ជេមី ខារ៉ាកឺ៖ ការ​បញ្ចប់​អាជីព​ក្នុង​ក្រុម​លីវើភូល ជា​អារម្មណ៏​ដ៏​អស្ចារ្យ

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ជេមី ខារ៉ាកឺ (Jamie Carragher) បាននិយាយថា ការប្រកួតលើកចុងក្រោយរបស់គាត់សម្រាប់ក្លឹប មុនពេលដែលគាត់ត្រូវព្យួរស្បែកជើង (ចូលនិវត្តន៏) ពីអាជីពជាកីឡាករបាល់ទាត់នោះ ជាអារម្មណ៏ដ៏អស្ចារ្យមួយ កាលពីចុងសប្ដាហ៍។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ជេមី ខារ៉ាកឺ (Jamie Carragher) បាននិយាយថា ការ​ប្រកួតលើកចុងក្រោយរបស់គាត់សម្រាប់ក្លឹប មុនពេលដែលគាត់ត្រូវព្យួរស្បែកជើង (ចូលនិវត្តន៏) ពីអាជីពជាកីឡាករ​បាល់ទាត់នោះ ជាអារម្មណ៏ដ៏អស្ចារ្យមួយ កាលពីចុងសប្ដាហ៍មុន។


ជេមី ខារ៉ាកឺ កីឡាករខ្សែការពាររបស់លីវើភូល។

កីឡាករវ័យ៣៥ឆ្នាំ បានលេងក្នុងការប្រកួតលើកទី៧៣៧ សម្រាប់គាត់ និងជាប្រកួតចុងក្រោយសម្រាប់ក្រុមហង្សក្រហម កាលពីចុងសប្តាហ៏ ខណៈដែលរូបគាត់ក៏បានរួមចំណែកជួយឲ្យក្រុមយកឈ្នះ ១-០ លើក្រុមឃ្យូភីអរ (QPR) នា​កីឡាដ្ឋាន​អេនហ្វៀល (Anfield)។

ខ្សែការពារឆ្នើមរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រទាំងសងខាង ទទួលស្វាគមន៏ និងឱបទាំងក្តីអាឡោះអាល័យ នៅមុនប្រកួត និងក្រោយប្រកួត។ ហើយអ្នកគាំទ្រក្រុមលីវើភូលខ្លះក៏បានបង្ហូរទឹកភ្នែក ដោយនឹកស្តាយវីរបុរសរបស់ខ្លួន ដែលបានមក​ចូលរួមជាមួយក្លឹបតាំងពីវ័យកុម៉ា។

ខារ៉ាកឺ បាននិយាយថា «វាជាអារម្មណ៏ដ៏អស្ចារ្យ សោកសៅ និងរំភើបខ្លាំងណាស់។ ជាពិសេសសម្រាប់មិត្តភក្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ ដែលតែងតែមកឈរមើលការប្រកួតរបស់ខ្ញុំគ្រប់ពេល។ ប៉ុន្តែពេលនេះ ជាពេលដែលត្រូវបញ្ចប់ហើយ។ ខ្ញុំគិតថា ក្រុមរបស់យើងកំពុងតែធ្វើបានយ៉ាងល្អ។ យើងលេងបានល្អ នៅពាក់កណ្តាល់រដូវកាលចុងក្រោយនេះ ហើយ​ខ្ញុំសង្ឃឹមថាក្រុម នឹងកាន់តែខ្លាំងឡើងៗ បន្តទៀត។»

គាត់បន្តថា «ខ្ញុំចង់និយាយអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រដល់រូបខ្ញុំ និងក្រុមទាំងមូល។ ហើយនេះ​ជា​លទ្ធផលដ៏ល្អមួយទៀត សម្រាប់ក្រុមយើង ដែលបញ្ចប់រដូវកាលដោយភាពរីករាយ។»

ខារ៉ាកឺ ដែលបានចូលលេងឲ្យលីវើភូល តាំងតែពីខែមករា ឆ្នាំ១៩៩៧នោះ បានបន្ថែមថា «វាគ្មានអ្វីអាម៉ាស់ជាង​ការលេង​ចាញ់ ឬក៏ការលេងមិនបានល្អរបស់ខ្ញុំនៅថ្ងៃនេះទេ ព្រោះនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ និងជាថ្ងៃដ៏ពិសេសផងដែរ។ ប៉ុន្តែ​ទីបំផុត យើងអាចទទួលបានជ័យជំនះ និងអាចការពារមិនឲ្យគេទាត់បញ្ចូលទីបានទៀត។ ខ្ញុំពិតជារីករាយខ្លាំងណាស់ និងសូមអរគុណដល់សមាជិកក្នុងក្រុមទាំងអស់ ដែលបានសហការគ្នា បានយ៉ាងល្អបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...