លីវើភូល៖ កិច្ចសន្យា​ថ្មី ស្តេវ៉ិន ចឺរ៉ាដ ជា​អាជីវកម្ម​ដ៏​ធំ

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) ជឿជាក់ថា ការសម្រេចចិត្ត ពង្រីកកិច្ចសន្យារបស់កីឡាករ ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) គឺជាអាជីវកម្មដ៏ធំធេងបំផុតសម្រាប់ក្រុមហង្សក្រហម នៅក្នុងរដូវក្តៅនេះ ដោយសារតែឥទ្ធិពលរបស់ប្រធានក្រុមរូបនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) ជឿជាក់ថា ការសម្រេចចិត្ត ពង្រីកកិច្ចសន្យា​របស់កីឡាករ ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) គឺជាអាជីវកម្មដ៏ធំធេងបំផុតសម្រាប់ក្រុមហង្សក្រហម នៅក្នុងរដូវក្តៅនេះ ដោយសារតែឥទ្ធិពលរបស់ប្រធានក្រុមរូបនេះ។


កីឡាករ ស្តេវ៉ិន ចឺរ៉ាដ ប្រធានក្រុមកីឡាករលីវើភូល។ (រូបថត Getty Images)

ខណៈនេះដែរ លោករ៉ដចឺ កំពុងតែបន្តស្វែងរកកីឡាករល្អៗមួយចំនួនទៀត មកអភិវឌ្ឍន៏ក្រុម និងព្យាយាមឲ្យអស់​លទ្ធភាព ដើម្បីរក្សារទុកខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ឲ្យនៅក្នុង កីឡាដ្ឋាន អេនហ្វៀល (Anfield) ជាបន្ត។ គ្រូបង្វឹករូបនេះ បានលើកឡើងថា ការបន្ថែមកិច្ចសន្យា២ឆ្នាំ របស់ចឺរ៉ាដ កាលពីខែមុន ពិតជាធ្វើឲ្យគាត់មានការកក់ក្តៅ និងរីករាយបំផុត។

គុណសម្បត្តិអាជីពនៅក្នុងកីឡាដ្ឋានអេនហ្វៀល របស់ចឺរ៉ាដ នឹងត្រូវប្រារព្ធពិធីអបអរ នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ ក្នុង​ការប្រកួតមិត្តភាពជាមួយក្រុមជើងឯកប្រទេសក្រិក អូឡាំព្យាកូស (Olympiakos) ហើយលោករ៉ដចឺ រំពឹងថា ខ្សែបម្រើ​អន្តរជាតិអង់គ្លេសរូបនេះ នៅតែបន្តលេងបានល្អទៀត នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) និងឲ្យដូចអ្វី ដែល​គាត់ធ្លាប់បានធ្វើ ក្នុងពេល ១ទសវត្សរ៏ចុងក្រោយនេះ។

គ្រូបង្វឹកវ័យ៤០ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានប្រាប់ក្លិបថា ការទិញដ៏ធំបំផុតរបស់យើង គឺការចុះកិច្ចសន្យាបន្តជាមួយចឺរ៉ាដ ខណៈដែលគាត់នៅតែជាកីឡាករដែលមានឥទ្ធពលដដែល។ គាត់ធ្វើបានយ៉ាងឥតខ្ចោះ កាលពីរដូវកាលមុន។ ជំហ៊ាន​ដំបូង កាលពីឆ្នាំមុន អាចនឹងមានភាពលំបាកសម្រាប់គាត់ ប៉ុន្តែពេលនេះយើងមានភាពល្អប្រសើរឡើងវិញហើយ ហើយ​យើងនឹងជួយក្លិបឲ្យទៅកាន់ក្របខ័ណ្ឌអ៊ឺរ៉ុបវិញនៅរដូវកាលក្រោយ។»

គាត់បានបន្តថា៖ «ខ្ញុំអាចឃើញពីសមត្ថភាពលេងរបស់គាត់។ គាត់នៅតែល្អសម្រាប់ខ្ញុំ ជាកីឡាករម្នាក់ ដែលបញ្ជូនបាល់​បានល្អបំផុត នៅក្នុងព្រីមែលីក។ អ្នកធ្លាប់ឃើញហើយ កាលពីអតីតកាល គាត់ជាកំពូលអ្នកបញ្ជូនបាល់ខ្ពស់ ដ៏មាន​ឥទ្ធិពលបំផុត ហើយខ្ញុំមិនដែលធ្លាប់ឃើញកីឡាករណាម្នាក់ធ្វើបានដូចគាត់នោះទេ។ គាត់ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមយើង។»

បុរសសញ្ជាតិអ៊ែកឡង់ បានបន្ថែមថា៖ «បច្ចុប្បន្ន ចឺរ៉ាដមានវ័យ៣៣ឆ្នាំហើយ ប៉ុន្តែខ្ញុំយល់ថាគាត់អាចលេងបានល្អ ២ទៅ​៣ឆ្នាំទៀត។ គាត់ជាកីឡាករនាំលេង មានការស្មោះស្ម័គ្រ និងប្តូរផ្តាច់ ប្រឹងប្រែងបំផុតសម្រាប់ក្រុម នៅគ្រប់ការប្រកួត ដូច្នេះគាត់ជាកម្លាំងចិត្តមួយ ដល់កីឡាករ ក្នុងក្រុមដទៃៗទៀត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...