ព្រីមែលីក៖ ល្វីស ស្វារែស សម្រេច​ចិត្ត​នៅ​បន្ត​ជា​មួយ​ក្រុម​លីវើភូល

ទីបំផុតខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) បានបន្ទន់ឥរិយាបថមកវិញហើយ ដោយគាត់បានប្រាប់ដល់កាសែតអ៊ុយរ៉ាហ្គាយថា ដោយសារតែការស្រលាញ់អ្នកគាំទ្រក្រុមលីវើភូលរបស់គាត់ ទើបធ្វើឲ្យគាត់បន្តអនាគតជាមួយក្លិបជាបន្តទៀត នៅក្នុងរដូវកាលថ្មីនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) បានបន្ទន់ឥរិយាបថមកវិញហើយ ដោយគាត់បានប្រាប់ដល់កាសែត​អ៊ុយរ៉ាហ្គាយថា ដោយសារតែការស្រលាញ់អ្នកគាំទ្រក្រុមលីវើភូលរបស់គាត់ ទើបធ្វើឲ្យគាត់បន្តអនាគត​ជាមួយក្លិបជា​បន្តទៀត នៅក្នុងរដូវកាលថ្មីនេះ។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ការសម្រេចចិត្តដ៏សំខាន់សម្រាប់ខ្សែប្រយុទ្ធរូបនេះ ស្របពេលដែលគាត់បានទទូចចង់ចាក​ចេញពីក្លិប​ពេញ​មួយរដូវក្តៅ​នេះ ប៉ុន្តែក្លិបលីវើភូលនៅតែបន្តជំហររបស់ខ្លួនយ៉ាងរឹងម៉ាំថា មិនព្រមលក់គាត់ជាដាច់ខាត។

ស្វារែស បានប្រាប់ដល់កាសែត អេល ឧបស៊ឺរ៉េដរ (El Observador) កំឡុងពេលគាត់កំពុងតែនៅក្នុងទីក្រុងតូក្យូ ខណៈ​ដែលក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិជប៉ុននៅថ្ងៃពុធ ថា៖ «រហូតមកដល់​ពេលនេះ ដោយសារតែឥទ្ធិពលរបស់អ្នកគាំទ្រ ខ្ញុំនឹងនៅបន្ត។»

ភាពរកាំរកូស របស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ជាមួយនឹងក្លិបហង្សក្រហម លីវើភូលនោះ ស្របពេលដែលស្វារែស លើកឡើងថាក្លិបបានសន្យាជាមួយគាត់ថា បើក្លិបមិនបានជាប់ទៅលេងនៅឆែមពានលីក (Champions League) ទេ ពួកគេនឹងឲ្យគាត់ចាកចេញ។

ប៉ុន្តែជាការឆ្លើយតបរបស់ក្រុមលីវើភូល លោកគ្រូបង្វឹកប្រេដិន រ៉ដចឺស (Brendan Rodgers) ក៏បានបកស្រាយដែរថា គាត់​ពុំបានសន្យាអ្វីជាមួយនឹងស្វារែសទេ ហើយគ្រូបង្វឹករូបនេះបានលើកឡើងថា ស្វារែសធ្វើដូចនេះជាការមើលងាយដល់ក្លិប ដូច្នេះចាំបាច់គាត់ (ស្វារែស) ត្រូវតែធ្វើការសុំទោសដល់ក្លិប និងមិត្តរួមក្រុមគ្រប់គ្នាសិន ទើបអាចឲ្យអនុញ្ញាតឲ្យចូល​ក្នុង​ក្រុមវិញ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ស្វារែសពុំទាន់ធ្វើការសុំទោសដល់ក្លិប ឬក៏មិត្តរួមក្រុមនៅឡើយទេ ខណៈ​ដែល​គាត់ត្រូវគ្រូបង្វឹកក្រុមលីវើភូលពិន័យយ៉ាងអាម៉ាស ដោយឲ្យទៅហ្វឹកហាត់តែម្នាក់ឯងក្រៅក្រុម។ ប៉ុន្តែការសម្រេចចិត្ត​របស់គាត់ ដែលថានឹងនៅបន្តជាមួយក្លិបនេះ អាចជាជំហ៊ានដំបូងមួយ នឹងឈានដល់ការផ្សះផ្សារគ្នាវិញ។

ដំណឹងនេះ ជាដំណឹងដ៏អាក្រក់បំផុតមួយសម្រាប់ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ពីព្រោះពួកគេកំពុង​តែ​តាម​ប្រមាញ់​ស្វារែស ខណៈដែលពួកគេត្រូវការខ្សែប្រយុទ្ធឆ្នើមយ៉ាងចាំបាច់ ដើម្បីប្រកួតប្រជែងយកដំណែងជើងឯក។ បន្ទាប់ពីបាត់​ឱកាសតាមប្រមាញខ្សែប្រយុទ្ធរៀលម៉ាឌ្រីដ (Real Madrid) ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) ដែលទៅចូលរួម​ជាមួយក្រុម ណាប៉ូលី (Napoli) រួចមក អាសឺណលបានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅលើស្វារែស។ ប៉ុន្តែការសម្រេចចិត្ត​របស់​ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំដូចនេះ ជាជ័យជំនះយ៉ាងធំធេងសម្រាប់ក្រុមលីវើភូលទៅវិញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...