ក្រុម​ប៉ារីស​ប្រកាស​ជា​ផ្លូវ​ការ ប្លង់​ជា​គ្រូ​បង្វឹក ឯ​ក្រុម​រៀល​ប្រកាស​អង់សេឡូទី

«ក្រុមបាល់ទាត់ ប៉ារីស​ ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) មានសេចក្ដីសប្បាយរីករាយ នឹងប្រកាសពីការមកដល់ របស់ ឡូរ៉ង់ ប្លង់ (Laurent Blanc) ជាគ្រូបង្វឹករបស់យើង​សម្រាប់រយៈពេលពីរឆ្នាំ។» នេះជាសេចក្ដីប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារនេះ ដោយក្រុមបាល់ទាត់ នៃទីក្រុងប៉ារីស។ ក្រុមដែលជាម្ចាស់ជើងឯកក្នុងឆ្នាំកន្លងទៅនេះ បានបន្ថែមទៀតថា «ឡូរ៉ង់ ប្លង់ នឹងស្ថិតនៅជាមេដឹកនាំក្រុមកីឡា ជាមួយនឹងការងាររបស់គាត់ ចាប់ពីថ្ងៃហ្វឹកហាត់ទី១ ខែកក្កដានេះតទៅ»។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿងដែលគេដឹង និងទន្ទឹងរងចាំមកមួយរយៈពេលមកហើយ ... ហើយឥឡូវនេះ ត្រូវបានប្រកាសជាផ្លូវការ។

«ក្រុមបាល់ទាត់ ប៉ារីស​ ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) មានសេចក្ដីសប្បាយរីករាយ នឹងប្រកាសពីការមកដល់ របស់ ឡូរ៉ង់ ប្លង់ (Laurent Blanc) ជាគ្រូបង្វឹករបស់យើង​សម្រាប់រយៈពេលពីរឆ្នាំ។» នេះជាសេចក្ដីប្រកាសឲ្យដឹង កាល​ពីថ្ងៃ​អង្គារនេះ ដោយក្រុមបាល់ទាត់ នៃទីក្រុងប៉ារីស។ ក្រុមដែលជាម្ចាស់ជើងឯកក្នុងឆ្នាំកន្លងទៅនេះ បានបន្ថែមទៀតថា «ឡូរ៉ង់ ប្លង់ នឹងស្ថិតនៅជាមេដឹកនាំក្រុមកីឡា ជាមួយនឹងការងាររបស់គាត់ ចាប់ពីថ្ងៃហ្វឹកហាត់ទី១ ខែកក្កដានេះតទៅ»។

លោកឡូរ៉ង់ ប្លង់ អាយុ៤៧ឆ្នាំ ធ្លាប់ជាគ្រូបង្វឹងតែក្រុមបាល់ទាត់នៃទីក្រុងប៊កដូ មួយគត់ មុននឹងលោកត្រូវក្លាយ​ជាគ្រូ​បង្វឹកឲ្យក្រុមជម្រើសជាតិបារាំង នៅឆ្នាំ២០១០ មកទល់ឆ្នាំ ២០១២។ តាំងពីនោះមក លោកប្លង់ មិនបានចូលទៅបង្ហាត់​ឲ្យ​ក្រុមណាផ្សេងនោះឡើយ រហូតមកដល់ពេលនេះ ដែលលោកនឹងត្រឡប់មកកាន់ការ ឲ្យក្រុមប៉ារីសនេះ។ ក្រុមប៉ារីស បានបន្ថែមថា «លោកនឹងបន្តកិច្ចការ ដែលក្រុមបានទទួលរួចហើយ កាលពីឆ្នាំកន្លងទៅ ព្រមទាំងដឹកនាំក្រុមបាល់ទាត់ ឆ្ពោះទៅការប្រកួតធំៗ ដើម្បីដណ្ដើមពានរង្វាន់កម្រិតអ៊ឺរ៉ុប»។

នេះគ្រាន់តែជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមបាល់ទាត់ប៉ុណ្ណោះ តែនៅមិនទាន់មាន ការធ្វើសន្និសិតសារព័ត៌មាន​ណាមួយនោះនៅឡើយ ក្នុងការប្រកាសជាផ្លូវការនេះ។ គេក៏មិនបានឃើញការប្រកាសណាមួយ ទាក់ទងនឹងការបិត​បញ្ចប់ នូវរេជ្ជកាលរបស់គ្រូបង្វឹកមុន លោក កាឡូ អង់សឺឡូទី (Carlo Ancelotti) នោះដែរ។ ប៉ុន្តែដំណឹងចេញពី​ប្រទេស​អេស្ប៉ាញ បានឲ្យដឹងថា លោកអង់សេឡូទី ក៏ទើបនឹងត្រូវបានក្រុមបាល់ រៀល ម៉ាឌ្រីដ (Real Madrid)  ប្រកាសជា​ផ្លូវ​ការនូវមុខតំណែងរបស់លោក ជាគ្រូបង្វឹកប្រចាំក្រុម សម្រាប់រយៈពេល៣ឆ្នាំនោះដែរ។

លោក អង់សឺឡូទី នឹងត្រូវទៅជំនួសតំណែងរបស់លោក ហ្សូសេ មូរីញ៉ូ ដែលបានចេញទៅធ្វើជាគ្រូប​ង្វឹក របស់ក្រុម​ឆែលស៊ី នៅអង់គ្លេស។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមបាល់ទាត់នៃទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ មិនបាន​បញ្ជាក់ពីទឹកប្រាក់ដែលក្រុមខ្លួន ត្រូវចំណាយទៅឲ្យក្រុមប៉ារីស ដើម្បីឆក់យកលោកអង់សឺឡូទី មកទាំងនៅក្នុងកិច្ច​សន្យានោះទេ៕

-------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...