អ្នកចាំទីលីវើភូល ប៉េប៉េ រ៉េណា ត្រៀម​ផ្ទេរ​ទៅ​ក្រុម​ណាប៉ូលី ជា​លក្ខណៈ​ខ្ចី​ជើង

អ្នកចាំទីក្រុមហង្សក្រហមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា (Pepe Reina) នឹងទៅចូលរួមជាមួយក្រុមអ៊ីតាលី ណាប៉ូលី (Napoli) លក្ខណៈខ្ចីជើងរយះពេលយូរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាំទីក្រុមហង្សក្រហមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា (Pepe Reina) នឹងទៅចូលរួមជាមួយក្រុមអ៊ីតាលី ណាប៉ូលី (Napoli) លក្ខណៈខ្ចីជើងរយះពេលយូរ។


អ្នកចាំទី កីឡាករ ប៉េប៉េ រ៉េណា របស់ក្រុម លីវើភូល។

គ្រូបង្វឹកថ្មី ក្រុមណាប៉ូលី លោករ៉ាហ្វាអែល បិនីតែស (Rafael Benitez) បង្វែរគោលដៅទៅរកកីឡាករអន្តរជាតិអេស្ប៉ាញ និងជាអតីតកូនក្រុមរបស់គាត់វិញ បន្ទាប់ពីគាត់តាមប្រជែងដេញថ្លៃយកកីឡាករជូលីយ៉ូ សេសា (Julio Cesar) ពីក្រុម​ឃ្យូភីអរ (QPR) មិនបានសម្រេចរួចមក។

រ៉េណា វ័យ៣០ឆ្នាំ ត្រូវបានគេរាយការណ៏ថា គាត់នឹងត្រឡប់មកហ្វឹកហាត់វិញ នៅថ្ងៃអាទិត្យ មុនពេលដែលគាត់ត្រូវឡើង​យន្តហោះ ទៅចូលរួមក្រុម ដើម្បីប្រកួតមិត្តភាពនៅតំបន់អាស៊ី។

លីវើភូល បានទិញអ្នកចាំទីអន្តរជាតិប៊ែលស្ស៊ិក ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) មកពីក្រុមសាន់ដឺឡែន (Sunderland) ក្នុងតម្លៃ៩លានផោន កាលពីខែមុន។

អ្នកចាំទីមកពីក្រុមយុវជន ដែននី វ៉ាដ (Danny Ward) ក៏បានឡើងយន្តហោះ ទៅកាន់តំបន់អាស៊ី ជាមួយអ្នកចាំទី២រូបទៀត ប្រែន ចូន (Brad Jones) និងម៉ិកណូឡិតដែរ។

រ៉េណា ជាកីឡាករមួយរូប ដែលមានថ្លៃឈ្នួលថ្លៃជាងគេបំផុត នៅក្នុងក្រុមលីវើភូល បន្ទាប់ពីគាត់មកចូលរួមជាមួយ​ហង្ស​ក្រហម តាំងតែពីឆ្នាំ២០០៥ និងបានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield)។

អតីតគ្រូហ្វឹកហាត់អ្នកចាំទីរបស់ក្រុមលីវើភូល លោកស្ស៊ាប៊ី វ៉ាឡើរ៉ូ (Xavi Valero) ក៏បានទៅចូលរួមជាមួយលោកបិនីតែស នៅក្នុងក្រុមណាប៉ូលីដែរ ហើយរ៉េណា នឹងរីករាយធ្វើការជាមួយគ្រូរបស់គាត់សារជាថ្មីម្តងទៀត។

ក្រុមអ៊ីតាលី (ណាប៉ូលី) ក៏មានកៅអីមួយ លេងនៅក្របខ័ណ្ឌឆែលពានលីក (Champions League) នៅរដូវកាលថ្មីដែរ បន្ទាប់ពីពួកគេបានបញ្ចប់ចំណាត់ថ្នាក់លេង២ កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក វលធើ ម៉ាស្ស៊ារី (Walter Mazzarri)។

រ៉េណា បានផ្ទេរពីក្រុមវីឡារៀល (Villarreal) មកកាន់ក្រុមលីវើភូល កាលពីឆ្នាំ២០០៥ បន្ទាប់ពីគាត់ចំណាយពេល​ជា​យុវជនរបស់គាត់ នៅជាមួយក្រុមបាសេឡូណា (Barcelona)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...