រៀលម៉ាឌ្រីដ យល់​ព្រម​ឲ្យ​ជូសេ ម៉ូរីញ៉ូ ចាក​​ចេញ​​ហើយ

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ ទីបំផុតគ្រូបង្វឹកលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ពិតជាត្រូវចាកចេញពីក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) ពិតប្រាកដហើយ បន្ទាប់ពីម្ចាស់ក្លឹបលោក ហ្វឡរ៉ិនទីណូ ប៉េរែស (Fiorentino Perez) បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងចែកផ្លូវគ្នាជាមួយជូសេ ក្រោយចប់​រដូវកាល នេះបើតាមសេចក្ដីរាយការណ៏របស់កាសែតអង់គ្លេសហ្គាដៀន (Guardian)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ ទីបំផុតគ្រូបង្វឹកលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ពិតជាត្រូវចាកចេញពីក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) ពិតប្រាកដហើយ បន្ទាប់ពីម្ចាស់ក្លឹបលោក ហ្វឡរ៉ិនទីណូ ប៉េរែស (Fiorentino Perez) បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងចែកផ្លូវគ្នាជាមួយជូសេ ក្រោយចប់​រដូវកាល នេះបើតាមសេចក្ដីរាយការណ៏របស់កាសែតអង់គ្លេសហ្គាដៀន (Guardian)។


លោកជូសេ ម៉ូរីញ៉ូ គ្រូបង្វឹករបស់ក្រុមបាល់ទាត់រៀល ម៉ាឌ្រីដ។

បុរសវ័យ៥០ឆ្នាំ មានឆ្នាំដ៏អាក្រក់មួយ ជាមួយនឹងក្រុមនាកីឡាដ្ឋានបឺណាប៊ូ (Bernebeu) បន្ទាប់ពីពុំទទួលបាន​ពាន​រង្វាន់​អ្វីសោះក្នុងរដូវកាលនេះ ហើយក៏ជាការអាម៉ាសដំបូងបំផុតក្នុងអាជីពរបស់គាត់។ ហើយដំណែងរបស់គាត់​ត្រូវបាន​គេ​ដឹងថា នឹងជំនួសដោយគ្រូបង្វឹកក្រុមប៉ារីស ហ្សិន ជឺម៉ិន (PSG) លោកកាឡូ អេនសេឡូទី (Carlo Ancelotti)។

នេះមានន័យថា ពេលនេះលោកជូសេ ម៉ូរីញ៉ូ អាចនិយាយទាក់ទងជាមួយក្លឹបឆែលស៊ី (Chelsea) ដោយបើកចំហរបាន ដែលគាត់នឹងត្រូវត្រឡប់ទៅកាន់កីឡាដ្ឋានស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) វិញ បន្ទាប់ពីចាកចេញអស់រយះពេល៦ឆ្នាំ និងដើម្បីទៅជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន លោករ៉ាហ្វាអែល បេនីតេស (Rafael Benitez)។

លោកប៉េរែស បាននិយាយថា «យើងបានសម្រេចចិត្តផ្តាច់ទំនងទំនងជាមួយគាត់ នៅចប់រដូវកាលនេះ។ ទាំងក្លឹប និង​គ្រូបង្វឹក ក៏បានយល់ព្រមគ្នាអស់ហើយថា យើងនឹងចែកផ្លូវគ្នាដើរ ក្នុងវិថីថ្មីមួយផ្សេងទៀត។»

ម្ចាស់ក្លឹបសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្ថែមថា «ខ្ញុំសូមអរគុណដល់លោកជូសេ ម៉ូរីញ៉ូ សម្រាប់ការខិតខំប្រឹងប្រែង​របស់គាត់ អស់រយះពេល៣ឆ្នាំមកនេះ។ ហើយក្រុមរបស់យើងក៏កាន់តែរីកចំរើនដែរ កំឡុងពេលដែលគាត់បាន​បណ្តុះ​បណ្តាល។ ខ្ញុំសូមជូនពរឲ្យគាត់ សំណាងល្អ និងទទួលបានជោគជ័យគ្រប់បែបយ៉ាង។»

យុទ្ធសាស្រ្តរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង កាលពីគាត់ដឹកនាំក្រុមអ៊ីធឺ មីឡាន (Inter Milan) ដោយបានឈ្នះពានរង្វាន់ឆែមពានលីក (Champions League) នៅកីឡាដ្ឋានសាន ស៊ីរ៉ូ (San Siro) មុន​ពេលដែលគាត់ត្រូវមកដឹកនាំក្រុមរៀលម៉ាឌ្រីដ។

ម៉ូរីញ៉ូ បានដឹកនាំរៀលម៉ាឌ្រីដ ឲ្យលើកពានក្នុងលីកកាលពីរដូវកាលមុន។ ប៉ុន្តែនៅរដូវកាលនេះ គាត់បែរជាបរាជ័យ ដោយមិនអាចការពារដំណែងជើងឯករបស់ខ្លួនបាន ព្រមទាំងធ្លាក់ក្នុងការប្រកួតពានរង្វាន់ផ្សេងៗថែមទៀត។ ជាងនោះ​ទៅទៀត គាត់ក៏មានបញ្ហា ជាមួយនឹងកីឡាករក្នុងក្រុមមួយចំនួនដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...