សាន់ហ្វ្រាន់ស៊ីស្កូ៖ អ្នក​សម្ដែង​សៀក​ម្នាក់ ស្រាត​ដើរ​វាយ​គេ​ក្នុង​រន្ធ​រថភ្លើង​ក្រោម​ដី (VDO)

បុរសដ៏ចម្លែកម្នាក់នេះអាយុ២៤ឆ្នាំ ត្រូវបានគេរកឃើញអត្តសញ្ញាណរបស់គាត់ ដែលធ្លាប់ជាអ្នកសម្ដែងសៀក ខាងកាយវប្បកម្មមួយរូប។ គាត់អាចនឹងត្រូវតុលាការចោទប្រកាន់គាត់ ក្នុងពេលខាងមុខ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសដ៏ចម្លែកម្នាក់នេះអាយុ២៤ឆ្នាំ ត្រូវបានគេរកឃើញអត្តសញ្ញាណរបស់គាត់ ដែលធ្លាប់ជាអ្នកសម្ដែងសៀក ខាងលោត​ហក់កាយ​វប្បកម្មមួយរូប។ គាត់អាចនឹងត្រូវតុលាការចោទប្រកាន់គាត់ ក្នុងពេលខាងមុខ។


រូបថតចម្លងពីវីដេអូ ឃើញបុរសអត់ខោរូបនេះ លោតហក់រំលង នៅលើម៉ាស៊ីនត្រួតពិនិត្យសំបុត្ររថភ្លើង។

គ្រប់កាយវិការដែលបុរសបានធ្វើ្ ដូចជាលោតរំលោង បង្វិលខ្លួនត្រឡប់ក្រោយ ទាញជើងទាំងពីរឲ្យញែកពីគ្នា ... បាន​ទាក់ទាញការចាប់អារម្មណ៍ របស់គ្រូបង្វឹកជាច្រើននាក់ នៅសាលាជាន់ខ្ពស់ខាងកាយវប្បកម្ម។ តែគួរឲ្យស្ដាយ ដែលកាយ​វិការទាំងនេះ បានធ្វើចេញពីបុរសម្នាក់ដែលស្រាតខ្លួននៅននលគោក ហើយដើរទៅរំខានគេឯង សឹងតែគ្រប់គ្នានៅក្នុង​រន្ធរថភ្លើងក្រោមដី នៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីថ្ងៃ១០ឧសភាមុន។

រឿងនេះទើបនឹងត្រូវបានគេចាប់អារម្មណ៍ ដោយសារតែអ្នកបម្រើការម្នាក់ នៅនឹងកន្លែងលក់សំបុត្ររថភ្លើង បានថតជា​វីដេអូ នូវគ្រប់សកម្មភាពរបស់បុរសនេះ ហើយទើបនឹងយកវីដេអូនេះ ទៅដាក់នៅលើបណ្ដាញចែកផ្សាយវិដេអូ កាលពី​សប្ដាហ៍មុននេះប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ វីដេអូនេះ ទទួលបានការចុចចូលទៅទស្សនា ប្រមាណជា ៥៤៧​០០០ ដងទៅហើយ។

នគរបាលបានប្រាប់ឲ្យដឹងថា យេន័រ ហ្គារីហ្សាបាឡូ (Yeiner Garizabalo) ជាអ្នកសម្ដែងសៀក ខាងកាយវប្បកម្មមួយរូប​អាយុ២៤ឆ្នាំ។ នៅក្នុងវីដេអូ បុរសនេះត្រូវបាននគរបាលចាប់គ្រៀក ដើម្បីធ្វើការឃាត់ខ្លួន និងត្រូវបានបញ្ជូនទៅ​ធ្វើការ​វាយ​តម្លៃពីស្ថានភាពសុខភាពរបស់គាត់ ជាមួយនឹងគ្រូពេទ្យខាងរោគចិត្ត មុននឹងត្រូវបានដោះលែង នៅរយៈពេល៤៨ម៉ោង​ក្រោយមក។ ប៉ុន្តែជាមួយនឹងការដាក់ផ្សាយវីដេអូខាងក្រោម រដ្ឋអាជ្ញាប្រចាំតំបន់អាចនឹងមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីធ្វើ​ការចោទប្រកាន់បុរសមិនមានអាវខោនេះ ពីបទវាយតប់ និងធ្វើឲ្យរបួសស្នាម។

បញ្ហាដែលមិនអាចពន្យល់បាន !

យេន័រ ហ្គារីហ្សាបាឡូ ធ្លាប់ជាសមាជិកម្នាក់របស់ក្រុមសម្ដែងសៀក ឈ្មោះ ក្លោវស្នូតប៊ុម (ClownSnotBombs)។ អ្នក​ដឹកនាំ ក្រុមសៀកនេះ បាននិយាយថា យេន័រ បានឈប់មកហាត់សម្ដែង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនហេតុការណ៍កើតឡើង។ អ្នក​ទទួលខុសត្រូវដដែលរូបនោះ បានបន្ថែមថា «យេន័រ នៅពេលនោះ មានសភាពតឹងតែងខ្លាំង ដូចជាបានទទួលរងអ្វីមួយ ដែលធ្វើឲ្យគាត់ខឹងខ្លាំងមែនទែន»។

ប៉ុន្តែនគរបាលមិនបាននិយាយទេ ថាតើបុរសនេះ ត្រូវបានបញ្ជាឲ្យឆ្លងកាត់ការវិភាគ ដើម្បីរកពីវត្តមានថ្នាំស្រវឹង មាននៅ​ក្នុងខ្លួនឬទេ នៅអំឡុងខែឧសភានោះ៕

សូមទស្សនាវីដេអូខាងក្រោមទាំងពីរ ដែលបង្ហាញពីសកម្មភាពរបស់បុរសនេះ រហូតដល់នគរបាលឃាត់ខ្លួន៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...