ហ្វាប្រេហ្គាស​បង្ហើប​ប្រាប់​ថា ចង់​ចាប់​ដៃ​គូ​ជា​មួយ​វ៉ាន់ផឺស៊ី​ម្តង​ទៀត នៅ​ម៉ែនញូ

ខ្សែបម្រើ សែស ហ្វាប្រេហ្គាស (Cesc Fabregas) បានប្រាប់ដល់មិត្តភក្តិរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសថា គាត់ចង់ចាកចេញពីក្រុមបាសេឡូណា (Barcelona) ទៅចូលរួមជាមួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើ សែស ហ្វាប្រេហ្គាស (Cesc Fabregas) បានប្រាប់ដល់មិត្តភក្តិរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសថា គាត់ចង់​ចាកចេញពីក្រុមបាសេឡូណា (Barcelona) ទៅចូលរួមជាមួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


កីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី និងកីឡាករ សែស ហ្វាប្រេហ្គាស កាលនៅទាត់ឲ្យក្រុមអាសឺណល។ (រូបថត Getty Images)

ហ្វាប្រេហ្គាស មានការចាប់អារម្មណ៏ផ្ទេរទៅកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ចាប់ពីលឺដំណឹងថា បើគាត់ព្រម​ទៅនោះនឹងក្លាយជាកីឡាករជម្រើសដំបូងជានិច្ច ហើយគាត់ក៏ចង់ចាប់ដៃគូម្តងទៀត ជាមួយអតីតមិត្តរួមក្រុមអាសឺណល (Arsenal) របស់គាត់ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ដែលជាខ្សែប្រយុទ្ធក្រុមម៉ែនញូបច្ចុប្បន្នផងដែរ។

កីឡាករអន្តរជាតិអេស្ប៉ាញ ជាគោលដៅដ៏ធំបំផុតរបស់ក្រុមបីសាចក្រហម នៅក្នុងរដូវក្តៅនេះ ខណៈដែលក្រុម​ម្ចាស់​ជើង​ឯកព្រីមែលីក (Premier League) មួយនេះ បានដេញថ្លៃ ៣០លានផោនម្តងរួចមកហើយ ប៉ុន្តែត្រូវបានក្លិបបាសេឡូណា​បដិសេធ។

គ្រូបង្វឹកថ្មីក្រុមម៉ែនញូ លោកដេវីដ ម៉យ (David Moyes) បាននិយាយនៅក្នុងសន្និសីតកាសែត នៅប្រទេសជប៉ុន ខណៈ​ដែលក្រុមរបស់លោកនឹងប្រកួតមិត្តភាពនៅថ្ងៃសុក្រ នាទីក្រុងអូសាកា (Osaka) ថា ការផ្ទេរអតីតកីឡាករឆ្នើមអាសឺណល គឺកំពុងតែដំណើរទៅមុខ ហើយគាត់ជឿជាក់ថា ការដេញថ្លៃថ្មីមួយទៀត នឹងកើតឡើងក្នុងពេលឆាប់ៗ។

កីឡាករវ័យ២៦ឆ្នាំ គាត់មានជំនឿថាបើគាត់អាចផ្ទេរទៅម៉ែនញូ នោះគាត់អាចនឹងឈ្នះពានរង្វាន់ព្រីមែលីក ខណៈដែល​កាលពីរដូវកាលមុន គាត់ទើបតែឈ្នះពានរង្វាន់ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុមបាសា។ ហ្វាប្រេហ្គាស ពុំដែលធ្លាប់ឈ្នះពានរង្វាន់ព្រីមែលីកនោះទេ កំឡុងពេលដែលគាត់នៅជាមួយក្រុមកាំភ្លើងធំ ពោលគឺបានត្រឹមតែឈ្នះ​ពានរង្វាន់ អេហ្វអេខាប់ (FA Cup) និងពានរង្វាន់ខមញ៉ូនីធីស្យ៊ែល (Community Shield) តែប៉ុណ្ណោះ។

ក្លិបអ្នកមានបុណ្យ បាសេឡូណាបានប្រកាសម្តងរួចមកហើយថា ពួកគេដាច់ខាតមិនព្រមលក់ហ្វាប្រេហ្គាសនោះទេ ហើយថែមទាំងបានព្រមាណដល់ក្លិបម៉ែនញូថា «កុំចំណាយពេលមកដេញថ្លៃឥតប្រយោជន៏អី» ទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា ការផ្ទេរនៅតែអាចកើតឡើង បើសិនជាសាមីខ្លួន សែស ហ្វាប្រេហ្គាស ចង់ចាកចេញពីអេស្ប៉ាញ និងព្រមដាក់សំណើរដល់ក្លិបម្ចាស់ជើងឯកអេស្ប៉ាញថាគាត់ពិតជាចង់ចាកចេញទៅអង់គ្លេសវិញមែន។ ដូច្នេះសរុបមក បើម៉ែនញូហ៊ានឲ្យថ្លៃពីលើ ៣០លានផោន ហើយហ្វាប្រេហ្គាសចង់ចាកចេញពីបាសាដែរនោះ នោះការផ្ទេរប្រាកដជា​កើត​មានឡើងក្នុងពេលឆាប់ៗខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...