បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី ប្រាប់​គ្រូ​បង្វឹក​ថ្មី​ឲ្យ​យក​ពាន​៥ ក្នុង​ពេល​៥​ឆ្នាំ

ក្រុមបាល់ទាត់មេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ឬហៅកាត់ថា «ម៉ែន ស៊ីធី» បានប្រាប់ដល់គ្រូបង្វឹកថ្មី លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ថាគាត់ត្រូវតែប្រញ៉ាប់ មករៀបចំការងារថ្មីរបស់គាត់ ឲ្យបានល្អ ខណៈដែលក្លឹបរំពឹងថា គាត់នឹងអាចដឹកនាំឲ្យក្រុមមួយនេះ លើកពានរង្វាន់៥ ក្នុងរយះពេល៥ឆ្នាំខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់មេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ឬហៅកាត់ថា «ម៉ែន ស៊ីធី» បានប្រាប់ដល់គ្រូបង្វឹកថ្មី លោក​ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ថាគាត់ត្រូវតែប្រញ៉ាប់ មករៀបចំការងារថ្មីរបស់គាត់ ឲ្យបានល្អ ខណៈដែល​ក្លឹបរំពឹងថា គាត់នឹងអាចដឹកនាំឲ្យក្រុមមួយនេះ លើកពានរង្វាន់៥ ក្នុងរយះពេល៥ឆ្នាំខាងមុខ។


លោក​ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកថ្មីរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី។

នាយកប្រត្តិបត្តិលោក ហ្វឺរ៉ាន់ សូរីណូ (Ferran Soriano) បាននិយាយថា គាត់រំពឹងលើគ្រូបង្វឹកថ្មី ខណៈដែលលោករ៉ូបឺតូ មែនស៊ីនី (Robert Mancini) ដែលជាគ្រូបង្វឹកចាស់បានបរាជ័យ។ ហើយគាត់ជឿថា លោកប៉េឡេហ្គ្រីនី ប្រាកដជាទទួល​បានជោគជ័យជាមិនខាន។

លោកសូរីណូ ក៏បានបញ្ជាក់ច្បាស់ដែរថា ពានរង្វាន់មួយ ដែលលោកប៉េឡេហ្គ្រីនី ត្រូវតែយកឲ្យបាននោះ គឺពានរង្វាន់ដ៏ធំ​របស់អ៊ឺរ៉ុបឆែមពានលីក (Champions League)។

លោកសូរីណូ និយាយថា «ខ្ញុំគិតថា រដូវកាលក្រោយ យើងនឹងល្អប្រសើរ ខ្ញុំជឿថាដូច្នោះ។ នេះមិនមានន័យថា យើងនឹង​ឈ្នះពានរង្វាន់១ ឬ២នៅរដូវកាលក្រោយនោះទេ ប៉ុន្តែបើយើងសំលឹងមើលទៅ៥ឆ្នាំបន្ទាប់ នោះយើងពិតជាចង់ទទួល​បាន​ពានរង្វាន់ចំនួន៥។»

បុរសវ័យ៤៥ឆ្នាំរូបនេះ បានបន្តថា «យើងអាចនឹងមិនទទួលបានពានរង្វាន់មួយ ក្នុងមួយឆ្នាំក៏ថាបាន ប៉ុន្តែជាមធ្យម​យើង​ត្រូវការឈ្នះ១ ក្នុងមួយរដូវកាល។ ហើយពានរង្វាន់ទាំងនោះ អាចជាពានឆែមពានលីក, ព្រីមែលីក (Premier League) ឬពានរង្វាន់អេហ្វអេខាប់ (FA Cup)។»

បុរសសញ្ជាតិអេស្ប៉ាញ បានបន្ថែមថា «បើឆ្នាំក្រោយយើងមិនឈ្នះ យ៉ាងហោចណាស់ ក៏សង្ឃឹមថា ក្រុមយើងនឹងឡើង​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីក, បញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌព្រីមែលីក និងអាចឡើងដល់វគ្គ​ផ្តាច់ព្រ័ត្រអេហ្វអេខាប់ដែរ ទើបប្រសើរ។ នេះព្រោះយើងជឿថា ក្រុមរបស់យើង នឹងមានការរីកចំរើនឡើង។»

គួរបញ្ជាក់ថា ក្លឹបមេឃខៀវម៉ែន ស៊ីធី នឹងតែងតាំងលោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី ជាគ្រូបង្វឹកថ្មី នៅដើមខែមិថុនា​ខាងមុខ​នេះ។

គ្រូបង្វឹកសញ្ជាតិឈីលីវ័យ៥៩ឆ្នាំ បានបញ្ជាក់កាលពីថ្ងៃពុធថា លោកនឹងចាកចេញពីក្លឹបម៉ាឡាកា (Malaga) នៅពេល​ដែលក្របខ័ណ្ឌឡាលីកា (La Liga) ចប់ នៅសប្តាហ៏ក្រោយ។ ហើយលោកនឹងចាប់ផ្តើមការងារនៅកីឡាដ្ឋានអេទីហេដ (Etihad - កីឡាដ្ឋានក្រុមម៉ែន ស៊ីធី) ភ្លាមៗតែម្តង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...