រ៉ូបីន វ៉ាន់ផឺស៊ី៖ ម៉ែនញូ នឹង​នៅ​តែ​ជា​ម្ចាស់​ជើង​ឯក​ព្រីមែ​លីក

ខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) មានជំនឿថាក្លិបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងបន្តគ្រប់គ្រងម្ចាស់ជើងឯក បាកឃ្លេព្រីមែលីក (Barclays Premier League) ទៀតនៅក្នុងរដូវកាលនេះ បន្ទាប់​ពីគាត់រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យម៉ែនញូលើកពាន ខមញ៉ូនីធីស្សៀល (Community Shield) កាលពីថ្ងៃអាទិត្យ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) មានជំនឿថាក្លិបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងបន្តគ្រប់គ្រងម្ចាស់ជើងឯក បាកឃ្លេព្រីមែលីក (Barclays Premier League) ទៀតនៅក្នុងរដូវកាលនេះ បន្ទាប់​ពីគាត់រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យម៉ែនញូលើកពាន ខមញ៉ូនីធីស្សៀល (Community Shield) កាលពីថ្ងៃអាទិត្យ។


កីឡាករខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមបាល់ទាត់ មែនឆេស្ទើ យូណៃធីត។ (រូបថត IAN KINGTON / AFP - Getty Images)

ក្រុមម្ចាស់ជើងឯកលីកកំពូលរបស់អង់គ្លេសមួយនេះ បានបំបាក់ក្រុម វីហ្គែន (Wigan) ដោយលទ្ធផល ២-០ នាកីឡាដ្ឋាន វីមប្លី (Wembley) និងជាពានរង្វាន់លើកដំបូងបង្អស់ សម្រាប់លោកគ្រូបង្វឹក ដេវីដ ម៉យ (David Moyes) បន្ទាប់ពី​ត្រដាប​ត្រដួស ក្នុងការប្រកួតមិត្តភាពកន្លងមក។

ម៉ែនញូ នៅតែមិនទាន់ទិញបានកីឡាករសំខាន់រូបណាមួយនៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) នៅតែទទូចចង់ចាកចេញពីកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដដែល។ ប៉ុន្តែទោះជាយ៉ាងនោះក្តី វ៉ាន់ផឺស៊ីនៅតែ​មាន​ភាពជឿជាក់ថា ក្រុមរបស់គាត់ នឹងនៅតែជាម្ចាស់ជើងឯក នៅចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធហូឡង់ បាននិយាយថា៖ «យើងកំពុងតែធ្វើបានយ៉ាងល្អ ហើយខ្ញុំមានការជឿជាក់ក្នុងក្រុមនេះ។ យើងក្លាយជា​ម្ចាស់ជើងឯក ព្រោះយើងនៅតែបេក្ខភាពដែលចង់បានវាខ្លាំង។ ខ្ញុំជឿជាក់ក្រុមនេះ ហើយខ្ញុំជឿថា យើងនឹងប្រកួត​ប្រជែង​ឲ្យដល់ទីបញ្ចប់ រហូតដល់ចប់រដូវកាលម្តងទៀត។»

នៅមុខទស្សនិកជន ប្រហែល៨ម៉ឺននាក់ រ៉ូបីន វ៉ាន់ផឺស៊ី បានរកគ្រាប់បាល់ទី១ ឲ្យក្រុមបីសាចក្រហម ធ្វើការនាំមុខ​តាំង​តែ​ពីនាទីទី៦ ដោយការប្រើក្បាលតែតបញ្ចូលទី។ នៅវគ្គទី២ នាទីទី៥៩ គាត់បានបន្ថែម១គ្រាប់ទៀត ដោយទាត់ជើងឆ្វេង ទៅប៉ះនឹងខ្សែការពារក្រុមវីហ្គែន ធ្វើឲ្យអ្នកចាំទីលោតខុសចង្វាក់ ចូលទីយ៉ាងស្រួល។

កីឡាករវ័យ៣០ឆ្នាំ បានបន្តថា៖ «វាជារឿងដែលអស្ចារ្យ នៅពេលដែលខ្ញុំអាចរកគ្រាប់បញ្ចូលទីបាន ជាពិសេសនៅក្នុង​កីឡាដ្ឋានវីមប្លី។ វាជាថ្ងៃដ៏ពិសេស សម្រាប់អ្នកគាំទ្រ សម្រាប់យើង និងសម្រាប់គ្រូបង្វឹក។ ខ្ញុំពិតជាសប្បាយរីករាយ​ណាស់ ដែលបានឈ្នះពានរង្វាន់នេះ។ កាលពីរដូវកាលមុន ខ្ញុំរកគ្រាប់បញ្ចូលទីដោយប្រើក្បាល បានតិចតួចណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា​ពេលនេះ ខ្ញុំមានការីកចំរើនជាងមុន។»

កីឡាករវ័យចំណាស់ រៃអ៊ិន ហ្គិក (Ryan Giggs) ក៏បានសរសើរដល់ទម្រង់លេងយ៉ាងអស្ចារ្យ របស់ខ្សែប្រយុទ្ធ វ៉ាន់ផឺស៊ីដែរ ហើយគាត់ដឹងថា អតីតខ្សែប្រយុទ្ធអាសឺណល (Arsenal) រូបនេះ នឹងនៅតែជាកូនសោរដ៏សំខាន់ សម្រាប់ក្រុម​នៅ​រដូវ​កាលនេះ។

ខ្សែបម្រើវ័យ៣៩ឆ្នាំ បាននិយាយថា៖ «គ្រាប់បាល់ទី១របស់គាត់ ពិតជាអស្ចារ្យ។ វាហោះរំលងក្បាលខ្ញុំ ហើយជាពេល​ដ៏ចែងចាំង និងជាការចាប់ផ្តើមដ៏អស្ចារ្យ សម្រាប់ពួកយើងទាំងអស់គ្នា។ យើងសង្ឃឹមថា វ៉ាន់ផឺស៊ីនឹងរក្សារទម្រង់​លេង​ដ៏ឥតខ្ចោះរបស់គាត់ ដូចកាលពីរដូវកាលមុនទៀត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...