រ៉ូណាល់ដូ បដិសេធ​ចុះ​កិច្ច​សន្យា​​ថ្មី បើកដៃ​ឲ្យ​ម៉ែនញូ មាន​សង្ឃឹម

ការវិលត្រឡប់របស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់ក្របខ័ណ្ឌបាឃ្លេព្រីមែលីក (Barclays Premier League) កាន់តែមានភាពជាក់ស្តែងហើយ បន្ទាប់ពីកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោករូបនេះ បានបដិសេធថាគាត់មិនបានចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) ទេនោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវិលត្រឡប់របស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់ក្របខ័ណ្ឌបាឃ្លេព្រីមែលីក (Barclays Premier League) កាន់តែមានភាពជាក់ស្តែងហើយ បន្ទាប់ពីកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោករូបនេះ បានបដិសេធថាគាត់មិនបានចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) ទេនោះ។


កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ មិនចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀល ម៉ាឌ្រីត។

កាលពីខែមុន កាសែតស្ពតម៉ែល (Sportsmail) បានផ្សាយថា ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការទិញយកកីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ បន្ទាប់ពី ដឹងថាខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ ពុំមានគម្រោងបន្តអាជីពវែងឆ្ងាយជាមួយក្រុមរៀលម៉ាឌ្រីដរួចមក។

ម្ចាស់ក្លឹបរៀលម៉ាឌ្រីដ លោកហ្វឡរិនទីណូ ប៉េរែស (Florentino Perez) បាននិយាយកាលពីដើមសប្តាហ៏នេះថា គាត់មាន ទំនុកចិត្តយ៉ាងខ្លាំងថា កីឡាកររបស់គាត់ប្រាកដជាបន្តកិច្ចសន្យាថ្មី។

លោកប៉េរែស បាននិយាយថា «គោលបំណងរបស់ខ្ញុំ គោលបំណងរបស់រ៉ូណាល់ដូ និងគោលបំណងរបស់អ្នកគាំទ្រ ក្រុម រៀលម៉ាឌ្រីដទាំងអស់ ចង់ឲ្យគាត់ (រ៉ូណាល់ដូ) លេងនៅទីនេះច្រើនឆ្នាំតទៅមុខទៀត។»

ទោះបីជាយ៉ាងណា រ៉ូណាល់ដូ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងគណនេយ្យធ្វីតថឺ (Twitter) របស់គាត់កាលពីយប់មិញថា «គ្រប់ពត៌មានទាំងអស់ ដែលនិយាយថាខ្ញុំនឹងចុះកិច្ចសន្យាថ្មី ជាមួយរៀលម៉ាឌ្រីដ គឺជា​រឿង​មិនពិត។»

កិច្ចសន្យារបស់កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ នឹងបញ្ចប់នៅឆ្នាំ២០១៥ ប៉ុន្តែបើគាត់បដិសេដមិនព្រមបន្តកិច្ចសន្យា​ទេនោះ រៀលម៉ាឌ្រីដប្រហែលជាគ្មានជម្រើសក្រៅពីលក់ចេញនោះទេ បើទោះបីជាគាត់ រកគ្រាប់បាល់បញ្ចូលទីបាន ១៤៦គ្រាប់ ក្នុងការបង្ហាញវត្តមាន ១៣៥លើកក៏ដោយ។

ក្រុមអ្នកមានថ្មីរបស់បារាំងម៉ូណាកូ (Monaco) បានត្រៀមទឹកប្រាក់ប្រមាណជាង ១៣៣.៥៤លានដុល្លា (៩៩.៩៧លានអ៊ឺរ៉ូ, ៨៥លានផោន) ដើម្បីដេញថ្លៃកីឡាករឆ្នើមរូបនេះ ទៅចូលរួមក្រុមជាមួយពួកគេ។ ប៉ុន្តែរ៉ូណាល់ដូ ទំនងជាចង់វិលត្រឡប់​ទៅម៉ែនញូវិញ ហើយជាកន្លែងដែលគាត់មានអនុស្សាវរីយ៏ល្អៗច្រើននៅទីនោះ។

បន្ទាប់ពីការចូលនិវត្តន៏របស់លោកអាឡិច ហ្វឺកឺសិន (Alex Ferguson) រ៉ូណាល់ដូ ហាក់ដូចជាមានអារម្មណ៏សោកសៅ និងនឹកក្លឹបចាស់របស់គាត់ (ម៉ែនញូ)។ ដូច្នេះរ៉ូណាល់ដូ ប្រាកដជាចង់វិលត្រឡប់ទៅ​សាងកេរ្តិ៏ឈ្មោះនៅកីឡាដ្ឋាន​អូលត្រាហ្វដ (Old Trafford) វិញជាមិនខាន ហើយគាត់នឹងនៅតែជាកីឡាករកំពូលរបស់ពិភពលោកបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...