ដេវីដ វីឡា បង្ហាញ​ខ្លួន​នៅ​អាត្លិកទិកូ អ្នក​គាំទ្រ​រត់​ចូល​ពេញ​ទីលាន (Pic&VDO)

ខ្សែប្រយុទ្ធដេវីដ វីឡា (David Villa) បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្លិប អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) នាកីឡាដ្ឋាន វីស្សិនតេ ខាលដឺរ៉ូន (Vicente Calderon) កាលពីថ្ងៃច័ន្ទ ខណៈដែលមានអ្នកគាំទ្រ​ជាច្រើនស្ទុះរត់ចូលពេញ​ទីលាន ដើម្បីចង់ជួប និងឱបខ្សែប្រយុទ្ធលេខ៩ ដែលជាកីឡាករសំណព្វចិត្តថ្មីរបស់ខ្លួន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធដេវីដ វីឡា (David Villa) បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្លិប អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) នាកីឡាដ្ឋាន វីស្សិនតេ ខាលដឺរ៉ូន (Vicente Calderon) កាលពីថ្ងៃច័ន្ទ ខណៈដែលមានអ្នកគាំទ្រ​ជាច្រើនស្ទុះរត់ចូលពេញ​ទីលាន ដើម្បីចង់ជួប និងឱបខ្សែប្រយុទ្ធលេខ៩ ដែលជាកីឡាករសំណព្វចិត្តថ្មីរបស់ខ្លួន។


អ្នកគាំទ្រកីឡាករដេវីដ វីឡា ត្រូវកងកម្លាំងការពារសន្តិសុខ រារាំងឲ្យមកជិតកីឡាករ។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ បានធ្វើការបង្ហាញបច្ចេកទេសក្នុងការលេងបាល់បន្តិចបន្តួច និងបានធ្វើការលើដៃ ដើម្បីស្វាគមន៏អ្នកគាំទ្រ ខណៈដែលគាត់ទើបតែផ្ទេរមកចូលក្រុម ក្នុងនាមជាកីឡាករថ្មី។ ប៉ុន្តែរំពេចនោះ មានអ្នកគាំទ្រ និងអ្នកស្រលាញ់រូបគាត់ ជាច្រើននាក់ បានរត់ចូលទីលាន ដើម្បីចង់បង្ហាញពីក្តីស្រលាញ់ដ៏ខ្លាំងបំផុតរបស់ខ្លួនដល់គាត់។

អតីតខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) និងអតីតខ្សែប្រយុទ្ធក្រុម វ៉ាឡិនស្សៀ (Valencia) បានបង្ហាញពីស្នាម​ញញឹមជានិច្ច នៅលើផ្ទៃមុខ ខណៈដែលមានអ្នកគាំទ្រជាច្រើននៅជុំវិញគាត់ ប៉ុន្តែត្រូវបានសន្តិសុខរបស់ក្លិប​ជួយធ្វើការ​អន្តរាគមន៏ឲ្យ។

វីឡា បានផ្ទេរពីបាសេឡូណា មកកាន់អាត្លិកទិកូ ក្នុងតម្លៃសរុប ៥១លានអ៊ឺរ៉ូ (៦៦.៦០លានដុល្លារសហរដ្ឋអាមេរិក) ក្នុងកិច្ច​សន្យារយះពេល ៣ឆ្នាំ។ គាត់បានលើកឡើងថា គាត់បានដាក់ចិត្តដាក់កាយ បន្តនៅក្របខ័ណ្ឌកំពូលអេស្ប៉ាញទៀត ហើយកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា នឹងអាចមកប្រទេសអង់គ្លេសនោះ នោះជារឿងមិនពិត ដោយគាត់​និយាយ​ថា បើគាត់ផ្ទេរទៅកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) លុះត្រាតែក្រុមនោះ ជាក្រុមខ្លាំងបំផុតនៅក្នុងលោក បាន​គាត់ទៅ។

ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ «ខ្ញុំធ្លាប់មានក្រុមព្រីមែលីកទាក់ទងដែរ ប៉ុន្តែអាត្លិកទិកូ បានចូលមកមុន ហើយភ្លាមៗ​នោះខ្ញុំមិនគិតអ្វីច្រើនទេ ហើយខ្ញុំក៏យល់ព្រមតែម្តង ព្រោះខ្ញុំចង់នៅបន្តនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនេះ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា ក្លិបនេះមិនខ្វះអ្វីៗនោះទេ។ ពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ៣ ហើយមានកៅអីមួយ ទៅលេង​ឆែមពានលីក (Champions League) ទៀត។ ពួកគេបានយកឈ្នះក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដើម្បីឈ្នះ​ពានរង្វាន់​ខូផាដេលរ៉េ (Copa del Rey)។ ចាប់ផ្តើមពីថ្ងៃនេះ ក្រុមដែលល្អបំផុតនៅលើពិភពលោកសម្រាប់ខ្ញុំ គឺក្រុមអាត្លិកទិកូ ម៉ាឌ្រីដ។»

វីឡា នឹងមកជំនួសដំណែងខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលបានចាកចេញពីក្លិប​ទៅចូលរួម​ជាមួយក្រុមបារាំង ម៉ូណាកូ (Monaco) កាលពីខែមុន។

ខ្សែប្រយុទ្ធចាស់វស្សាររូបនេះ បានរកគ្រាប់បាល់បញ្ចូលទីសរុប បានចំនួន ២៨២គ្រាប់ បន្ទាប់ពីគាត់លេងឲ្យក្រុម ស្ពតថីង ហ្គីចុន (Sporting Gijon), រៀល ស្សារ៉ាហ្គូស្សា (Real Zaragoza), វ៉ាឡិនស្សៀ និងក្រុមបាសេឡូណា។ គាត់បាន​ចូលលេង​ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ បានចំនួន ៩១ប្រកួត ក្នុងនោះគាត់អាចរកគ្រាប់បាល់បញ្ចូលទីបាន ៥៦គ្រាប់៕

សូមទស្សនារូបថត និងវីដេអូដូចខាងក្រោម៖

វីដេអូ ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...