ម្ចាស់​ក្លិប​បាសេឡូណា ព្រមាន​ដល់​ក្លិប​ម៉ែនញូ (VDO)

ក្លិបអ្នកមានបុណ្យបាសេឡូណា (Barcelona) បានប្រាប់ដល់ក្លិបបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ថាខ្សែបម្រើសេស ហ្វាប្រេហ្គាស (Cesc Fabregas) មិនមែនសម្រាប់លក់នោះទេ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបអ្នកមានបុណ្យបាសេឡូណា (Barcelona) បានប្រាប់ដល់ក្លិបបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ថាខ្សែបម្រើសេស ហ្វាប្រេហ្គាស (Cesc Fabregas) មិនមែនសម្រាប់លក់នោះទេ។


កីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស របស់ក្រុមបាសឺឡូណាអេស្ប៉ាញ។

ម៉ែនញូ បានដេញថ្លៃកីឡាករវ័យ២៦ឆ្នាំ កាលពីថ្ងៃច័ន្ទសប្តាហ៏មុន ក្នុងតម្លៃ២៥លានផោន ប៉ុន្តែត្រូវបានក្លិបបាសា​បដិសេធ។ ហើយកាលពីថ្ងៃច័ន្ទម្សិលមិញ ពួកគេបង្កើនតម្លៃដល់៣០លានផោនម្តងទៀត ប៉ុន្តែក៏ត្រូវក្លិបយក្សរបស់​អេស្ប៉ាញ ច្រានចោលតម្លៃទាំងនោះម្តងទៀតដែរ។

ម្ចាស់ក្លិបបាសេឡូណា លោកសាន់ដ្រូ រ៉ូស្យ៊ែល (Sandro Rosell) បានប្រកាសប្រាប់ដល់ក្លិបម៉ែនញូ កាលពីថ្ងៃច័ន្ទ​យ៉ាងច្បាស់ៗថា៖ «ហ្វាប្រេហ្គាស មិនមែនសម្រាប់លក់ទេ»។

ទោះបីជាយ៉ាងណា គ្រូបង្វឹកម៉ែនញូ លោកដេវីដ ម៉យ (David Moyes) បានលើកឡើងថា គាត់មិនចុះចាញ់នោះទេ។ ការចង់បានកីឡាករល្អ យើងត្រូវតែហ៊ានពុះពារ និងមានការតស៊ូ។

លោកបាននិយាយថា៖ «ខ្ញុំដឹងថាគេមិនចង់លក់ ប៉ុន្តែខ្ញុំគិតថានៅពេលដែលអ្នកកំពុងតែចាប់អារម្មណ៏កីឡាករដែលល្អ អ្នកត្រូវតែចេះចាប់យកឱកាស ហើយខ្ញុំនឹងធ្វើដូចនោះ។ ខ្ញុំសង្ឃឹមថាអ្វីៗ នឹងអាចដំណើរការបានជោគជ័យ។ ពេលនេះ ខ្ញុំ​អាចប្រាប់អ្នកទាំងអស់គ្នាបានថា ក្រុមការងាររបស់យើងកំពុងតែដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀង​កើតមានឡើង។»

ខ្សែបម្រើអេស្ប៉ាញ បានបណ្តុះបណ្តាលក្នុងថ្នាលយុវជនក្រុមបាសេឡូណា មុនពេលដែលគាត់ត្រូវផ្ទេរមក​ពីក្រុម​អាសឺណល (Arsenal) ក្នុងវ័យ១៦ឆ្នាំ កាលពីឆ្នាំ២០០៣។ គាត់ត្រូវបានគ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) ជួយបណ្តុះបណ្តាលបន្ថែមទៀត រហូតដល់ក្លាយខ្លួនជាប្រធានក្រុមកាំភ្លើងធំ នៅឆ្នាំ២០០៨។

ហ្វាប្រេហ្គាស បានចំណាយពេល៨ឆ្នាំជាមួយអាសឺណល ចូលលេងបាន៣០៣ប្រកួត និងទាត់បញ្ចូលទីបាន ៥៧គ្រាប់។ ប៉ុន្តែគាត់ត្រូវបានបាសេឡូណា ទិញយកទៅវិញកាលពីឆ្នាំ២០១១ ក្នុងកិច្ចសន្យា៥ឆ្នាំ ជាមួយនឹងតម្លៃ២៥.៤លានផោន។ ហើយគាត់ (ហ្វាប្រេហ្គាស) បានជួយឲ្យបាសា ឈ្នះពានរង្វាន់ខូផា ដេលរ៉េ (Copa del Rey) រដូវកាល២០១១-២០១២ និងឈ្នះពានរង្វាន់ឡាលីកា (La Liga) កាលពីរដូវកាលមុន។

ក្រៅពីហ្វាប្រេហ្គាស ម៉ែនញូក៏បានទាក់ទងនឹងការទិញយកខ្សែបម្រើ ហ្គារែត ប៊េល (Gareth Bale), ខ្សែបម្រើប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo), ខ្សែការពារស្លាបឆ្វេង ឡៃតុន បែន (Leighton Baines) និងខ្សែបម្រើ ម៉ារ៉ូណេ ហ្វេឡៃនី (Marouane Fellaini) ផងដែរ៕

ចង់ដឹងថា កីឡាករនេះមានថ្វីជើងពិសេសប៉ុណ្ណោះ សូមអញ្ចើញទស្សនាវីដេអូ ដូចខាងក្រោម​៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...