បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។


ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)

គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើន​សារ​ដែរនោះ។

ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែន​សម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ កំឡុងពេលគាត់​ដឹកនាំក្រុមមកប្រកួតមិត្តភាពនៅតំបន់អាស៊ីកន្លងទៅ។

នៅពេលដែលសួរនាំពីល្វីស លោកម៉ូរីញ៉ូ បាននិយាយថា៖ «គាត់ជាកីឡាករដែលមានសក្តានុពល មានកម្លាំងខ្លាំង និង​ជាកីឡាករដ៏អស្ចារ្យ។ ជាពិសេសគាត់ជាខ្សែការពារដ៏រឹងមាំមួយរូប។»

ប៉ុន្តែទោះជាយ៉ាងណា ល្វីសត្រូវបានក្លិបយក្សធំៗរបស់អ៊ឺរ៉ុបជាច្រើនផ្សេងទៀតកំពុងតែចង់បាន។

កាលពីថ្ងៃសៅរ៏ កាសែតអេស្ប៉ាញ បានរាយការណ៏ថា ក្លិបអ្នកមានបុណ្យបាសេឡូណា បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីដេញថ្លៃយក ដេវីដ ល្វីស ដែលកីឡាកររូបនេះបានផ្ទេរពីក្រុម បិនហ្វីកា (Benfica) មកកាន់ក្រុមឆែលស៊ី ក្នុងតម្លៃ​២៥លានផោន កាលពីខែមករា ឆ្នាំ២០១១។

ដោយឡែក ក្លិបបាល់ទាត់បារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ក៏បាននិយាយថា ពួកគេចាប់អារម្មណ៏ ល្វីសដែរ បើសិនជាក្រុមបាសេឡូណា ទិញយកខ្សែការពារ ធីអាហ្គូ ស៊ីលវ៉ា (Thiago Silva)។

ល្វីស ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆែលស៊ី ៦រូបដែលជាប់ភារកិច្ច ក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ខណៈដែលពួកគេទាំងនោះ ខកខានមិនបានមកជួយក្រុម ក្នុងការប្រកួតនៅតំបន់អាស៊ី ប៉ុន្តែ​ពេលនេះពួកគេបានត្រឡប់មកហ្វឹកជាមួយក្រុមវិញហើយ ដើម្បីត្រៀមខ្លួនទៅប្រកួត​យកពានរង្វាន់នៅទឹកដី​សហរដ្ឋ​អាមេរិក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...