ស៊ាំស្ស៊ុង​បង្ហាញ​ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ជា​មួយ​វីនដូ៨

ក្នុងឱកាសតាំងពិព័រណ៏ផលិតផលនៅទីក្រុងឡុងដ៏កាលពីម្សិលមិញ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានធ្វើការបង្ហាញ​ជាផ្លូវការមួយ នូវថេប្លិត២ម៉ូដែល ដែលមានឈ្មោះថា អេធីអាយវី ឃ្យូ (ATIV Q) និងអេធីអាយវី ថេប៣ (ATIV Tab 3)។ ឧបករណ៏ទាំង២ស៊េរីនេះ ដំណើរការដោយវីនដូ៨ (Windows 8) ខណៈដែលស៊េរី អេធីអាយវី ឃ្យូ អាចដំណើរបាន​ទាំង​អេនដ្រយ (Android) ផង និងវីនដូ៨ផង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឱកាសតាំងពិព័រណ៏ផលិតផលនៅទីក្រុងឡុងដ៏កាលពីម្សិលមិញ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានធ្វើការបង្ហាញ​ជាផ្លូវការមួយ នូវថេប្លិត២ម៉ូដែល ដែលមានឈ្មោះថា អេធីអាយវី ឃ្យូ (ATIV Q) និងអេធីអាយវី ថេប៣ (ATIV Tab 3)។ ឧបករណ៏ទាំង២ស៊េរីនេះ ដំណើរការដោយវីនដូ៨ (Windows 8 ) ខណៈដែលស៊េរី អេធីអាយវី ឃ្យូ អាចដំណើរបាន​ទាំង​អេនដ្រយ (Android) ផង និងវីនដូ៨ផង។

ស៊េរី «អេធីអាយវី ឃ្យូ» មានលក្ខណៈសម្បត្តិដូចជា៖
• អេក្រង់ទំហំ៖ ១៣.៣អ៊ីញ
• ទំហំបង្ហាញ (resolution)៖ ៣២០០ X ១៨០០ ភិចស្ស៊ែល
• ម៉ាស៊ីនប្រភេទ៖ អ៊ីនថែល ខអាយ៥ (Intel Core i5)
• ក្រាហ្វិកទំហំ៖ ៤៤០០
• អង់ចងចាំ (RAM)៖ ៤ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១២៨ជីហ្គាបៃ
• ប្រព័ន្ធដំណើរការ៖ វីនដូ៨ និងអាចដំណើរដោយប្រព័ន្ធអេនដ្រយជេលី ប៊ីន ៤.២.២ (Android 4.2.2 Jelly Bean) បានផងដែរ
• ទម្ងន់៖ ១.២៩គីឡូក្រាម
• វិមាត្រ៖ ៣២៧.០ X ២១៧.៨ X ១៣.៩មីលីម៉ែត្រ

រីឯស៊េរី «អេធីអាយវី ថេន៣» មានលក្ខណៈសម្បត្តិដូចជា៖
• អេក្រង់ទំហំ៖ ១០.១អ៊ីញ
• បង្ហាញបានទំហំ៖ ១៣៦៦ X ៧៦៨ ភិចស្ស៊ែល
• ប្រព័ន្ធដំណើរការ៖ វីនដូ៨
• ម៉ាស៊ីនប្រភេទ៖ Intel ATOM Z2760 CPU
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៦៤ជីហ្គាបៃ
• ទម្ងន់៖ ៥៥០ក្រាម
• កម្រាស់៖ ៨.២មីលីម៉ែត្រ (ស្តើងជាងគេបង្អស់ក្នុងចំណោមប្រភេទថេប្លិត)

ផលិតផលទាំង២នេះ មានលក្ខណៈសម្បត្តិខុសគ្នាច្រើនដែរ ប៉ុន្តែទោះជាយ៉ាងណា វានឹងក្លាយជាជម្រើស២ផ្សេងគ្នា សម្រាប់អតិថិជនធ្វើការជ្រើសរើស។ រឿងដែលគួរឲ្យស្តាយនោះក្រុមហ៊ុន ពុំទាន់បង្ហាញពីតម្លៃ ឬកាលបរិច្ឆេត ដែលត្រូវ​ចេញលក់នៅឡើយទេ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...