ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេងជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេង​ជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។


កីឡាករ ណឺម៉ា ជួបជាមួយកីឡាករវ៉ែន រ៉ូនី ហើយបបួលឲ្យទៅបាសឺឡូណាជាមួយខ្លួន។ (រូបថត football365.com)

កីឡាករអន្តរជាតិអង់គ្លេស រ៉ូនី ដែលនៅមានកិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុមម៉ែនញូនោះ បានដាក់សំណើរមួយ សុំចាក​ចេញពីក្រុមកាលពីចុងរដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែមានក្លិបជាច្រើនទាក់ទង ក្នុងនោះមានដូចជាក្រុមបាសេឡូណា, រៀលម៉ាឌ្រីដ (Real Madrid), ឆែលស៊ី (Chelsea) និងក្រុមកាំភ្លើងធំអាសិណល (Arsenal)។

កាសែតអង់គ្លេសសាន់ដេ (Sunday) បានរាយការណ៏ថា អតីតកីឡាកររបស់ក្រុមអេវើតុន (Everton) នឹងជួបពិភាក្សា​ជា​សំងាត់មួយ ជាមួយនឹងគ្រូបង្វឹកលោកដេវីដ ម៉យ (David Moyes) ដើម្បីជជែកគ្នា ពីអនាគតរបស់គាត់។ កីឡាកររូបនេះ អាចនឹងបន្តជាមួយម៉ែនញូទៀត លុះត្រាតែគាត់ទទួលបានងថ្លៃឈ្នួលខ្ពស់ជាងមុន។

ប៉ុន្តែនៅក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) វគ្គផ្តាច់ព្រ័ត្រ កីឡាករប្រេស៊ីល ណីម៉ា ចង់ឲ្យរ៉ូនី ដើរ​តាម​ជំហ៊ានរបស់គាត់ និងធ្វើការផ្លាស់ប្តូរ ទៅកាន់ក្រុមទម្ងន់ធ្ងន់របស់អេស្ប៉ាញ បាសេឡូណា នៅក្នុងរដូវក្តៅនេះ។

ណីម៉ា បាននិយាយថា៖ «ទម្រង់បាល់ទាត់ យើង (បាសេឡូណា) លេង និងកំរិតកីឡាករដែលយើងមាន យើងជាក្លិប​ដ៏​អស្ចារ្យ សម្រាប់កីឡាករកំពូលៗមកចូលរួម។ ខ្ញុំបានជួបវែន ពីបីលើកដែរ ហើយគាត់ជាមនុស្សល្អ ប៉ុន្តែអ្វីដែលសំខាន់នោះ គាត់ជាកីឡាករម្នាក់ ដែលខ្ញុំគោរពបំផុតនៅក្នុងពិភពបាល់ទាត់។»

កីឡាករវ័យ ២១ឆ្នាំ (ណីម៉ា) បានបន្ថែមថា៖ «រ៉ូនី ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករល្អៗបំផុតនៅក្នុងពិភពលោក និង​ជា​កីឡាករដែលមានបច្ចេកទេសល្អបំផុត។ ប្រាកដណាស់ គាត់ច្បាស់ជាធ្វើបានល្អ នៅក្រុមបាសេឡូណា។ គាត់អាចជួយ​ក្រុមកំពូលៗ នៅអ៊ឺរ៉ុបបាន។ ហើយសម្រាប់រូបខ្ញុំ វាជាក្តីសុបិន្តមួយ ដែលបានលេងជាមួយគាត់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...