ឆែលស៊ី ត្រៀម​៣០លាន​ផោន​ពី​លើ តូរែស ដើម្បី​ប្ដូរ​យក​ខ្សែ​ប្រយុទ្ធ​ស្ស៊ារ៉ាវី

ក្រុមតោខៀវឆែលស៊ី (Chelsea) ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមអេស៊ី មីឡាន (AC Milan) ស្តេហ្វាន់ អេល ស្ស៊ារ៉ាវី (Stephan El Shaarawy) មកចូលរួមជាមួយក្រុម ដោយពួកគេនឹងឲ្យតម្លៃដល់ក្រុមស៊េរីអេ (Serie A) ប្រមាណ ៣០លានផោន និងថែមខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ម្នាក់ទៀត។ នេះបើតាម​សេចក្ដីរាយការណ៍ របស់កាសែតអ៊ីតាលី ស្ពតមីដៀសិត (SportMediaSet)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមតោខៀវឆែលស៊ី (Chelsea) ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមអេស៊ី មីឡាន (AC Milan) ស្តេហ្វាន់ អេល ស្ស៊ារ៉ាវី (Stephan El Shaarawy) មកចូលរួមជាមួយក្រុម ដោយពួកគេនឹងឲ្យតម្លៃដល់ក្រុមស៊េរីអេ (Serie A) ប្រមាណ ៣០លានផោន និងថែមខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ម្នាក់ទៀត។ នេះបើតាម​សេចក្ដីរាយការណ៍ របស់កាសែតអ៊ីតាលី ស្ពតមីដៀសិត (SportMediaSet)។

គ្រូបង្វឹកថ្មី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅតែបន្តចង់បន្តនាំយកខ្សែប្រយុទ្ធឲ្យបានច្រើន ខណៈដែលខ្សែប្រយុទ្ធ​អេឌីនសិន កាវ៉ានី (Edinson Cavani) ត្រូវបានដឹងថា បានឈានដល់ការព្រមព្រាងល័កខ័ណ្ឌផ្ទាល់ខ្លួនអស់ហើយ។ ប៉ុន្តែ​គាត់នៅតែចង់បាន ស្ស៊ារ៉ាវី បន្ថែមទៀត ព្រោះតែគាត់យល់ថា ក្រុមរបស់គាត់នៅមានភាពអន់ខ្សោយនៅតំបន់ប្រយុទ្ធ។

កីឡាករអន្តរជាតិអ៊ីតាលីវ័យ ២០ឆ្នាំ ជាតួរអង្គសំខាន់របស់ក្រុមមីឡាន កាលពីរដូវកាលមុន ខណៈដែលគាត់ចូលលេង​ជំនួសដំណែងកីឡាករស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ដែលបានចាកចេញ ទៅក្រុមប៉ារីស ហ្សិនជឺម៉ិន (PSG)។ គាត់រកគ្រាប់បាល់បញ្ចូលទីបាន ១៩គ្រាប់ គ្រប់ការកម្មវិធីប្រកួតទាំងអស់។

ស្ស៊ារ៉ាវី រកគ្រាប់បាល់បានញឹកញាប់ណាស់ កាលពីពាក់កណ្តាលរដូវកាល ២០១២-២០១៣ ដំបូង ប៉ុន្តែនៅពាក់កណ្តាល់​រដូវកាលចុងក្រោយ គាត់ពុំសូវរកគ្រាប់បានទេ បន្ទាប់ពីក្រុមបានទិញខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ចូល​កាលពីខែមករា និងធ្វើឲ្យគាត់ ពុំសូវបានចូលលេងទៀតទាត់។

លោកម៉ូរីញ៉ូ បានទិញខ្សែប្រយុទ្ធអាឡឺម៉ង់ អេដ្រេ ស្កឺរ៉ល (Andre Schurrle) មួយរូបហើយដែរ ហើយពេលនេះ គាត់កំពុង​តែចង់បញ្ចេញខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែសចេញ ក្នុងតម្លៃមួយទាប ហើយអាចនឹងដោះដូរជាមួយ នឹងក្រុមមីឡាន យក​ស្ស៊ារ៉ាវី ឬអាចលក់ទៅក្រុមណាមួយផ្សេង។

កីឡាករវ័យ ២៩ឆ្នាំ មានទម្រង់លេងធ្លាក់ចុះខ្លាំងនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ដោយគាត់អាចរក​គ្រាប់​បញ្ចូលទីបានតែ ៨គ្រាប់តែប៉ុណ្ណោះ កាលពីរដូវកាលមុន។ ប៉ុន្តែក្រៅពីក្របខ័ណ្ឌព្រីមែលីក អតីតខ្សែប្រយុទ្ធក្រុមលីវើភូល (Liverpool) រូបនេះ ធ្វើបានល្អដែរ ពោលគឺគាត់អាចរកគ្រាប់បាន ១៦គ្រាប់ គ្រប់កម្មវិធីប្រកួតទាំងអស់៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...