សម្ដេច​ដាឡៃឡាម៉ា ប្រារព្ធ​បុណ្យ​ខួប​កំណើត​៧៨​ឆ្នាំ​នៅ​ឥណ្ឌា​

ជនជាតិទីបេរាប់ពាន់បានជួបជុំគ្នា នៅក្នុងទីអារាមព្រះពុទ្ធសាសនាមួយ ផ្នែកខាងត្បូងនៃប្រទេសឥណ្ឌា ដើម្បីប្រារព្ធខួបកំណើតទី៧៨ឆ្នាំ របស់សម្ដេចដាឡៃឡាម៉ា (dalaï-lama) ជាមួយនឹងចម្រៀង ការរាំកំសាន្ដ និងការសូត្រធម៌។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិទីបេរាប់ពាន់បានជួបជុំគ្នា នៅក្នុងទីអារាមព្រះពុទ្ធសាសនាមួយ ផ្នែកខាងត្បូងនៃប្រទេសឥណ្ឌា ដើម្បីប្រារព្ធខួប​កំណើតទី៧៨ឆ្នាំ របស់សម្ដេចដាឡៃឡាម៉ា (dalaï-lama) ជាមួយនឹងចម្រៀង ការរាំកំសាន្ដ និងការសូត្រធម៌ កាលពីថ្ងៃ​ទី០៦​ខែកក្កដាឆ្នាំ២០១៣។


សម្ដេចដាឡៃឡាម៉ា ក្នុងពេលប្រារព្ធបុណ្យខួបកំណើតរបស់សម្ដេច។ (រូបថត dalailama.com)

ថ្លែងនៅក្នុងការជួបជុំគ្នានោះ មេដឹកនាំសាសនារបស់ទីបេរូបនេះ បានធ្វើការអំពាវនាវ ដើម្បីផ្សព្វផ្សាយនូវសេចក្ដីស្រឡាញ់ និងមេត្តាធម៌ ក្នុងគោលបំណងលើកស្ទួយសន្តិភាពក្នុងពិភពលោក។

នៅពេលដែលសម្ដេចបានងាកបែរទៅនិយាយជាមួយអ្នកផ្សព្វផ្សាយសាសនាឥស្លាមម្នាក់នៅក្នុងពិធីនោះ សម្ដេចបាន​និយាយថា ពាក្យថា «ជីហាដ (djihad)» មិនមានន័យថាប្រឆាំង ឬសម្លាប់អ្នកដទៃនោះទេ តែមានន័យថា ប្រយុទ្ធទល់​នឹង​អារម្មណ៍អវិជ្ជមានចេញ។

មេដឹកនាំសាសនាដ៏ល្បីរូបនេះ ក៏បានអះអាងដែរថា ជនជាតិទីបេ១៥០០០០នាក់ដែលរស់នៅឯបរទេស បានតំណាង​ឲ្យ​ប្រជាជនទីបេទាំង៦លាននាក់ នៅប្រទេសចិន ដែលគ្មានសិទ្ធិសេរីភាព និងសិទ្ធិនៃការបញ្ចេញមតិ ពីអ្វីដែលពួកគេមាន​អារម្មណ៍។

សម្ដេចដាឡៃឡាម៉ា បានភៀសព្រះកាយចូលមកក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ១៩៥៩។ ទីក្រុងប៉េកាំងបាន​ចោទសម្ដេចថា​មានបំណងចង់ស្វែងរកឯករាជ្យឲ្យតំបន់ទីបេ តែសម្ដេចបានអះអាងវិញថា សម្ដេចមានបំណងតែមួយគត់ គឺស្វ័យភាពដ៏ធំ​បំផុតសម្រាប់ប្រជាជនទីបេ ហើយមិនបានលើកសំនួរ ដែលទាក់ទងនឹងទីបេថាជាផ្នែកមួយនៃប្រទេសចិននោះទេ៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...