ម៉ែនស៊ីធី ទិញ​បាន​ខ្សែ​ប្រយុទ្ធ ស្តេវ៉ាន់ ជូវីទិក ម្នាក់​ទៀត​ហើយ

ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងទិញកីឡាករឆ្នើមជាលើកទី៤ នៅរដូវក្តៅនេះ បន្ទាប់ពីព្រមព្រៀងគ្នាជាមួយខ្សែប្រយុទ្ធក្រុមហ្វឡរ៉ិនទីណា (Fiorentina) ស្តេវ៉ាន់ ជូវីទិក (Stevan Jovetic) ក្នុងតម្លៃ២២លានផោន (៣៣.៧លានដុល្លាសហរដ្ឋអាមេរិក) ហើយនឹងត្រៀមពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងទិញកីឡាករឆ្នើមជាលើកទី៤ នៅរដូវក្តៅនេះ បន្ទាប់ពីព្រមព្រៀងគ្នាជាមួយ ខ្សែប្រយុទ្ធក្រុមហ្វឡរ៉ិនទីណា (Fiorentina) ស្តេវ៉ាន់ ជូវីទិក (Stevan Jovetic) ក្នុងតម្លៃ២២លានផោន (៣៣.៧លាន​ដុល្លា​សហរដ្ឋអាមេរិក) ហើយនឹងត្រៀមពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ។


កីឡាករខ្សែប្រយុទ្ធ ស្តេវ៉ាន់ ជូវីទិក។ (រូបថត Reuters)

ម៉ែនស៊ីធី បានដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីទិញយកខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេក្រូរូបនេះឲ្យបានចប់រួចរាល់ ខណៈ​ដែលគ្រូបង្វឹកថ្មីលោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ចង់បន្តអភិវឌ្ឍន៏ក្រុមឲ្យមានទម្រង់ស្រួចបន្ថែមទៀត នៅរដូវកាលថ្មីនេះ។

ជូវីទិក វ័យ២៣ឆ្នាំ ក៏ត្រូវបានក្លិបអាសឺណល (Arsenal) និងក្លិបម៉ែនឆេស្ទើ យូណៃធីត (Manchester United) ចាប់អារម្មណ៏​ដែរ ប៉ុន្តែម៉ែនស៊ីធី មានប្រៀបខ្លាំងជាង ក្នុងការដេញថ្លៃ។

ស្របពេលគ្នានេះដែរ ក្លិបម៉ែនស៊ីធី ក៏នឹងប្រកាសការទិញខ្សែប្រយុទ្ធក្រុមសេវីឡា (Sevilla) អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo) ជាផ្លូវការក្នុងពេលឆាប់ៗនេះដែរ បន្ទាប់ពីកីឡាកររូបនោះ បានឆ្លងការធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ កាលពីថ្ងៃព្រហស្បតិ៏។

បន្ទាប់ពីការមកដល់របស់កីឡាករជូវីទិក និងកីឡាករវ័យ២៧ឆ្នាំ ណេហ្គ្រដូ ដែលទាត់ចូលទីបាន ២៦គ្រាប់ នៅឡាលីកា (La Liga) អេស្ប៉ាញ កាលពីរដូវកាលមុននោះ មកដល់ពេលនេះគ្រូបង្វឹកថ្មី លោកប៉េឡេហ្គ្រេនី បានចំណាយអស់​៩០លាន​ផោនហើយ ខណៈដែលគាត់បានទិញ ខ្សែបម្រើជេសឺស ណាវ៉ាស់ (Jesus Navas) តម្លៃ១៤.៩លានផោន និងខ្សែបម្រើ ហ្វឺណាន់ឌីញ៉ូ (Fernandinho) ពីក្រុមស្ស៊ាកតា (Shakhtar) ក្នុងតម្លៃ៣០លានផោន។

ជូវីទិក បានរកគ្រាប់បាល់បញ្ចូលទីបាន១៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣១ប្រកួត ឲ្យក្រុមហ្វឡរ៉ិនទីណា កាលពីរដូវកាលមុន ហើយគាត់នឹងជាជម្រើសដ៏ល្អមួយសម្រាបើលោកប៉េឡេហ្គ្រីនី បន្ទាប់ពីកីឡាករម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) និង​កាឡូស តេវែស (Carlos Tevez) បានចាកចេញពីក្លិបរួចមក។

គួរបញ្ជាក់ថា គ្រូបង្វឹកម៉ែនស៊ីធី បានចាកចេញពីក្រុមរបស់ខ្លួន ត្រឡប់ទៅកាន់ប្រទេសឈីលី វិញ ដោយសារមានកិច្ចការ​ចាំបាច់ផ្ទាល់ខ្លួន ខណៈដែលក្រុមម៉ែនស៊ីធី ប្រកួតមិត្តភាព៣ប្រកួត នៅតំបន់អាហ្វ្រិកខាងត្បូង ជួបបរាជ័យទាំង៣ប្រកួត។ ប៉ុន្តែគាត់នឹងត្រឡប់មកដឹកនាំក្រុមវិញ នៅពេលដែលក្រុមទៅដល់ទីក្រុងហុងកុង ប្រទេសចិន នាដើមសប្តាហ៏ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...