ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ស្វាគមន៍កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅភូមា ក្នុង​ជំនួបជាមួយប្រធានាធិបតីភូមាលោក ថេន សេន (Thein Sein) នៅសេតវិមាន នៅថ្ងៃច័ន្ទទី២០ខែមេសានេះ។ តែលោក​អូបាម៉ា បានទាមទារ​ឲ្យបញ្ឈប់​នូវ​អំពើហឹង្សា ប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ស្វាគមន៍កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅភូមា ក្នុង​ជំនួបជាមួយប្រធានាធិបតីភូមាលោក ថេន សេន (Thein Sein) នៅសេតវិមាន នៅថ្ងៃច័ន្ទទី២០ខែមេសានេះ។ តែលោក​អូបាម៉ា បានទាមទារ​ឲ្យបញ្ឈប់​នូវ​អំពើហឹង្សា ប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។


លោក ថេន សេន (រូបខាងឆ្វេង) ចាប់ដៃលោក បារ៉ាក់ អូបាម៉ា នៅសេតវិមាន។

ប្រាំមួយខែ បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចនៅទីក្រុងរ៉ងហ្គូន លោកបារ៉ាក់អូបាម៉ាបានធ្វើការកត់សម្គាល់ថា «ទំនាក់ទំនង​រវាងប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន ដោយសារសកម្មភាពជាបន្តបន្ទាប់របស់ប្រធានាធិបតីថេន សេន ក្នុងការ​ធ្វើ​ឲ្យចម្រើនទៅមុខប្រទេសភូមារបស់លោក នៅក្នុងផ្លូវកំណែទម្រង់ដ៏វិជ្ជមានមួយ ទាំងខាងនយោបាយ និងទាំងខាង​សេដ្ឋកិច្ច»។

តែលោកអូបាម៉ា បានបង្ហញនូវកង្វល់យ៉ាងជ្រាលជ្រៅជាទីបំផុត ទាក់ទងនឹងអំពើហឹង្សាជាក្រុម សំដៅសហគមន៍អ្នកកាន់​សាសនាអ៊ីស្លាម នៅភូមា។ «បណ្ដេញប្រជាជន និងអំពើហឹង្សា ត្រូវតែបញ្ឈប់»។

ចំណែកលោកសេន ក៏បានធានាអះអាងដែរថា លោកមានបំណងចង់បន្តដំណើរកែទម្រង់​ប្រជាធិបតេយ្យនៅក្នុងប្រទេស​របស់លោក ដែលបានទើបនឹងចេញពីរបបដឹកនាំតាំងបែបយោធាផ្ដាច់ការ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ លោកបាននិយាយថា កំណែទម្រង់នៅជួបការលំបាកច្រើននៅឡើយ ហើយថាបានប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីស្វែងរកដំណោះស្រាយ​ទៅ​លើអំពើហឹង្សានៅក្នុងប្រទេស ដែលតែងកើតមានទៅលើបណ្ដាជនភាគតិច កាន់សាសនាអ៊ីស្លាម។ លោកថេន បាន​សម្ដែងការដឹកគុណលោកអូបាម៉ា ដែលបានប្រឹងប្រែងបន្ធូបន្ថយទម្ងន់ទៅលើសំនុំរឿងប្រទេសភូមា ហើយបាន​ជួយ​លើក​ទឹកចិត្ត នៅក្នុងដំណើរការឆ្ពោះទៅកាន់លិទ្ធិប្រជាធិបតេយ្យ។

លោកថេន សេនជាវីរជនដំបូងគេ ដែលត្រូវបានទទួលនៅសេតវិមាន បន្ទាប់ពីទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ណេ វីន នៅឆ្នាំ១៩៦៦ បួនឆ្នាំក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ដែលបានដាក់ប្រទេសភូមាទៅក្នុងភាពឯកោ ជាច្រើនទស្សវត្តន៍។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីភូមានៅពេលនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្ស បរិហារថា ដូចជា​«លឿនជ្រុល» បើប្រៀបធៀបនឹងអំពើហឹង្សាថ្មីៗ ប្រឆាំងនឹងក្រុមជនជាតិរ៉ូហីងជីយ៉ា (Rohingyas) និងការធ្វើមិនដឹង​មិនលឺ​របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការធ្វើអន្តរាគមន៍៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments