មជ្ឈមណ្ឌលពត៌មាន​«ជ័យ​នាង​គ្រត» សូម​ស្វាគមន៍

សូមជំរាបសួរ ពុកម៉ែបងប្អូន ទាំងអស់ ជាទីគោរពនិងជាទីមេត្រី។ មជ្ឈមណ្ឌលពត៌មានជ័យនាងគ្រត មានកិត្តិយស និងមាន សេចក្ដីសោមនស្សជាខ្លាំង ដែលបានចូលខ្លួនមកបំរើ ពុកម៉ែ បងប្អូន ជាអ្នកអាន និងជាអ្នកទស្សនានៅទីនេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ ជ័យគ្រត - រលាក់កងជើង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: April 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់
  • ពិធីការិនី គ្រត៖ ច៎ា ជាបឋម នាងខ្ញុំ គ្រត និង...
  • ពិធីករ ជ័យ៖ ខ្ញុំបាទ ជ័យ ...
  • ពិធីការិនី គ្រត៖ សូមជំរាបសួរ ពុកម៉ែបងប្អូន ទាំងអស់ ជាទីគោរពនិងជាទីមេត្រី។ ថ្ងៃនេះ នាងខ្ញុំជា​អ្នករៀបរៀង កម្មវិធី ពត៌មានជ័យនាងគ្រត មានកិត្តិយស និងមាន សេចក្ដីសោមនស្សជាខ្លាំង ដែល​បានចូលខ្លួនមកបំរើ ពុកម៉ែ បងប្អូន ជាអ្នកអាន និងជាអ្នកទស្សនានៅទីនេះ។ កម្មវិធីនេះ បានទទួល​ការផ្សាយបន្តផ្ទាល់តាមរយះ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ។ ច៎ា... នាងខ្ញុំសូមជំរាបថា នេះជាកម្មវិធី​លើកដំបូងហើយ ដែលក្រុមនាងខ្ញុំទាំងអស់ បានខិតខំ ផលិតសំរិតសំរាំង ធ្វើយ៉ាងអស់ពីចិត្តពីបេះដូង ដើម្បីយកមកបំរើ ពុកម៉ែបងប្អូន។
  • ពិធីករ ជ័យ៖ ហើយខ្ញុំបាទហ្នឹង ក៏សូមអោយមានមេត្តាខណ្តី សន្ដោស ពីសំនាក់ ពុកម៉ែបងប្អូន ទាំង​អស់ផងដែរនូវ រាល់កំហុសខុសឆ្គងទាំងអម្បាម៉ាន ដែលអាចកើតមានជាលក្ខណៈអចេតនា ឬចេតនា​ក្ដី។ ទីមួយ ខ្ញុំបាទជ័យ និងនាងអូន គ្រត ក៏ដូចជាក្រុមខ្ញុំបាទទាំងអស់ ធ្វើការងារដោយមានចិត្តស្មោះ មិនបានងាករេ ប្រកាន់បក្សពួក ពណ៌សម្បុរ អាយុ មានសាសនាឬអត់សាសនា ឬក៏ថានះបុណ្យ​ស័ក្ដិ​អ្វីនោះទេបាទ។ ហ៎ា ... និយាយរួម គិតហើយ និងឃើញយ៉ាងម៉េច គឺថាអញ្ចឹង។ គឺជាពត៌មានពិត​នៃ​សំដីពិតៗតែម្ដងហើយបាទ។ ហើយទីពីរ ដូចពុកម៉ែបងប្អូន ជ្រាបស្រាប់ហើយថា ពួកយើងខ្ញុំនេះ ជា​អ្នកស្រែសុទ្ធសាធតែម្ដង មិនដែលស្គាល់ថាអ្វីទៅហៅថា ស្តាយ(style)ថ្មី ឬក៏ភាពអស្ចារ្យ របស់អ្នក​ទីក្រុងអ្វីនោះទេ។ ពួកយើងខ្ញុំនេះ ជួនកាលងើបចេញពីស្ទូងនៅឯស្រែ ក៏ ដើរទៅយកពត៌មានតែម្ដង ហើយជួនកាលក៏ត្រូវដើរឆ្លងទ្វិប ដើម្បីទៅរកសម្ភាសអ្នកពិសេសៗ កំពូលៗ ធ្វើម៉េចអោយ បាន យក​មកជំរាបពុកម៉ែបងប្អូន អោយបានភ្លាមៗ រហ័សទាន់ចិត្ត ហ៎ា។
  • ពិធីការិនី គ្រត៖ ច៎ា ដោយថ្ងៃនេះជាការចាប់ផ្ដើមដំបូង នាងខ្ញុំ និងបងជ័យមិនមានអ្វីជំរាបជូនទេ តែ​គ្រាន់តែសូម បង្ហាញនូវសមសភាពខ្លះៗ របស់យើងតែប៉ុណ្ណោះ។ ជាដំបូង នាងខ្ញុំសូមនិយាយ​ពីនាង​ខ្ញុំ​មុនទៅចុះ ច៎ា។ នាងខ្ញុំមាន អាយុ អ៊ឺ... នៅសល់តែប៉ុន្មានថ្ងៃទៀត ២១ឆ្នាំល្មម ហើយកើតនៅភូមិ​វាល​វែង ឃុំព្រៃឈើ ស្រុកភ្នំខ្មែរ។ នាងខ្ញុំមិនមាន កំរិតចេះដឹងអីប៉ុន្មានទេ តែពីប៉ុន្មានឆ្នាំមុន ចេះតែដើរអើត​នេះ​បន្ដិច អើតនោះបន្ដិចគេអាណិត ស្រែកដាក់អ្នកនេះ បន្ដិច ស្រែកដាក់អ្នកនោះបន្តិចគេខ្លាច គេ​អោយ​សញ្ញាប័ត្របណ្ឌិត យកមកដាក់គរអោយពេញផ្ទះ។
