អាណិលកា ចុះ​កិច្ច​សន្យា​លេង​ឲ្យ​ក្រុម​វ៊ែសប្រូម​១​ឆ្នាំ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង នីកូឡា អាណិលកា (Nicolas Anelka) បានយល់ព្រមចូលលេងឲ្យ​ក្រុម​វ៊ែសប្រូមវិច អាល់បៀន (West Bromwich Albion) ជាផ្លូវការហើយ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាពទទួល​បាន​ជោគជ័យ។ នេះបើតាមក្លិបព្រីមែលីក (Premier League) របស់អង់គ្លេស បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង នីកូឡា អាណិលកា (Nicolas Anelka) បានយល់ព្រមចូលលេងឲ្យ​ក្រុម​វ៊ែសប្រូមវិច អាល់បៀន (West Bromwich Albion) ជាផ្លូវការហើយ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាពទទួល​បាន​ជោគជ័យ។ នេះបើតាមក្លិបព្រីមែលីក (Premier League) របស់អង់គ្លេស បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៏។


អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង នីកូឡា អាណិលកា។

សេចក្តីថ្លែងការណ៏មួយ នៅលើគេហទំព័ររបស់ក្លិប (wba.co.uk) បានថ្លែងថា កីឡាករវ័យ ៣៤ឆ្នាំ បានចុះកិច្ចសន្យា​រយៈ​ពេល១ឆ្នាំ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនទៀត។

អាណិលកា ធ្លាប់លេងឲ្យក្រុមកាំភ្លើងធំអាសិណល (Arsenal), ហង្សក្រហមលីវើភូល (Liverpool), មេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City), បុលតុន (Bolton) និងក្រុមតោខៀវឆែលស៊ី (Chelsea)។ នេះជាក្រុមទី៦ហើយ ដែលគាត់លេងឲ្យ​ក្រុមនៅក្នុងក្របខ័ណ្ឌព្រីមែលីក។ កីឡាកររូបនេះ ពុំមានភ្នាក់ងាររបស់ខ្លួននោះទេ បន្ទាប់ពីក្រុមជូវីនទូស (Juventus) បាន​ខ្ចីជើង កាលពីចុងរដូវកាលមុន។

គាត់ធ្លាប់បានឈ្នះពានរង្វាន់ព្រីមែលីក និងឈ្នះពានរង្វាន់អេហ្វអេខាប់ (FA Cup) ចំនួន ២លើក កាលពីគាត់លេងឲ្យ​ក្រុម​អាសិណល និងក្រុមឆែលស៊ី។ ហើយគាត់ក៏ធ្លាប់ឈ្នះពានរង្វាន់អន្តរជាតិដែរ កាលពីគាត់លេងឲ្យក្រុមហ្វេណឺបាច់ (Fenerbahce) ក្នុងប្រទេសទួរគី និងក្រុមជូវីនទូស (Juventus) របស់អ៊ីតាលី។

អាណិលកា ក៏បានជួយឲ្យក្រុមរៀលម៉ាឌ្រីដ (Real Madrid) ឈ្នះពានរង្វាន់ឆែមពានលីក (Champions League) កាល​ពី​ឆ្នាំ២០០០ដែរ ពោលគឺពេលនោះ គាត់រកគ្រាប់បាល់បញ្ចូលទីបានទាំង២ជើង ក្នុងការប្រកួតជាមួយក្រុមបាយឺន ម៉ូនិជ (Bayern Munich) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏បានចូលលេងជាជម្រើស១១នាក់ដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រថែមទៀត។

ក្នុងឆ្នាំតែមួយនោះដែរ (២០០០) អាណិលកា បានជួយឲ្យក្រុមជម្រើសជាតិបារាំង ឈ្នះពានកំពូលអ៊ឺរ៉ុប (European championship trophy)។ ប៉ុន្តែលុះដល់ឆ្នាំ២០១០ គាត់បានប្រកាសចូលនិវត្តន៏ពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីបង្ហាញ​ខ្លួនបាន ៦៩ប្រកួត ទាត់បញ្ចូលទីបាន ១៤គ្រាប់។

គ្រូបង្វឹកក្រុមវ៊ែសប្រូម លោកស្ទីវ ឃ្លាក (Steve Clarke) បាននិយាយថា៖ «យើងបាត់បង់ឱកាសរកគ្រាប់​បាល់ជាច្រើន​កាល​ពីរដូវកាលមុន ហើយពេលនេះយើងកំពុងតែដោះស្រាយបញ្ហាទាំងអស់នោះ។ ការចុះកិច្ចសន្យានាំយកអាណិលកា នៅក្នុង​រដូវក្តៅនេះ នឹងក្លាយជាកំលាំងចិត្តដ៏ខ្លាំងក្លាមួយ សម្រាប់គ្រប់គ្នា នៅក្នុងក្លិបនេះ។»

គ្រូបង្វឹកសញ្ជាតិស្កុតឡែន វ័យ៤៩ឆ្នាំ បានបន្តថា៖ «គោលដៅចម្បងរបស់ក្លិប ចង់នាំយកកីឡាករដែលមានគុណភាព ឬ​មានសមត្ថភាពខ្ពស់មកចូលរួមជាមួយក្រុម ហើយពេលនេះ យើងពិតជារីករាយណាស់ ដែលបានអាណិលកា មកចូលរួម​ជាមួយយើង។ គាត់ធ្លាប់មានបទពិសោធន៏ជាមួយក្លិបកំពូលៗរបស់អង់គ្លេស និងក្លិបកំពូលៗ របស់អ៊ឺរ៉ុបថែមទៀត។ ដូច្នេះ​យើងសង្ឃឹមថា ក្រុមយើងនឹងទទួលបានភាពរីកចំរើនមួយកំរិតទៀត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...