ដេវីដ ដេហ្គែ ចង់​ឲ្យ​ហ្វាប្រេហ្គាស មក​កាន់​ម៉ែនញូ

អ្នកចាំទី ដេវីដ ដេហ្គែ (David de Gea) នឹងស្វាគមន៏ដោយក្តីរីករាយបំផុត បើខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas) ផ្ទេរមកកាន់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលមានសេចក្តីរាយការណ៏ថា ម្ចាស់​ជើងឯកព្រីមែលីក (Premier League) កំពុងតែទាក់ទងខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាំទី ដេវីដ ដេហ្គែ (David de Gea) នឹងស្វាគមន៏ដោយក្តីរីករាយបំផុត បើខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas) ផ្ទេរមកកាន់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលមានសេចក្តីរាយការណ៏ថា ម្ចាស់​ជើងឯកព្រីមែលីក (Premier League) កំពុងតែទាក់ទងខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនោះ។


កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)

តាមសេចក្តីរាយការណ៏ ក្រុមម៉ែនញូបានដេញថ្លៃ ៣០លានអ៊ឺរ៉ូ សម្រាប់អតីតខ្សែបម្រើក្រុមអាសិណល (Arsenal) (ហ្វាប្រេហ្គាស) ហើយ បើទោះបីជាក្រុមបាសេឡូណា (Barcelona) មិនទាន់ឆ្លើយតបក៏ដោយ។

គ្រូបង្វឹកក្រុមបាសា លោកទីតូ វីឡាណូវ៉ា (Tito Vilanova) បាននិយាយកាលពីថ្ងៃអង្គារ៏ថា កីឡាករវ័យ២៦ឆ្នាំ ចង់នៅ​បន្ត​នៅក្នុងកីឡាដ្ឋានខេមនូ (Camp Nou) ជាបន្តទៀត។ ប៉ុន្តែកាសែត ហ្គាដៀន (Guardian) បានលើកឡើងថា ក្លិបម្ចាស់ជើង​ឯកឡាលីកា (La Liga) «ត្រូវការលុយចាំបាច់» បន្ទាប់ពីចំណាយអស់យ៉ាងច្រើនទៅលើ ខ្សែបម្រើណីម៉ា (Neymar) នៅក្នុងរដូវក្តៅនេះ។

ស្រដៀងគ្នានេះដែរ កាសែតដៀលីម៉ឺរ៉ឺ (Daily Mirror) បានរាយការណ៏ថា ម៉ែនញូនឹងចំណាយដល់ ៣១លានផោន សម្រាប់ហ្វាប្រេហ្គាស ដែលជាតម្លៃមួយប្រហាក់ប្រហែលទៅនឹង ការទិញខ្សែប្រយុទ្ធក្រុមទតិនហេម (Tottenham) ឌីមីតា បឺបាតូស (Dimitar Berbatov) កាលពីឆ្នាំ២០០៨ ក្នុងតម្លៃ៣០.៨លានលោន។

សួរអំពីមិត្តរួមជាតិរបស់គាត់ (ហ្វាប្រេហ្គាស) ដេហ្គែ ដែលបានផ្ទេរមកពីក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) មក​កាន់​ក្រុមបីសាចក្រហមម៉ែនញូ កាលពីឆ្នាំ២០១១ បានប្រាប់ដល់កាសែតហ្គាដៀនថា៖ «វាពិតជាអស្ចារ្យ បើហ្វាប្រេហ្គាស មកកាន់ទីនេះ»។

អ្នកចាំទីអន្តរជាតិអេស្ប៉ាញវ័យ២២ឆ្នាំ បានបន្ថែមថា៖ «វាពិតជាអស្ចារ្យ បើមានកីឡាករអេស្ប៉ាញនៅក្រុមម៉ែនញូ កាន់​តែច្រើន។ គាត់ជាកីឡាករដ៏អស្ចារ្យ មានជំនាញដ៏អស្ចារ្យ ដឹងថាត្រូវយកឈ្នះគូប្រកួតដោយរបៀបណា ហើយអ្នកតែង​តែចង់បានកីឡាករដូចនោះ នៅក្នុងក្រុមរបស់អ្នក៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...