ពានរង្វានបាល់​ទាត់​អន្តរជាតិ៖ អេវើតុន បំបាក់​ជើង​ឯក​អ៊ីតាលី ជូវីនទូស នៅ​អាមេរិក

ក្រុមទូកក្តោង អេវើតុន (Everton) បានប្រកួតឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ដោយបាល់​ប៉េណាល់ទី ៦-៥ ក្នុងការប្រកួតមិត្តភាពពានរង្វានអន្តរជាតិ (International Champions Cup) បន្ទាប់ពីប្រកួតគ្នានៅ​ម៉ោងធម្មតាបញ្ចប់ត្រឹម ១-១ កាលពីព្រឹកមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមទូកក្តោង អេវើតុន (Everton) បានប្រកួតឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ដោយបាល់​ប៉េណាល់ទី ៦-៥ ក្នុងការប្រកួតមិត្តភាពពានរង្វានអន្តរជាតិ (International Champions Cup) បន្ទាប់ពីប្រកួតគ្នានៅ​ម៉ោងធម្មតាបញ្ចប់ត្រឹម ១-១ កាលពីព្រឹកមិញ។


ការប្រកួតរវាង ក្រុមទូកក្ដោង អេវើតុន និងក្រុមជើងឯកអ៊ីតាលី ជូវើទូស។ (រូបថត liverpoolecho.co.uk)

វីរបុរសរបស់ក្រុមសេះបង្កង់ជូវីនទូស អេនដ្រេ ប៉ឺឡូ (Andrea Pirlo) បានទាត់បាល់ខុសបង្គោលទី ខណៈដែលជាគ្រាប់​បាល់ដែលត្រូវទទួលជ័យជំនះថែមទៀត។ រីឯអ្នកចាំទីក្រុមអេវើតុន ធីម ហូវ៉ាដ (Tim Howard) ជួយសង្គ្រោះ​បាល់បាន​១គ្រាប់ ដែលទាត់ដោយកីឡាករ ហ្វេដឺរីកូ ប៉េលូស៊ូ (Federico Peluso) ហើយបានជួយឲ្យក្រុមលោក រ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) ទទួលបានជ័យជំនះ នៅក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។

ក្រុមរបស់អង់គ្លេស អេវើតុន បានធ្វើការនាំមុខមុននៅនាទីទី៦១ បន្ទាប់ពីខ្សែបម្រើកណ្តាល វីកទ័រ អេនីឆេបេ (Victor Anichebe) និងដារ៉ិន ហ្គិបសិន (Darron Gibson) លេងស៊ីចង្វាក់គ្នាបានយ៉ាងល្អ ធ្វើឲ្យខ្សែបម្រើស្លាបស្តាំ ឃេវីន មីរ៉ាឡាស (Kevin Mirallas) មានឱកាសអូសបាល់បញ្ឆោតខ្សែការពារ រួចទាត់បញ្ចូលទីបានយ៉ាងល្អ។

នៅ១០នាទី មុនការប្រកួត៩០នាទីបានបញ្ចប់ កីឡាករ ឃេវ៉ាដវូ អាសាម៉ាវ (Kwadwo Asamoah) បានទាត់កាប់ពីចម្ងាយ​បំប៉ោងសំណាញ់ទីបានស្មើមកវិញ បន្ទាប់ពីខ្សែបម្រើ មឺកូ វ៉ាក់ស៊ីនិក (Mirko Vucinic) បញ្ជូនបាល់មកក្រោយវិញ បាន​យ៉ាងល្អ។

ក្រុមយក្សរបស់អ៊ីតាលី ជូវីនទូស ក៏បានដាក់ខ្សែប្រយុទ្ធ ដែលទើបតែទិញទៅពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) កាឡូស តេវ៉ែស (Carlos Tevez) ឲ្យចូលលេងផងដែរ ពោលគឺគាត់ចូលលេងនៅនាទីទី៨៣ ប៉ុន្តែទោះជាយ៉ាងណា ក៏គ្មាន​ក្រុមណា អាចទាត់បញ្ចូលទីគ្នាបានទៀតដែរ ធ្វើឲ្យចប់ការប្រកួត៩០នាទីដោយលទ្ធផល ១-១ និងឈានដល់ការ​កាត់​សេចក្តីប៉េណាល់ទី។

អេវើតុន នឹងឡើងទៅជួបក្រុមអេស្ប៉ាញ រៀលម៉ាឌ្រីដ (Real Madrid) ឬក្រុមអាមេរិក អិលអេ ហ្គាឡាក់ស៊ី (LA Galaxy) នៅក្នុងរដ្ឋឡូស អេនជីឡែស (Los Angeles) នៅថ្ងៃសៅរ៏សប្តាហ៏នេះ ខណៈដែលការប្រកួតរវាងក្រុមរៀល និងក្រុម​អិលអេ នឹងប្រកួតនៅថ្ងៃសុក្រស្អែក វេលាម៉ោង ០៨៖៣០នាទីព្រឹក (ភ្នំពេញ)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...