  • ពិធីករ ជ័យ៖ នាងអូន គ្រត មានសញ្ញាប័ត្របណ្ឌិតគរអោយពេញផ្ទះអ្ហែរ ម៉េចក៏មិនចែកបងខ្លះ ...ហ៎ា។ រីឯខ្ញុំបាទវិញ ក៏មិនខុសប៉ុន្មានពីនាងអូន គ្រតដែរ។ ខ្ញុំបាទ មានដើមកំណើតនៅភូមិស្រុក​ជា​មួយគ្នានឹង នាងអូន ហើយចំណេះដឹង គឺអាចសសេរបាន អានបាន... បើនិយាយអោយចំ គឺអាច​ប្រើ​ប្រាស់ ដើម្បីគ្រាន់ទៅយកពត៌មានជូនពុកម៉ែបងប្អូន បាននុះឯង។ ដោយសារស្រុកកំណើត​វាដូច្នេះ​ឯង ហើយរស់នៅតែឯស្រែក្បែរនឹងជើងភ្នំ ទើបខ្ញុំបាទនិយាយចេញមកហ្នឹង វារដឺន អញ្ចឹងណាបាទ។
  • ពិធីការិនី គ្រត៖ ពុកម៉ែបងប្អូនច្បាស់ជាសួរហើយថា ហេតុអ្វីបានពួកនាងខ្ញុំនេះមិននៅធ្វើស្រែ តែ​បែរ​ចង់មកធ្វើពត៌មាន ជូនពុកម៉ែបងប្អូនទៅវិញ? សូមបងជ័យ ជំរាបពីគោលបំណងរបស់ពួកយើង​បន្តិច​ទៅ ណាបង ...
  • ពិធីករ ជ័យ៖ អូ មិនមែនបន្តិចទេ បើជំរាបពន្យល់ ច្បាស់ជាម៉ាកំភ្លូសឥឡូវហើយ។ តែនិយាយអោយ​ស្រួល​យល់ គឺថា អ្នកគេធ្វើពត៌មានសព្វថ្ងៃ និយាយតែអាដែលៗ ហើយដូចជាមិនសូវដឹង​ពីអាចក់​អាចែម អាសុខអាសៅ ឬពុកម៉ែ បងប្អូន នៅឯស្រែ ដែលពួកគាត់ចង់និយាយដែរនោះទេ។ បើយើង​នាំគ្នាធ្វើដំណើរទៅទីក្រុងទៅសុំគេនិយាយ វាអស់ សោហ៊ុយច្រើន អត់មានពេលវេលាទៀត ហើយ​តែមិនស្រួលៗ មិនសូវស្គាល់ទីក្រុងផង គេដេញអោយត្រឡប់ មកវាលវែងវិញ អត់ប្រយោជន៍។ អញ្ចឹង​ហើយបានជា ធ្វើវានៅនេះ នឹងគេនឹងឯងដែរទៅ គ្រាន់នឹងបាន អាចក់អាចែម អាសុខអាសៅ ឬពុកម៉ែ​បងប្អូន បាននិយាយចេញខ្លួនឯងខ្លះ។
  • ពិធីការិនី គ្រត៖ ច៎ា បានក្បោះក្បាយល្អណាស់ បងជ័យ...
  • ពិធីករ ជ័យ៖ យីអើ បានក្បោះក្បាយអី មុននឹងបងថា និយាយខ្លីៗអោយវាស្រួលយល់នោះទេតើ ...។ បាទ ហើយ កម្មវិធីពត៌មាន ជ័យនាងគ្រតនេះ ក៏នឹងមានជាវីដេអូផង ដែរណា ហ៎ា ...
  • ពិធីការិនី គ្រត៖ អូនែ ... ឈប់ៗ បងជ័យ មានគេទូរស័ព្ទ ផ្ដល់ពត៌មានអោយយើងហើយ ...
  • ពិធីករ ជ័យ៖ អើ បើមានគេទូរស័ព្ទផ្ដល់ពត៌មានហើយ ម៉េចក៏មិនឆាប់លើកទៅ... យីអើ នៅឯស្រែទេ តែក៏មាន ទូរស័ព្ទទាក់ទងដែរណា។ ឆ្លៀតឱកាសនេះ ខ្ញុំបាទជួសមុខ អោយក្រុមខ្ញុំបាទទាំងអស់​នៅ​នេះ ក៏សូមជំរាប ទៅពុកម៉ែបងប្អូនថា បើពុកម៉ែបងប្អូនមានធុរះអ្វី ទុកព្រួយ ឬក៏រឿងសប្បាយ ហើយ​ចង់អោយ ក្រុមពត៌មាន ជ័យនាងគ្រត ទៅចុះយកពត៌មានផ្ទាល់ ក៏សូមទាក់ទងមកកាន់ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ មកចុះបាទ។
  • ពិធីការិនី គ្រត៖ តស់បងជ័យ មានពត៌មានធ្លាក់មកហើយ បន្ទាន់និងប្រញ៉ាប់ទៀតផង ត្រូវធ្វើ​ដំណើរ​ទៅឥឡូវនេះ តស់យើង លាពុកម៉ែបងប្អូន ទៅណាបងជ័យ...
  • ពិធីករ ជ័យ៖ យីអើ និយាយមិនទាន់បានស្អីផង ក៏ត្រូវចេញទៅហើយ ...
  • ពិធីការិនី គ្រត៖ ថាឲ្យចេញមក បងជ័យ ទៅយកព័ត៌មាន !!!
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...