ឆែលស៊ី មក​ដល់​ប្រទេស​ថៃ​៖ ម៉ូរីញ៉ូ ថា​នឹង​លេង​ឲ្យ​ល្អ (Pic&VDO)

គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានសន្យាជាមួយអ្នកគាំទ្រទាំងអស់​នៅក្នុងប្រទេស​ថៃថា ក្រុមរបស់លោកនឹងលេងឲ្យបានល្អបំផុត ឲ្យដូចអ្វីដែលពួកគេរំពឹងទុក។ ក្រុមតោខៀវ បានមកដល់ទីក្រុងបាងកក​ហើយ កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីត្រៀមប្រកួតជាមួយក្រុមសឹង្ហាអលស្តា (Singha All-Stars) នៅថ្ងៃពុធសប្តាហ៏​ក្រោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានសន្យាជាមួយអ្នកគាំទ្រទាំងអស់​នៅក្នុងប្រទេស​ថៃថា ក្រុមរបស់លោកនឹងលេងឲ្យបានល្អបំផុត ឲ្យដូចអ្វីដែលពួកគេរំពឹងទុក។ ក្រុមតោខៀវ បានមកដល់ទីក្រុងបាងកក​ហើយ កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីត្រៀមប្រកួតជាមួយក្រុមសឹង្ហាអលស្តា (Singha All-Stars) នៅថ្ងៃពុធសប្តាហ៏​ក្រោយ។


លោកជូសេ ម៉ូរីញ៉ូ សម្ដែងគាវរកិច្ចនៅចំពោះព្រះឆាយាល័ក្ខនៃព្រះមហាក្សត្រថៃ។ (រូបថត EFE)

បុរសវ័យ៥០ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ បាននិយាយនៅក្នុងសន្និសិទសារពត៌មានក្នុងទីក្រុងបាងកក កាលពីម្សិលមិញថា៖ «ខ្ញុំមានអារម្មណ៏ល្អខ្លាំងណាស់។ ប្រជាជននៅទីនេះមានភាពរាក់ទាក់ខ្លាំងណាស់ ហើយនេះជាកិត្តិយសដ៏ធំមួយ​សម្រាប់​ក្លិបរបស់យើង។ អ្វីៗទាំងអស់នៅទីនេះ មានភាពអស្ចារ្យណាស់។ ខ្ញុំសង្ឃឹមថា យើងនឹងអាចលេងបានល្អបំផុត ឲ្យដូចអ្វី​ដែលពួកគេរំពឹងទុក។ ដូច្នេះយើងនឹងខិតខំហ្វឹកហាត់ឲ្យខ្លាំង ដើម្បីប្រកួតឲ្យបានល្អ។»

គួរបញ្ជាក់ថា តារាឆ្នើមៗរបស់ក្រុមជាច្រើនក៏បានមកចូលរួមក្នុងការប្រកួតនេះដែរ ក្នុងនោះមានដូចជា ប្រធានក្រុមចន ថើរី (John Terry), ហ្វ្រេង ឡាំផាដ (Frank Lampard), ផិតថើ ស្ស៊ែក (Petr Čech), អេដិន ហាស្ស៊ាដ (Eden Hazard), និងខ្សែ​ការពារអាស្លី ខូល (Ashley Cole) ក៏ធ្វើដំណើរមកដែរ។

ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធអេស្ប៉ាញ ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) និងខ្សែបម្រើ ចន ម៉ាតា (Juan Mata) នឹងត្រូវអវត្តមានក្នុងការប្រកួតនៅក្នុងទីក្រុងបាងកក ដោយសារតែកីឡាករឆ្នើមទាំង២រូបនេះ ក្លិបឲ្យមានវិសមកាលមួយ បន្ទាប់ពីពួកគេទើបតែបញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឹរ៉េសិនខាប់ (Confederations Cup) កន្លងទៅថ្មីៗ នៅប្រទេសប្រេស៊ីល។

លោកម៉ូរីញ៉ូ ក៏បានលើកឡើងដែរថា គាត់ពេញចិត្តខ្សែប្រយុទ្ធវ៉ែន រ៉ូនី (Wayne Rooney) ខ្លាំងណាស់។ ប៉ុន្តែគាត់មិនបាន​បញ្ជាក់ថា គាត់ចង់ទិញខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រូបនេះ នោះទេ។

គ្រូបង្វឹកថ្មីក្រុមឆែលស៊ីរូបនេះ បាននិយាយថា៖ «វាគួរឲ្យអស់សំណើរខ្លាំងណាស់ ដែលសួរសំនួរនេះមកខ្ញុំ។ ខ្ញុំមិនអាច​និយាយពីកីឡាករក្រុមផ្សេងនោះទេ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ចរិកខ្ញុំហើយ ខ្ញុំអាចនិយាយបានតិចតួច ទៅតាមអ្វី​ដែលខ្ញុំយល់ឃើញ។ ខ្ញុំតែងតែនិយាយថា គាត់ (រ៉ូនី) ជាកីឡាករមួយរូប ដែលខ្ញុំចូលចិត្ត «ខ្លាំង ខ្លាំងបំផុត» ប៉ុន្តែខ្ញុំមិន​អាច​និយាយអ្វីបានច្រើនជាងនោះទេ។»

ឆែលស៊ី នឹងចេញហ្វឹកហាត់នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាម៉ាំងហ្គាឡា (Rajamangala National Stadium) នៅថ្ងៃអង្គារ៏។ រីឯ​ការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ វេលាម៉ោង៨យប់ និងមានផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៏ថៃ ប៉ុស្តិ៏លេខ៩ផងដែរ៕

ខាងក្រោមនេះ ជារូបថត​ និងវីដេអូ នៃក្រុមឆែលស៊ី នៅបាងកក៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...