ប្រេនដិន រ៉ដចឺស៖ ល្វីស ស្វារែស ជំពាក់​និង​ត្រូវ​សង​ក្លិប​លីវើភូល​វិញ

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) បានប្រាប់ដល់ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ថាគាត់បានជំពាក់ភក្តីភាពចំពោះក្រុមលីវើភូល បន្ទាប់ពីក្រុមហង្សក្រហម បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ប្រទេសអូស្ត្រាលី មីលបឺន វីកតូរី (Melbourne Victory) ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃពុធ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) បានប្រាប់ដល់ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ថាគាត់បានជំពាក់ភក្តីភាពចំពោះក្រុមលីវើភូល បន្ទាប់ពីក្រុមហង្សក្រហម បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ប្រទេសអូស្ត្រាលី មីលបឺន វីកតូរី (Melbourne Victory) ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃពុធ។


គ្រូបង្វឹកក្រុមលីវើភូល លោកប្រេនដិន រ៉ដចឺស (ខាងឆ្វេង) និងកីឡាករខ្សែប្រយុទ្ធល្វីស ស្វារែស។ (រូបថត Getty Images)

ស្វារែស ជាគោលដៅដ៏ធំមួយសម្រាប់ក្រុមអាសឺណល (Arsenal) បន្ទាប់ពីក្រុមមួយនេះ បានដេញថ្លៃចំនួន២លើកមក​ហើយ ពោលគឺលើកទី១ ក្នុងតម្លៃ៣៥លានផោន និងលើកទី២ បង្កើនតម្លៃរហូតដល់ ៤០លានផោន បូក១លានផោនទៀត សម្រាប់ស្វារែស ប៉ុន្តែនៅតែក្រុមលីវើភូលធ្វើការបដិសេធដដែល។

នៅមុខអ្នកគាំទ្រដ៏ច្រើនលើសលុប ជាង៩ម៉ឺន៥ពាន់នាក់ ខ្សែប្រយុទ្ធល្វីស ស្វារែស វ័យ២៦ឆ្នាំបានចូលលេងនៅនាទីទី៧៨ និងបានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្សែប្រយុទ្ធអៃហ្គូ អាសប៉ាស (Iago Aspas) ទាត់ចូលទីគ្រាប់ទី២ បានសម្រេចនៅ​ចុងម៉ោងនាទីទី៩០ ខណៈដែលកីឡាករប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទាត់ចូលទីគ្រាប់ទី១ ឲ្យលីវើភូល​នាំ​មុខ តាំងតែពីនាទីទី៣១។

ទោះជាក្រុមទទួលបានជ័យជំនះដូចនោះក្តី ក៏ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ មិនបានសម្តែងកាយការណាមួយ បញ្ជាក់​ពីភាពសប្បាយរីករាយនោះដែរ ហើយថែមទាំងធ្វើមុនយ៉ាងស្រងោតស្រងាត់ ហាក់ដូចជាមិនពេលចិត្តលេងឲ្យក្រុម។

ជាក់ស្តែងបន្ទាប់ពីការប្រកួតបញ្ចប់ភ្លាម ស្វារែសបានស្នើសុំគ្រូបង្វឹកលោក ប្រេដិន រ៉ដចឺស ដើម្បីអនុញ្ញាតឲ្យខ្លួន​ទៅចចារ​ជាមួយក្រុមអាសឺណល ប៉ុន្តែក្លិបលីវើភូលមិនអនុញ្ញាតនោះទេ ហើយថែមទាំងបញ្ជាក់ថា លុះត្រាតែក្រុមអាសឺណល ហ៊ានឲ្យតម្លៃលើ ៥០លានផោន ទើបអាចឈានដល់ការចចារគ្នា។

លោកប្រេដិន រ៉ដចឺស បាននិយាយបន្ទាប់ពីការប្រកួតមិត្តភាពនៅប្រទេសអូស្ត្រាលីបញ្ចប់ថា៖ «គ្មានអ្វីថ្មី ដែលត្រូវនិយាយ​ទៀតនោះទេ ពីស្វារែស។ គាត់នៅតែជាកីឡាករក្រុមលីវើភូល១០០% ហើយនៅ២ឬ៣សប្តាហ៏ខាងមុខនេះ យើងសង្ឃឹម​ថាគាត់នឹងបន្តជួយក្រុមទៀត។»

គ្រូបង្វឹកសញ្ជាតិអ៊ែកឡង់ខាងកើត វ័យ៤០ឆ្នាំ បានបន្តថា៖ «ការគាំទ្រ ដែលគាត់បានទទួលបានមក​ពីអ្នកគាំទ្រ​ដ៏ច្រើន​ជុំ​វិញពិភពលោក និងប្រជាជនទីក្រុងលីវើភូល គឺគ្មានអ្វីប្រៀបបាននោះទេ។ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ គាត់​ក៏​ពុំ​សូវបានចូលលេងឲ្យក្រុមដែរ ដោយសារតែហេតុផលផ្ទាល់ខ្លួន។ អ្នកគាំទ្រ នៅតែឈរខាងគាត់ គាំទ្រគាត់ ស្រលាញ់​គាត់ និងយកចិត្តទុកដាក់គាត់ខ្លាំងបំផុត។ ដូច្នេះខ្ញុំសង្ឃឹមថា គាត់នឹងប៉ូវសងពួកគេវិញ និងប៉ូវសងដល់ក្រុមវិញ នូវ​ភក្តីភាព​ខ្លះៗ របស់គាត់ចំពោះក្រុម៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...