បាយឺន ម៉ូនិជ ក្លាយ​ជា​ក្លឹប​«អ្នក​មាន»​ជាង​គេ បន្ទាប់​ពី​ឈ្នះ​ឆែមពានលីក

ម្ចាស់ជើងឯកកំពូលក្របខ័ណ្ឌអ៊ឺរ៉ុបយូហ្វាឆែមពានលីក (UEFA Champios League) ២០១៣ បាយឺន ម៉ូនិជ (Bayern Munich) ពេលនេះបានក្លាយជាម្ចាស់ជើងឯក ក្នុងតារាងហិរញ្ញវត្ថុថែមទៀត បន្ទាប់ពីលោតទៅនៅពីលើក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងតម្លៃម៉ាកយីហោរបស់ក្រុម នេះបើតាមសេចក្តីរាយការណ៏មួយ កាលពីពេលថ្មីៗនេះ។

ម្ចាស់ជើងឯកកំពូលក្របខ័ណ្ឌអ៊ឺរ៉ុបយូហ្វាឆែមពានលីក (UEFA Champios League) ២០១៣ បាយឺន ម៉ូនិជ (Bayern Munich) ពេលនេះបានក្លាយជាម្ចាស់ជើងឯក ក្នុងតារាងហិរញ្ញវត្ថុថែមទៀត បន្ទាប់ពីលោតទៅនៅពីលើក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងតម្លៃម៉ាកយីហោរបស់ក្រុម នេះបើតាមសេចក្តីរាយការណ៏មួយ កាលពីពេលថ្មីៗ​នេះ។


ក្រុមបាយឺន ម៉ូនីជ ពេលឈ្នះឆែមពានលីក ជើងឯកអ៊ឺរ៉ុប។

ក្រុមហ៊ុនហិរញ្ញវត្ថុម៉ាកយីហោ បានបង្ហាញឲ្យដឹងថា ក្រុមម្ចាស់ជើងឯកបូដេសលីកា (Bundesliga) អាឡឺម៉ង់ បច្ចុប្បន្ននេះ មានទឹកប្រាក់ប្រមាណ ៦៦៨លានអ៊ឺរ៉ូ ខណៈដែលក្រុមបីសាចក្រហមម៉ែនញូ មាន៦៥០លានដុល្លានោះ។ ហើយពួកគេ​ជឿថា ក្រុមបាល់ទាត់យក្សរបស់អាឡឺម៉ង់មួយនេះ នឹងមានការកើនឡើងជាងនេះទៀត បន្ទាប់ពីឈ្នះឆែមពានលីក​រួច​មក។

នាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុម៉ាកយីហោ លោកដេវីដ ហៃ (David Haigh) បាននិយាយថា «ក្លឹបបាល់ទាត់អាឡឺម៉ង់​ពិតជាពិសេសខ្លាំងណាស់ ព្រោះពួកគេមានការរីកចំរើនយ៉ាងឆាប់រហ័ស ក្នុងរយះពេលពីរបីឆ្នាំចុងក្រោយនេះ។ ហើយ​ទាំងនេះ ដោយសារតែមានទម្រង់ដឹកនាំបានល្អ ហើយក៏ប្រហែលជាប្រសើជាងក្លឹបនៅអង់គ្លេសដែរ។»

គាត់បានបន្តថា «អ្វីៗទាំងអស់នេះ ពួកគេកំពុងធ្វើបានយ៉ាងត្រឹមត្រូវ។ ជាពិសេសក្រុមអ្នកគាំទ្ររបស់ពួកគេ ដែលធ្វើឲ្យ​មានចំណូលខ្ពស់ដោយសារតែការលក់សំបុត្រ ព្រោះពួកគេតែងតែមកទស្សនាផ្ទាល់ ស្ទើរតែពេញកីឡាដ្ឋានគ្រប់ការ​ប្រកួត។»

គួររំឮកថា ក្រុមបាល់ទាត់អាឡឺម៉ង់២ក្រុម ពោលគឺបាយឺន ម៉ូនិជ និងក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ដែល​ទើបតែធ្លាក់ឆែមពានលីក វគ្គផ្តាច់ព្រ័ត្រកាលពីសប្តាហ៏មុននោះ ជាក្រុមដែលមានចំនួនអ្នកទស្សនាផ្ទាល់ច្រើនជាងគេ ហើយរៀងរាល់សប្តាហ៏ឲ្យតែក្រុមធំទាំង២នេះប្រកួត នោះកៅអីនៃកីឡាដ្ឋានស្ទើរតែគ្មានចន្លោះមួយឡើយ។

លោកដេវីដ ហៃបានបន្ថែមថា តម្លៃរបស់ក្រុមបាយឺន ម៉ូនិជ នឹងកាន់តែខ្ពស់ជាងនេះទៀត បើសិនជាពួកគេអាចយក​ឈ្នះ​ក្រុមស្តូដហ្គាដ (Stuttgart) បាននៅចុងសប្តាហ៏នេះ ដែលជាការប្រកួតពានរង្វាន់អាឡឺម៉ង់ (German Cup) វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៏៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments