ក្រុម​បាល់ទាត់​ប៉ារីស ចង់​ទិញ ប៊ែល ក្នុង​តម្លៃ​បំបែក​ឯកត្តកម្ម​ពិភពលោក

ម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ត្រៀមដេញថ្លៃយកកីឡាករ ហ្គារែត ប៊ែល (Gareth Bale) ពីលើក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដែលកំពុងតតាំងទាញយកកីឡាករនេះដែរ ក្នុងតម្លៃប្រមាណជាង ៩៩.៧៤លានអ៊ឺរ៉ូ (១៣៣.២៧លានដុល្លា)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ត្រៀមដេញថ្លៃយកកីឡាករ ហ្គារែត ប៊ែល (Gareth Bale) ពីលើក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដែលកំពុងតតាំងទាញយកកីឡាករនេះដែរ ក្នុងតម្លៃប្រមាណជាង ៩៩.៧៤លានអ៊ឺរ៉ូ (១៣៣.២៧លានដុល្លា)។


កីឡាករ ហ្គារែត ប៊ែល ទាត់ឲ្យក្រុម ទទីនហេម របស់អាឡឺម៉ង់។ (រូបថត Icon Sport)

ក្រុមយក្សរបស់បារាំងមួយនេះ ក៏កំពុងតែលួមលោម ចង់បានគ្រូបង្វឹកក្រុមទទិនហេម (Tottenham) លោកអេនដ្រេ វីឡាសបូអាស (Andre Villas-Boas) ដែរ ហើយពួកគេសង្ឃឹមថា បើគ្រូបង្វឹករូបនេះយល់ព្រម ទៅដឹកនាំក្រុមនៅក្នុង​ទីក្រុង​ប៉ារីសនោះ គាត់ប្រាកដជាអាចជួយបញ្ចុះបញ្ចូល ប៊ែលឲ្យទៅតាមគាត់ដែរ។

ក្រុមប៉ារីស បានចំណាយលុយអស់ប្រមាណ ៣១៣.៥៨លានដុល្លារួចមកហើយ ក្នុងការដោះដូរកីឡាករ ចាប់តាំងពីក្រុម​ហ៊ុនកាតា (Qatar) បានមកបណ្តាក់ទុនកាលពីឆ្នាំ២០១១។ ក្រុមហ៊ុនធំ ដែលគ្រប់គ្រងដោយគ្រួសាររាជ្យវង្សប្រទេស​កាតា​មួយនេះ កំពុងតែត្រៀមបំបែកកំណត់ត្រាពិភពលោកមួយ ដោយដេញថ្លៃយកហ្គារែត ប៊ែល ក្នុងតម្លៃខ្ពស់បំផុតលើ​ពិភពលោក។

ប៊ែល លេងបានយ៉ាងល្អឥតខ្ចោះក្នុងរដូវកាលនេះ។ ក្នុងដំណែងជាខ្សែបម្រើ តែកីឡាកររកគ្រាប់បាលបញ្ចូលទីបានដល់​ទៅ ២៦គ្រាប់។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ជាកីឡាករនាំលេង ឬជាកីឡាករដ៏សំខាន់បំផុតក្នុងក្រុម។

ក្រុមប៉ារីស ចង់ពង្រឹងក្លឹបបន្ថែមទៀត ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការការពារដំណែងជើងឯក នៅក្នុងរដូវកាលថ្មីខាង​មុខ​នេះ ខណៈដែលក្រុមទើបតែឡើងមកថ្មី ម៉ូណាកូ (Monaco) មានមហិច្ឆតា ចង់លើកពានរង្វាន់ដែរនោះ។

ប៊ែល ពេលនេះកំពុងតែមានវិសមកាលមួយនៅក្នុងរដ្ឋហ្វឡរីដា (Florida) ហើយគាត់អាចនឹងរីករាយ បើអាចប្តូរទៅលេង​ឲ្យក្រុមដែលមានកៅអីឆែមពានលីក (Champions League)។ គាត់រស់នៅក្នុងទីក្រុងឡុងដ៏ ជាមួយនឹងមិត្តស្រីរបស់គាត់ អិម៉ា រីចូន (Emma Rhys Jones) និងកូនស្រីរបស់គាត់ ដែលទើបតែមានអាយុ ៨ខែ អាល់បា វៃអូឡិត (Alba Violet)។

ទោះជាយ៉ាងណា ក្រុមទទិនហេម ទំនងជាមិនចង់លក់កីឡាករសំខាន់រូបនេះទេ ខណៈដែលពួកគេចង់ស្រោចស្រង់​ក្រុម​ឲ្យឡើងទៅកាន់ដំណែងកំពូលទាំង៤វិញ នៅរដូវកាលថ្មី។ ប៉ុន្តែបើពួកគេលក់ នោះមានតែក្រុម៣ទេ ដែលប៊ែលអាចទៅ​លេងឲ្យ ក្នុងនោះមាន ក្រុមប៉ារីស, រៀលម៉ាឌ្រីដ និងក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...