អាសិង វិងហ្គឺ បារម្មណ៏​ពី​ដំណើរការ​យឺត​យ៉ាវ នៃ​ការ​ទិញ​ដូរ​កីឡាករ

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បាននិយាយថា គាត់ប្រហែលជា​ត្រូវបង្ខំចិត្ត ដឹកនាំក្រុមទៅប្រកួតដ៏សំខាន់ ជម្រុះឆែមពានលីក (Champions League) ដោយគ្មានការបន្ថែមសមាជិកថ្មី ដោយសារតែរហូតមកដល់ពេលនេះ ក្លិបពុំទាន់អាចទិញកីឡាករសំខាន់រូបណាមួយនៅឡើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បាននិយាយថា គាត់ប្រហែលជា​ត្រូវបង្ខំចិត្ត ដឹកនាំក្រុមទៅប្រកួតដ៏សំខាន់ ជម្រុះឆែមពានលីក (Champions League) ដោយគ្មានការបន្ថែមសមាជិកថ្មី ដោយសារតែរហូតមកដល់ពេលនេះ ក្លិបពុំទាន់អាចទិញកីឡាករសំខាន់រូបណាមួយនៅឡើយ។


លោក អាសិង វ៉ិងជ័រ គ្រូបង្វឹកចាស់ខែ របស់ក្រុមបាល់ទាត់អាសិនល។

លោកវិងហ្គឺ ទើបតែទិញបានកីឡាករថ្មី១រូបគត់ នៅក្នុងរដូវក្តៅនេះ ពោលគឺទិញបានខ្សែប្រយុទ្ធបារាំង យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) វ័យ២០ឆ្នាំ មកកាន់កីឡាដ្ឋាន អេមីរ៉េត (Emirates Stadium)។

គោលដៅដ៏ធំរបស់លោកវិងហ្គឺ គាត់ចង់បានខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែលគាត់មានសង្ឃឹមយ៉ាង​មុតមាំថា នឹងនាំយកកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះឲ្យបាន ប៉ុន្តែជាក់ស្តែងក្លិបកាំភ្លើងធំ នៅតែមិនអាចចចារគ្នា ជា​មួយក្រុមលីវើភូល (Liverpool) បាន ទោះបីជាដេញថ្លៃរហូតដល់ ៤០លានផោន (៤៦លានអ៊ឺរ៉ូ) ហើយក៏ដោយ។

ការប្រកួតបើករដូវកាលថ្មី នៅមិនដល់២សប្តាហ៏ទៀតទេ ខណៈដែលអាសឺណល នឹងត្រូវប្រកួតជម្រុះឆែមពានលីក​ជើង​ទី១ លើកដំបូងនៅថ្ងៃទី២០ ឬ២១ ខែសីហានេះ បន្ទាប់ពីប្រកួតព្រីមែលីក (Premier League) សប្តាហ៏ទី១ ជាមួយនឹង​ក្រុម​អាស្តុន វីឡា (Aston Villa) នៅថ្ងៃទី១៧ ខែសីហា។

កីឡាករចំណូលថ្មីរបស់ក្រុមទាំងអស់ ត្រូវតែចុះឈ្មោះទៅក្នុងបញ្ជីយូហ្វា (UEFA) ឲ្យបានមុនថ្ងៃទី១២ ខែសីហានេះ ទើប​មានសិទ្ធចូលលេងឆែមពានលីក វគ្គជម្រុះដំបូងនេះ។ ប៉ុន្តែទោះជាយ៉ាងណា លោកវិងហ្គឺបាននិយាយថា ក្រុមរបស់គាត់​ប្រហែលជាត្រូវប្រកួតឆែមពានលីកវគ្គនេះ ដោយគ្មានសមាជិកថ្មីនោះទេ។

បន្ទាប់ពីប្រកួតចាញ់ក្រុមកាឡាតាសារ៉ៃ (Galatasaray) ២-១ ក្នុងការប្រកួតពានរង្វាន់ អេមីរ៉េត (Emirates Cup) កាលពីថ្ងៃ​អាទិត្យ លោកវិងហ្គឺ បាននិយាយថា៖ «ជំហ៊ានដំបូង យើងត្រូវដឹងថា នរណាខ្លះ ដែលមានវត្តមាននៅក្នុងក្រុម ហើយបើ​យើងអាចបន្ថែមសមាជិកថ្មីទៀត យើងនឹងធ្វើ ប៉ុន្តែវាពិតជាពិបាកព្យាករណ៏ខ្លាំងណាស់។ ខ្ញុំគិតថា យើងមានកីឡាករល្អៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយកជ័យជំនះបាននៅក្នុងវគ្គនេះ ប៉ុន្តែបើយើងអាចបន្ថែមសមាជិកថ្មីទៀត វារឹត​តែ​ល្អថែមទៀត។»

អាសឺណល នឹងត្រូវប្រកួតជម្រុះឆែមពានលីក ដើម្បីស្វែងរកកៅអីមួយ ទៅកាន់វគ្គចែកពូល ខណៈដែលត្រូវប៉ះជាមួយ​ក្រុមខ្លាំងៗដែរដូចជា ក្រុមភីអេសវី អេដហូវិន (PSV Eindhoven) របស់ហូឡង់ និងក្រុម រៀល សូស៊ីដេត (Real Sociedad) របស់អេស្ប៉ាញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...