ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាននិយាយថា គាត់យល់ឃើញថាការចាប់ផ្តើមប្រកួតដំបូងរបស់ក្លិបគាត់ នៅរដូវកាលនេះ ពិតជារឿងមួយមិនគួរឲ្យជឿ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់យល់ឃើញថាការចាប់ផ្តើមប្រកួតដំបូងរបស់ក្លិបគាត់ នៅរដូវកាលនេះ ពិតជារឿងមួយមិនគួរឲ្យជឿ។


លោក ដេវីដ ម៉យ គ្រូបង្វឹកថ្មីរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Pa Photos)

នៅក្នុងចំណោម៥ប្រកួតដំបូង នៃក្របខ័ណ្ឌព្រីមែលីក (Premier League) ក្រុមម្ចាស់ជើងឯក ម៉ែនញូ នឹងត្រូវប៉ះក្រុមខ្លាំងៗ​ដូចជា៖ ឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ ស៊ីធី (Manchester City) និងធ្វើដំណើរទៅប៉ះហង្សក្រហម លីវើភូល (Liverpool) នាកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៀត។

លោកម៉យ បាននិយាយថា៖ «ខ្ញុំយល់ថា វាជាផ្លូវដ៏លំបាកមួយ ហើយវាពិតជាមិនគួរឲ្យជឿថា វាជាការចាប់ឆ្នោត ឬក៏​ជា​ការរៀបចំ។»

រីឯខាងគណកម្មាធិការរៀបចំការប្រកួតព្រីមែលីក បានឆ្លើយតបថា៖ «យើងសូមអះអាងចំពោះគាត់ថា ដំណើរការទាំងនោះ សុទ្ធសឹងតែជាការជ្រើសរើសចៃដន្យ ដោយការចាប់ឆ្នោត។ ហើយយើងសង្ឃឹមថា គាត់ក៏បានយល់ដែរអំពីរឿងនោះ។»

អ្នកនាំពាក្យ នៅក្នុងលីកព្រីមែលីកម្នាក់ បានលើកឡើងថា លោកម៉យ បានដាក់ការព្រួយបារម្មណ៏របស់គាត់​ទាំងអស់​ទៅលើពួកគេ។

ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិស្កុតឡែន វ័យ៥០ឆ្នាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំគិតថា វាជាការ​ចាប់​ផ្តើមដ៏លំបាកបំផុត នៅក្នុងប្រវត្តិសាស្ត្រក្លិប ក្នុងរយះពេល២០ឆ្នាំចុងក្រោយនេះ។ ខ្ញុំសង្ឃឹមថា វាមិនមែនព្រោះតែម៉ែនញូ បានឈ្នះពិន្ទុគេច្រើនពេកកាលពីរដូវកាលមុន ហើយទើបមានការរៀបចំឲ្យពិបាកដូចនេះវិញទៅចុះ។»

លោក ដេវីដ ម៉យ បានចូលមកជំនួសដំណែងលោក សឺអាឡិច ហ្វឹហ្គឺសិន (Sir Alex Ferguson) ជាផ្លូវការ កាលពីថ្ងៃទី០១ ខែកក្កដា។ អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) រូបនេះ ក៏បានជួយឲ្យបីសាចក្រហម លើកពាន ឆារីធីស្សៀល (Charity Shield) ផងដែរ កាលពីសប្តាហ៏មុន បន្ទាប់ពីឈ្នះក្រុម វីហ្គែន (Wigan) ដោយលទ្ធផល ២-០។

ម៉ែនញូ នឹងបើកឆាករដូវកាលប៉ះក្រុមក្ងាន ស្វានស៊ី (Swansea) នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ មុនពេលដែលត្រូវប៉ះក្រុម ឆែលស៊ី, លីវើភូល, គ្រីស្តាល់ ផាឡែស (Crystal Palace) និងក្រុមជើងឯករង ម៉ែនឆេស្ទើ ស៊ីធី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...