អេឌីសិន កាវ៉ានី ផ្ទេរ​ទៅ​ក្រុម​ប៉ារីស ហ្សិនជឺម៉ិន​ជា​ផ្លូវ​ការ

ក្លិបប៉ារីស ហ្សិនជឺម៉ិន (Paris St-Germain) បានប្រកាសថា ពួកគេបានទិញខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ អេឌីសិន កាវ៉ានី (Edinson Cavani) មកពីក្រុមណាប៉ូលី (Napoli) បានជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ៥៥លានផោន (៨៣.២០លានដុល្លាសហរដ្ឋអាមេរិក)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបប៉ារីស ហ្សិនជឺម៉ិន (Paris St-Germain) បានប្រកាសថា ពួកគេបានទិញខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ អេឌីសិន កាវ៉ានី (Edinson Cavani) មកពីក្រុមណាប៉ូលី (Napoli) បានជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ៥៥លានផោន (៨៣,២០ លានដុល្លាសហរដ្ឋអាមេរិក)។


ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ អេឌីសិន កាវ៉ានី ក្នុងសន្និសិតកាសែតរបស់ក្រុមបាល់ទាត់ទីក្រុងប៉ារីស។ (រូបថត Jacques Brinon/The Associated Press)

កីឡាករវ័យ២៦ឆ្នាំ បានចុះកិច្ចសន្យារយះពេល៥ឆ្នាំ ជាមួយក្រុមម្ចាស់ជើងឯកបារាំង ដែលមានព្រះអង្គម្ចាស់មួយរូបពី​ប្រទេសកាតាជាអ្នកគ្រប់គ្រង។

កាវ៉ានី រកគ្រាប់បាល់បញ្ចូលទីបាន៧៨គ្រាប់ ក្នុង៣រដូវកាលជាមួយក្រុមណាប៉ូលី ហើយគាត់ជាអ្នកទាត់បាល់​បញ្ចូលទី​ច្រើនជាងគេ (top scorer) នៅក្នុងក្របខ័ណ្ឌស៊េរីអេ (Serie A) កាលពីរដូវកាលមុន។

ម្ចាស់ក្លិបប៉ារីស លោកណាស្សឺ អាល់ឃេឡៃហ្វី (Nasser Al-Khelaifi) បាននិយាយថា៖ «ការផ្ទេរយកកីឡាករអេឌីសិន កាវ៉ានី ជាការផ្ទេរដ៏សំខាន់បំផុតមួយ ដែលនឹងអាចជួយក្លិបឲ្យទាក់ទាញកីឡាករល្អៗនៅលើពិភពលោក មកចូលរួម​ជា​មួយក្លិបយើងជាបន្តទៀត។»

គាត់បានបន្តថា៖ «កីឡាករពេញចិត្តនៅគោលការណ៏របស់ក្លិប ហើយក៏ត្រៀមខ្លួនដើម្បីប្រកួតប្រជែងថ្មីៗដែរ។ យើងពិត​ជារីករាយខ្លាំងណាស់ ដែលបានខ្សែប្រយុទ្ធដែលមានភាពប៉ិនប្រសព្វ មកកាន់ក្រុមយើង។ ជាពិសេសអ្នកគាំទ្ររបស់យើង នឹងមានពេញចិត្តរីករាយដូចគ្នា។»

ការទិញយកកាវ៉ានី ក្នុងតម្លៃនេះ មានន័យថាជាការទិញដ៏ថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសបារាំង ខណៈដែលកំណត់ត្រាទី២ ក្រុមម៉ូណាកូ (Monaco) ទើបតែទិញខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) មកពីក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ក្នុងតម្លៃ៥០លានផោន។

កាវ៉ានី ដែលនឹងចាប់ដៃគូថ្មីជាមួយខ្សែប្រយុទ្ធស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បាននិយាយថា៖ «ខ្ញុំសូមអរគុណ ដល់អ្នកគ្រប់គ្នាទាំងអស់ ដែលជួយក្នុងការផ្ទេរនេះ។ វាជាគម្រោងដ៏អស្ចារ្យមួយ។»

គាត់បានបន្ថែមថា៖ «ខ្ញុំក៏សូមអរគុណ ដល់ប្រជាជននៅក្នុងទីក្រុងណាប៉ូលីទាំងអស់ ដែលជួយគាំទ្រខ្ញុំ។ ប៉ុន្តែខ្ញុំមកទីនេះ ដោយការពេញចិត្ត ជាមួយនឹងការជឿជាក់ ការស្រេកឃ្លាន នឹងការលើកទឹកចិត្ត ដើម្បីឈ្នះពានរង្វាន់ធំៗ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...