រ៉ូណាល់ដូ រំពឹង​ថា​នឹង​អាច​បន្ត​កិច្ច​សន្យា​ថ្មី​ជា​មួយ​រៀលម៉ាឌ្រីដ

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (រ៉ូណាល់ដូ) បានផ្ទេរមកពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មកចូលរួមក្រុមរៀលម៉ាឌ្រីដ កាលពីឆ្នាំ២០០៩ ក្នុងតម្លៃមួយខ្ពស់ជាងគេបំផុតលើពិភពលោក ប្រមាណជាង៩០លានអ៊ឺរ៉ូ (១១៨.៩៨លានដុល្លា) ហើយក្លាយជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជឿថា គាត់នឹងអាចបន្ត​កិច្ចសន្យាថ្មីបន្តទៀត ជាមួយនឹងក្រុមនៅក្របខ័ណ្ឌឡាលីកា (La Liga)។


គ្រីស្ទែណូ រ៉ូណាល់ដូ ជាមួយនឹងម៉ូដសក់ថ្មី។ (រូបថត cnn.com)

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (រ៉ូណាល់ដូ) បានផ្ទេរមកពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មក​ចូលរួមក្រុមរៀលម៉ាឌ្រីដ កាលពីឆ្នាំ២០០៩ ក្នុងតម្លៃមួយខ្ពស់ជាងគេបំផុតលើពិភពលោក ប្រមាណជាង៩០លានអ៊ឺរ៉ូ (១១៨.៩៨លានដុល្លា) ហើយក្លាយជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។

បន្ទាប់ពីបរាជ័យក្នុងការការពារដំណែងជើងឯកឡាលីកា នៅរដូវកាលនេះរួចមក អនាគតរបស់រ៉ូណាល់ដូ ហាក់ដូចជា​មិន​ច្បាស់លាស់ ខណៈដែលកិច្ចសន្យារបស់គាត់ក៏នឹងបញ្ចប់នៅឆ្នាំ២០១៥ទៀតនោះ។ ហើយមានសារពត៌មានជាច្រើន ទាំង​ក្រៅស្រុក និងក្នុងស្រុកកំពុងតែតាមប្រមាញ់ពីរឿងអនាគតរបស់គាត់ ដែលថាអាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

រ៉ូណាល់ដូ បានប្រាប់ដល់ទីភ្នាក់ងារកាសែតរ៉យទ័រ កាលពីថ្ងៃសុក្រម្សិលមិញថា «ខ្ញុំធម្មតាទេ ហើយក៏មិនព្រួយចំពោះ​រឿង​នោះដែរ។ ខ្ញុំដឹងថា យើងនឹងអាចមានការព្រមព្រាងគ្នា បន្តកិច្ចសន្យាថ្មីទៀត។»

ម្ចាស់ក្លឹបរៀលម៉ាឌ្រីដ លោកហ្វឡរិនទីនូ ប៉េរែស (Florentino Perez) បានសរសើររ៉ូណាល់ដូ ថាជាកីឡាករលេចធ្លោរបំផុត ហើយគាត់និយាយថា រ៉ូណាល់ដូគួរតែនៅបន្ត និងជួយរៀលម៉ាឌ្រីដ ឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ូប (Champions League) ជាលើកទី១០ បន្ទាប់ពីក្រុមយក្សអេស្ប៉ាញមួយនេះ ខកខានលើកពានតាំងពីឆ្នាំ២០០២មក។

កីឡាករវ័យ២៨ឆ្នាំ បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះក្រុមរ៉ូស្សី ដោយលទ្ធផល ១-០ កាលពីថ្ងៃសុក្រ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤។

រ៉ូណាល់ដូ បានបដិសេដមិនព្រមនិយាយ ទាក់ទងទៅនឹងលោកជូសេ ម៉ូរីញូ (Jose Mourinho) ថាហេតុអ្វីបានជាធ្វើឲ្យគ្រូ​បង្វឹករូប​នោះសម្រេចចិត្តចាកចេញពីក្លឹបនោះទេ។

គួររំឮកថា បន្ទាប់ពីដឹងថាកីឡាករដែលមានរហ័សនាមថា «ម៉ាស៊ីនរកគ្រាប់បាល់» (goal machine) មិនសប្បាយចិត្ត​ក្នុង​ក្រុមរៀលម៉ាឌ្រីដនោះ មានក្លឹបមួយចំនួនធំក៏កំពុងតែចាប់អារម្មណ៏ខ្លាំងដែរ ក្នុងនោះមានក្រុមម៉ែនញូនាំមុខគេ, ម៉ែនស៊ីធី (Man City), ម្ចាស់ជើងឯកបារាំងថ្មីភីអេសជី (PSG) និងក្រុមអ្នកមានថ្មីរបស់បារាំងម៉ូណាកូ (Monaco) ក៏មានមហិច្ឆតាចង់​បានកំពូលកីឡាកររូបនេះដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...