បាល់ទាត់អង់គ្លេស៖ អ្នក​គាំទ្រ​ក្រុម«ស្តូកស៊ីធី» បង្ហាញ​បដា​បណ្ដេញ​«ហ្សូស»​​ចេញ

លោកម៉ាក ហ្សូស (Mark Hughes) ជាបេក្ខជនមួយរូប ដែលក្រុមបាល់ទាត់អង់គ្លេសស្តូកស៊ីធី (Stoke City) បានប្រកាស​តែងតាំងជាគ្រូបង្វឹកថ្មី កាលពីយប់មិញ។ ប៉ុន្តែខណៈដែលគ្រូបង្វឹករូបនេះ មិនទាន់នឹងបានមកដល់ក្លឹបស្រួលបួលផងនោះ ស្រាប់តែអ្នកគាំទ្របង្ហាញពីការមិនពេញចិត្តមុនទៅហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកម៉ាក ហ្សូស (Mark Hughes) ជាបេក្ខជនមួយរូប ដែលក្រុមបាល់ទាត់អង់គ្លេសស្តូកស៊ីធី (Stoke City) បានប្រកាស​តែងតាំងជាគ្រូបង្វឹកថ្មី កាលពីយប់មិញ។ ប៉ុន្តែខណៈដែលគ្រូបង្វឹករូបនេះ មិនទាន់នឹងបានមកដល់ក្លឹបស្រួលបួលផងនោះ ស្រាប់តែអ្នកគាំទ្របង្ហាញពីការមិនពេញចិត្តមុនទៅហើយ។


លោកម៉ាក ហ្សូស ដែលទើបនឹងទទួលបានការតែងតាំងថ្មី។

អ្នកគាំទ្រក្រុមស្តូកម្នាក់ឈ្មោះខាល (Carl) សុខចិត្តចំណាយលុយផ្ទាល់ខ្លួន៧៥ដុល្លា ទៅឲ្យជាងគំនូរគូជា​បដាដ៏ធំមួយ​ដែលសរសេរថា «ហ្សូសចេញ» (Hughes Out!) មកដាក់លើរថយន្តរបស់គាត់។ ហើយគាត់បើករថយន្តនោះ​មកតាំងពីមុខ​កីឡាដ្ឋានប្រីតានៀ (Britannia៖ កីឡាដ្ឋានក្រុមស្តូកស៊ីធី) តែម្តង ដើម្បីសម្តែងនូវការមិនពេញចិត្តរបស់គាត់ ចំពោះគ្រូបង្វឹក​ថ្មីរូបនេះ។

លោកហ្សូស ដែលធ្លាប់ដឹកនាំក្រុមនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ដូចជាក្រុមប្លែកបឺន រ៉ូវើស៏ (Blackburn Rovers), ម៉ែនឆេស្ទើ ស៊ីធី (Manchester City), ហ្វុលហេម (Fulham) និងក្រុមឃ្យូភីអរ (QPR) នោះ ប្រហែលជាមិនមែន​ជា​បេក្ខជនដែលទទួលបានប្រជាប្រិយភាពនោះទេ ខណៈដែលគាត់ត្រូវមកជំនួសដំណែងលោកតូនី ភូលីស (Tony Pulis)។

គ្រូបង្វឹកចាស់លោកភូលីស បានប្រកាសចាកចេញពីក្លឹបកាលពីសប្តាហ៏មុន បន្ទាប់ពីចំណាយពេលអស់៧ឆ្នាំ។ គាត់បាន​ជួយឲ្យក្រុមស្តូក ឡើងដល់វគ្គផ្តាច់ព្រ័ត្រអេហ្វអេខាប់ (FA Cup) ម្តង កាលពីឆ្នាំ២០១១ ហើយក៏ជាលើកដំបូងក្នុង​ប្រវត្តិ-​សាស្ត្ររបស់ក្លឹបមួយនេះដែរ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមស្តូកស៊ីធី មិនដែលស្ថិតនៅក្រោម​ចំណាត់ថ្នាក់លេខ១៤​នោះទេ ដែលនេះជាហេតុផល ធ្វើឲ្យអ្នកគាំទ្រស្រលាញ់គាត់ខ្លាំង។

អ្នកគាំទ្រ (ខាល) បានប្រាប់ដល់កាសែតប៊ីប៊ីស៊ី (BBC) ថា «មិនមែនត្រឹមតែខ្ញុំនោះទេ ពោលគឺ៩០%នៃអ្នកគាំទ្រ​ទាំងអស់​ទៅហើយ ដែលមិនពេញចិត្តគាត់។ សន្តិសុខប្រាប់ខ្ញុំថា ឲ្យចេញទៅកន្លែងផ្សេង ដូច្នេះខ្ញុំមានតែបើកជុំវិញ​កីឡាដ្ឋាននេះ​តែម្តង។»

អ្នកគាំទ្រក្រុមស្តូកស៊ីធីរូបនេះដដែល បានបន្តថា «ខ្ញុំបានបើកបង្ហាញនៅតាមដងវិថីធំៗ ហើយមានអ្នកគាំទ្រ​ជាច្រើន​នាក់​ទៀត មានការគាំទ្រ និងធ្វើការថតនូវរូបភាព។ គ្រូបង្វឹករូបនេះមិនមែនជាគោលដៅរបស់យើងវែងឆ្ងាយនោះទេ ហើយប្រវត្តិ​របស់គាត់ក៏មិនដែលនៅដឹកនាំក្រុមណាមួយ ឲ្យយូរអង្វែងដែរ។»

គាត់បន្ថែមថា «បើអ្នកសួរដល់មតិអ្នកគាំទ្រនោះ គ្មានអ្នកណាជ្រើសរើសយកលោកម៉ាក ហ្សូសនោះទេ។ ប៉ុន្តែវាជាការ​សម្រេចចិត្តរបស់ម្ចាស់ក្លឹបហើយ យើងក៏គ្មានអ្វីត្រូវនិយាយទៀតដែរ។ យើងជឿជាក់ថា គ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ នឹងធ្វើ​ឲ្យយើងមានការខកចិត្តមិនខាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...