ក្រុមហ៊ុន​អេសឺ​របស់​តៃវ៉ាន់ ប្រកាស​ចេញ​ក្ដា​បញ្ជា ដំណើរ​ការ​ជា​មួយ​វីនដូវ៨ (VDO)

ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញជាផ្លូវការមួយ នូវថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8) របស់ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញជាផ្លូវការមួយ នូវ ថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8 ) របស់ ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៣៣ របស់ក្រុមហ៊ុនកុំព្យូធីច (Computex) នៅក្នុងទីក្រុងតៃប៉ិ (Taipei) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ផ្នែកពត៌មានវិទ្យាមួយ ឈានមុនគេនៅក្នុងតំបន់អាស៊ី។

ថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺនេះ មានឈ្មោះថា អាយខុនៀ ដិប័លយូ៣ (Iconia W3) ដែលមានទម្ងន់ ៥៤០ក្រាម និងមាន​កម្រាស់ប្រមាណ ១១.៣៥មីលីម៉ែត្រ។ វាមានបន្ទះក្តាចុចប្រភេទប្លូធូស (Bluetooth) ដែលមានភាពរហ័សជាងមុន និង​ងាយស្រួលក្នុងការវាយអក្សរ។

បន្ទាប់ពីមានការនាំមុខក្នុងទីផ្សារទៅលើកុំព្យូទ័រយួដៃ និងកុំព្យូទ័រលើតុរួចមក ក្រុមហ៊ុនមីក្រូសូហ្វ មានវិបត្តិយ៉ាងខ្លាំង ដែលមិនអាចប្រកួតប្រជែងជាមួយនឹង អេនដ្រយ (Android) របស់ក្រុមហ៊ុនហ្គូហ្គ័ល (Google) និងអាយអូអេស (iOS) របស់ក្រុមហ៊ុនអ័បផល (Apple) បាននោះទេ នៅក្នុងទីផ្សារថេប្លិត។

ឆ្លើយតបទៅនឹងចំណុចនេះ ឃើញថាថ្មីៗនេះក្រុមហ៊ុនមីក្រូសូហ្វ អាចទទួលកំរ៉ៃពីការលក់អាជ្ញាប័ណ្ណ ដែលដំណើរការ​នៅលើពពួកថេប្លិតនេះ បានត្រឹមតែ៣០%តែប៉ុណ្ណោះ។

លោកម៉ាក អេចស៊ូ (Mars Hsu) នាយកមូលបត្ររបស់ក្រុមហ៊ុនហ្គ្រែន កាថាយ (Grand Cathay) បានប្រាប់ដល់ទី​ភ្នាក់ងារ​សារព័ត៌មានបារាំង អាអេហ្វប៉េ ថា «ការបង្ហាញខ្លួនថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺ ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ៨នេះ វាបង្ហាញ​ឲ្យ​ឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនមីក្រូសូហ្វកំពុងតែ ចង់ចាប់យកទីផ្សារដ៏ធំមួយ​ផ្នែកទៀត​របស់​ថេប្លិត។»

ថេប្លិតម៉ូដែលថ្មីនេះ នឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលខែមិថុនានេះ ដែលមានតម្លៃប្រមាណ ៣៥០ដុល្លាអាមេរិក (តម្លៃដែលក្រុមហ៊ុនអេសឺ បង្ហាញប្រាប់)៕

រូបថត និងវីដេអូ របស់ផលិតផលថ្មីនេះ ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...