ឆែមពានលីក៖ រូស​និង​ដេនតេ ថា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជា​ពេល​សំខាន់​បំផុត​ក្នុង​អាជីព

តារាឆ្នើមក្រុមបូរ៉ាស្ស៊ៀ ដតម័ន (Borussia Dortmund) ម៉ាកូ រូស (Marco Reus) បាននិយាយថា ការប្រកួតយូហ្វា ឆែមពានលីក (UEFA Champions League) វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃសៅរ៏ខាងមុខនេះ ជាពេលដែលសំខាន់បំផុតក្នុងអាជីពរបស់គាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាឆ្នើមក្រុមបូរ៉ាស្ស៊ៀ ដតម័ន (Borussia Dortmund) ម៉ាកូ រូស (Marco Reus) បាននិយាយថា ការប្រកួតឆែមពានលីក របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA Champions League) វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃសៅរ៏ខាងមុខនេះ ជាពេលដែលសំខាន់បំផុតក្នុងអាជីពរបស់គាត់។

ខ្សែបម្រើរូបនេះ ជាតួអង្គសំខាន់ របស់ក្រុមដតម័ន ដែលពួកគេសង្ឃឹមថា គាត់នឹងអាចជួយឲ្យដតម័ន យកឈ្នះបាយឺន នៅ​កីឡាដ្ឋានវែមប្លី (Wembley) បាន ខណៈដែលមិត្តរួមក្រុមរបស់គាត់ ម៉ារីអូ ហ្គូដស៊្សេ (Mario Gotze) ដែលជាតួអង្គសំខាន់​១រូបដែរនោះ ត្រូវខកខានប្រកួត ដោយសារបញ្ហារបួស។

កីឡាករវ័យ២៣ឆ្នាំ រូស ដែលក្រុមដតម័នទិញមកពីក្រុមម៉ុងឆេងក្លាបាច់ (Monchengladbach) មានសង្ឃឹមយ៉ាងមុតមាំថា ក្រុមរបស់គាត់នឹងអាចលើកពានឆែមពានលីកជាលើកដំបូង បើគិតពីឆ្នាំ១៩៩៧មក។

រូស បាននិយាយថា «ការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឆែមពានលីក ជាពេលដែលសំខាន់បំផុត និងមានន័យបំផុតក្នុងអាជីព​ជាកីឡាករបាល់ទាត់របស់ខ្ញុំ។ ហើយខ្ញុំពិតជាអន្ទះសារខ្លាំងណាស់ ពោលគឺចង់ឲ្យពេលវេលាមកដល់ឲ្យបានឆាប់។»

កីឡាករវ័យក្មេងរបស់អាឡឺម៉ង់ បានបន្តថា «រដូវកាលដំបូងរបស់ខ្ញុំ ជាមួយនឹងក្រុមដតម័ន បើអាចឈ្នះពានរង្វាន់​ឆែមពានលីកនោះ ខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយរីករាយបំផុត។ ហើយការប្រកួតនាកីឡាដ្ឋានវែមប្លី (ប្រទេសអង់គ្លេស) ពិតជារំភើបខ្លាំងណាស់សម្រាប់ខ្ញុំ។»

ចំណែកឯខ្សែការពារកណ្តាលក្រុមបាយឺន ម៉ូនិជ ដេនតេ (Dante) ដែលអតីតជាមិត្តរួមក្រុមជាមួយនឹងរូស នៅក្នុងក្រុមម៉ុងឆេងក្លាបាច់នោះ នឹងត្រូវជួបជាមួយមិត្តចាស់របស់ខ្លួន ជាពិសេសមានតួនាទីរារាំងមិនឲ្យរូស មានឱកាសទាត់បាល់បញ្ចូលទីបានជាដាច់ខាត។

កីឡាករប្រេស៊ីល បានផ្ទេរពីក្រុមម៉ុងឆេងក្លាបាច់ មកក្រុមបាយឺន ម៉ូនិជ កាលពីរដូវក្តៅមុន ដែលមានតម្លៃជាង ៦.៧លាន​ដុល្លា។ ហើយគាត់សង្ឃឹមថា នឹងអាចជួយឲ្យបាយឺន លើកពានឆែមពានលីកឲ្យបាន ខណៈដែលក្រុមមួយនេះ តែងតែ​ធ្លាក់​ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។

ខ្សែការពារវ័យ២៩ឆ្នាំ ដេនតេ បាននិយាយថា «រដូវកាលដំបូងរបស់ខ្ញុំ ជាមួយក្រុមបាយឺន ម៉ូនិជ ពិតជាមិនគួរឲ្យជឿ ហើយ​ខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបខ្លាំងណាស់ ដែលជាចំណែកមួយ ជាមួយនឹងក្រុម ដែលត្រូវធ្វើដំណើរទៅទីក្រុងឡុងដ៏ ក្នុងការ​ប្រកួតផ្តាច់ព្រ័ត្រនេះ។»

ដេនតេ បានបន្ថែមថា «សម្រាប់ខ្ញុំ នេះជាឱកាសមួយ ដែលអស្ចារ្យបំផុត ហើយការលេងក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ដ៏ធំ​ដូចនេះ ក៏ជាក្តីសុបិន្តគ្រប់កីឡាករបាល់ទាត់ទាំងអស់ដែរ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...