ម្ចាស់​ក្លឹប​ណាប៉ូលី ទៅ​ទីក្រុង​ឡុងដ៏​ជួប​ជា​មួយ បេនីតេស

កាសែតអ៊ីតាលីមួយបានរាយការណ៏ថា ម្ចាស់ក្លឹបក្រុមបាល់ទាត់ណាប៉ូលី (Napoli) លោកអូរ៉េលីយ៉ូ ដេឡូរ៉ិនធីស (Aurelio De Laurentiis) បានទៅដល់ទីក្រុងឡុងដ៏ហើយ កាលពីថ្ងៃច័ន្ទ ដើម្បីជួបជាមួយលោករ៉ាហ្វាអែល បេនីតេស (Rafael Benitez) និងធ្វើការលួងលោមគ្រូបង្វឹកបណ្តោះអាសន្នក្រុមឆែលស៊ី (Chelsea) រូបនោះ ទៅចូលរួមក្រុមនៅក្របខ័ណ្ឌស៊េរីអេ (Serie A)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអ៊ីតាលីមួយបានរាយការណ៏ថា ម្ចាស់ក្លឹបក្រុមបាល់ទាត់ណាប៉ូលី (Napoli) លោកអូរ៉េលីយ៉ូ ដេឡូរ៉ិនធីស (Aurelio De Laurentiis) បានទៅដល់ទីក្រុងឡុងដ៏ហើយ កាលពីថ្ងៃច័ន្ទ ដើម្បីជួបជាមួយលោករ៉ាហ្វាអែល បេនីតេស (Rafael Benitez) និងធ្វើការលួងលោមគ្រូបង្វឹកបណ្តោះអាសន្នក្រុមឆែលស៊ី (Chelsea) រូបនោះ ទៅចូលរួមក្រុមនៅក្របខ័ណ្ឌ​ស៊េរីអេ (Serie A)។


ក្រុមកីឡាកររបស់ក្លីបបាល់ទាត់ ណាប៉ូលី របស់អ៊ីតាលី។

ក្រុមណាប៉ូលី ទទួលបានចំណាត់ថ្នាក់លេខ២ ដោយតាមពីក្រោយក្រុមជូវីនទូស (Juventus) បន្ទាប់ពីរដូវកាលត្រូវបាន​បញ្ចប់កាលពីថ្ងៃអាទិត្យ។ ការបញ្ចប់ត្រឹមចំណាត់ថ្នាក់នេះ មានន័យថាណាប៉ូលី នឹងត្រូវបានលេងឆែមពានលីក​នៅរដូវ​កាលក្រោយ។

ណាប៉ូលី កំពុងតែស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក វ៊លធឺ ម៉ាស្សារី (Walter Mazzarri) ដែលជាគ្រូបង្វឹកចាស់ បានប្រកាស​កាលពីថ្ងៃអាទិត្យថា គាត់នឹងចាកចេញពីក្លឹបមួយនេះ។

លោក ម៉ាស្សារី ដែលត្រូវទៅធ្វើជាគ្រូបង្វឹកក្រុមរ៉ូម៉ា (Roma) នៅរដូវកាលថ្មី បាននិយាយបន្ទាប់ពីក្រុមណាប៉ូលីប្រកួតចាញ់ ២-១ កាលពីថ្ងៃអាទិត្យថា «ពេលវេលារបស់ខ្ញុំ ជាមួយនឹងក្រុមណាប៉ូលី ត្រូវបានបញ្ចប់ហើយ។ ខ្ញុំត្រូវការបរិយាកាស​ថ្មីមួយ។»

អតីតគ្រូបង្វឹកក្រុមហង្សក្រហមលីវើភូល (Liverpool) លោកបេនីតេស ធ្លាប់បានដឹកនាំក្រុមនៅប្រទេសអ៊ីតាលី​រួចម្តង​មក​ហើយ ដែលគាត់បានទៅជំនួសលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅក្រុមអ៊ីនធឺ មីឡាន (Inter Milan) ខណៈដែល​មុន​ពេលគាត់ទៅ លោកម៉ូរីញ៉ូ បានដឹកនាំអ៊ីនធឺ ឲ្យលើកពាន៣ ក្នុងមួយរដូវកាល បូករួមទាំងឆែមពានលីកផងដែរនោះ។

បន្ទាប់ពីគាត់បានចុះកិច្ចសន្យារយះពេល២ឆ្នាំ ជាមួយក្រុមអ៊ីនធឺ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានជួយឲ្យក្រុមឈ្នះ​នូវពានរង្វាន់អ៊ីតាលីស៊ុបពើខាប់ (Italian Super Cup) និងពានរង្វាន់ក្លឹបវើលខាប់ (Club World Cup)។ ប៉ុន្តែនៅក្នុងលីក គាត់ធ្វើមិនបានល្អនោះទេ ដោយបញ្ចប់រដូវកាលក្រុមអ៊ីនធឺ ទទួលបានចំណាត់ថ្នាក់លេខ៧ ដូច្នេះគាត់ក៏ត្រូវម្ចាស់ក្លឹប​បណ្តេញចេញ នៅខែធ្នូរ ឆ្នាំ២០១០។

បេនីតេស ត្រូវបានក្រុមតោខៀវឆែលស៊ី តែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីមកជំនួស​ដំណែងលោក រ៉ូបឺតូ ឌីម៉ាទីអូ (Roberto Di Matteo)។ គាត់បានដឹកនាំក្រុមម្ចាស់ជើងឯកឆែមពានលីកមួយនេះ ឲ្យលើក​ពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីបានយកឈ្នះ ២-១ លើក្រុម​បិនហ្វីកា (Benfica) ក្នុងវគ្គផ្តាច់ព្រ័ត្រ។

លោក ម៉ាញ៉ូអែល ឃ្វីលឡុន (Manuel Quillon) ភ្នាក់ងាររបស់លោកបេនីតេស បានប្រាប់ដល់ក្លឹបណាប៉ូលីថា គ្រូបង្វឹក​សញ្ជាតិអេស្ប៉ាញ បានបើកចិត្តសម្រាប់ក្រុមណាប៉ូលីហើយ។

ឃ្វីលឡុន បាននិយាយថា «ណាប៉ូលី ជាក្រុមដ៏អស្ចារ្យ ដូច្នេះយើងពិតជារីករាយ ដែលពួកគេ បានចាប់អារម្មណ៏មកលើ​លោកបេនីតេស។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ អំពីអនាគតរបស់​គ្រូ​បង្វឹករូបនេះ ដូច្នេះបើក្រុមណាទាក់ទងមុន នោះប្រហែលជាអាចបាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...