ណេហ្គេ្រដូ ស្ថិត​ក្នុង​គោលដៅ​របស់​ក្រុម​ម៉ែនស៊ីធី ខណៈ​កាវ៉ានី ជិត​ទៅ​ក្រុម​ប៉ារីស

ក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City) មានជំនឿចិត្តយ៉ាងមុតមាំថា ពួកគេនឹងឈានដល់ការព្រមព្រៀងគ្នា ក្នុងតម្លៃ ២០លានផោន (២៩.៧៦លានដុល្លាសហរដ្ឋអាមេរិក) សម្រាប់ខ្សែប្រយុទ្ធក្រុមសេវីឡា (Sevilla) អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo)។
Loading...
  • ដោយ: វិន ជីវ័ន្ត ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: July 08, 2013
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកថ្មីក្រុមម៉ែនស៊ីធី លោកម៉ាញូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) នឹងបង្វែរគោលដៅរបស់គាត់ ទៅរកខ្សែ​ប្រយុទ្ធអន្តរជាតិអេស្ប៉ាញវ័យ ២៧ឆ្នាំវិញ បន្ទាប់ពីបាត់បងឱកាសតាមប្រមាញ់យកកីឡាករអេឌីនសិន កាវ៉ានី (Edinson Cavani) ដោយសារតែក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) របស់បារាំង ហ៊ានឲ្យតម្លៃខ្ពស់ជាង។

ណេហ្គ្រេដូ ជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ ចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌកំពូល​របស់​អេស្ប៉ាញ កាលពីរដូវកាលមុន។ គាត់រកគ្រាប់បាល់បញ្ចូលទីបានចំនួន ២៥គ្រាប់ ហើយកាលពីសប្តាហ៏មុន​មានពាក្យ​ចចាមអារ៉ាមថា គាត់នឹងផ្ទេរទៅកាន់ក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ដើម្បីជំនួសដំណែងខ្សែប្រយុទ្ធ រ៉ាដាមែល ហ្វាលខាវ (Radamel Falcao)។

ទោះបីជាយ៉ាងណា ម្ចាស់ក្លិបសេវីឡា លោកជូសេ ម៉ារៀដេលនីដូ (Jose Maria del Nido) បាននិយាយថា ឱកាសមាន​តែ​០%តែប៉ុណ្ណោះ ដែលអតីតខ្សែប្រយុទ្ធក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ ត្រឡប់ទៅកាន់រាជធានីនៃ​ប្រទេស​អេស្ប៉ាញ ជាមួយនឹងក្រុមអាទ្លិកតិកូវិញ។

ក្លិបម៉ែនស៊ីធី និងលោកគ្រូបង្វឹកប៉េឡេហ្គ្រីនី ចង់នាំយកខ្សែប្រយុទ្ធណេហ្គ្រេដូ ដើម្បីមកជំនួសដំណែងខ្សែប្រយុទ្ធកាឡូស តេវែស (Carlos Tevez) ដែលបានចាកចេញពីក្លិបទៅចូលរួមជាមួយក្រុមជូវីនទូស (Juventus)។ ជាពិសេស នឹងឲ្យ​គាត់​ចាប់ដៃគូជាមួយនឹង សឺជូអូ អាក្វេរ៉ូ (Sergio Aguero) នៅរដូវកាលថ្មី។

កីឡាករវ័យ ២៦ឆ្នាំ (កាវ៉ានី) ជាគោលដៅទី១ របស់ក្លិបម៉ែនស៊ីធី ប៉ុន្តែក្លិបមួយនេះ មិនអាចហ៊ានចំណាយដល់ ៥៤លាន​ផោន សម្រាប់ខ្សែប្រយុទ្ធក្រុមណាប៉ូលី (Napoli) នោះទេ។ ទោះជាយ៉ាងណា គ្រូបង្វឹកថ្មីក្រុមប៉ារីស លោកឡូរ៉ង់ ប្លង់ (Laurent Blanc) បានលើកឡើងថា ក្រុមរបស់គាត់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយរ៉ាហ្គាយ ទៅចូលរួមក្រុម។

ម្ចាស់ក្លិបសេវីឡា បាននិយាយកាលពីសប្តាហ៏មុនថា គាត់ពុំទាន់ទទួលបានការឲ្យតម្លៃ​ណាមួយមកពីក្រុម​ព្រីមែលីក​នោះទេ សម្រាប់ណេហ្គ្រេដូ។ ប៉ុន្តែគាត់និយាយថា៖ «មានក្លិប២នៅក្នុងប្រទេសអង់គ្លេស ដែលចាប់អារម្មណ៏​ខ្សែប្រយុទ្ធ​របស់ខ្ញុំ (ណេហ្គ្រដូ)៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...