បាល់ទាត់អង់គ្លេស៖ ស្វារែស​​ចង់​​ចាក​​ចេញ តែ​​លីវើភូល​មិន​​លក់​គាត់​ទេ

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ល្វីស ស្វារែស (Luis Suarez) មិនមែនសម្រាប់លក់នោះទេ។ អនាគតរបស់កីឡាករវ័យ២៦ឆ្នាំ បានក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ នៅសប្តាហ៏នេះ បន្ទាប់ពីគាត់និយាយថា «ពេលនេះ ជាពេលល្អ ដែលត្រូវចាកចេញ»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ល្វីស ស្វារែស (Luis Suarez) មិនមែនសម្រាប់លក់នោះទេ។ អនាគតរបស់កីឡាករវ័យ២៦ឆ្នាំ បានក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ នៅសប្តាហ៏នេះ បន្ទាប់ពីគាត់និយាយថា «ពេលនេះ ជាពេលល្អ ដែលត្រូវចាកចេញ»។


ល្វីស ស្វារែស ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល។

អ្នកនាំពាក្យក្រុមបាល់ទាត់លីវើភូល បាននិយាយថា «ល្វីស ស្វារែស មិនមែនសម្រាប់លក់ទេ។ ក្លឹបនឹងគាំទ្រល្វីស ហើយ​សង្ឃឹមថាគាត់នឹងគោរព តាមកិច្ចសន្យារបស់គាត់។ ក្លឹបសូមមិនធ្វើការបកស្រាយអ្វីច្រើនទេ ចំពោះរឿងនេះ។»

ស្វារែស ជាកីឡាករដ៏ជោគជ័យបំផុត ចាប់តាំងពីមកចូលរួមជាមួយក្រុមលីវើភូល កាលពីខែមករា ឆ្នាំ២០១១។ គាត់ទាត់​បញ្ចូលទីបាន ៣០គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងរដូវកាលនេះ ហើយក៏ជាកីឡាករសំខាន់១រូប របស់ក្រុម​ហង្ស​ក្រហមដែរ។

កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ បាននិយាយកាលពីថ្ងៃពុធថា «វាពិតជាពិបាកខ្លាំងណាស់ ដែលត្រូវនិយាយថាទេ ទៅ​កាន់ក្រុមរៀលម៉ាឌ្រីដ (ក្រុមដែលទាក់ទងចង់ទិញគាត់)»។

ហើយនៅថ្ងៃព្រហស្បតិ៏ គាត់បានបន្ថែមថា «វាជារឿងល្អមួយ ដែលត្រូវផ្លាស់ប្តូរបរិយាកាស ព្រោះរឿងគ្រប់យ៉ាង អាចនឹង​ប្រសើរជាងនេះ។»

ស្វារែស ដែលលីវើភូលទិញមកពីក្រុមអាស្ស៊ាក (Ajax) ក្នុងតម្លៃប្រមាណ ៣៤.៦១លានដុល្លា បានថ្លែងប្រាប់ក្នុងសន្និសិទ​សារពត៌មាន ក្នុងប្រទេសអ៊ុយរ៉ាហ្គាយដែលជាប្រទេសដើមកំណើតរបស់គាត់ថា «បើខ្ញុំគិតតែពីរឿងលុយ ខ្ញុំប្រហែលជា ទៅកាន់ប្រទេសផ្សេងបាត់ទៅហើយ។»

ចំពោះរឿងកាសែតអង់គ្លេស ដែលបានចេញផ្សាយរិះគន់ខ្លាំងៗដល់គាត់នោះ គាត់បាននិយាយថា «ខ្ញុំ គ្រួសារខ្ញុំ គ្រូបង្វឹក អ្នកគាំទ្រ និងមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ មានការឈឺចាប់ច្រើនណាស់ហើយ ចំពោះរឿងទាំងនេះ។»

គាត់បន្ថែមថា «ខ្ញុំត្រូវបានគេវិនិច្ឆ័យ និងគិតខុស ហើយខ្ញុំមិនសប្បាយចិត្តនោះទេ។ ខ្ញុំគិតថា ថ្ងៃណាមួយ ពួកគេនឹងយល់ នៅពេលដែលខ្ញុំចាកចេញពីក្រុមលីវើភូល។»

ខ្សែប្រយុទ្ធ ដែលក្រុមលីវើភូលផ្តល់កិត្តិយសឲ្យពាក់អាវដ៏ល្បីល្បាញរបស់ក្រុម (លេខ៧) ស្វារែស បានអវត្តមាន​៤ប្រកួត​ចុងក្រោយ ក្នុងរដូវកាលនេះ បន្ទាប់ពីទទួលរងពិន័យពីសហព័ន្ធបាល់ទាត់អង់គ្លេស ពីបទប្រើប្រាស់អំពើហិង្សា (ខាំកីឡាករ​គូរប្រកួត) នៅលើទីលានប្រកួត។ ហើយគាត់នឹងត្រូវអវត្តមានចំនួន៦ប្រកួតទៀត នៅរដូវកាលថ្មី ២០១៣-២០១៤៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...