តោខៀវ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អ៊ឺរ៉ូផា​លីក​ជា​លើក​ដំបូង

គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី៩៣ របស់កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) បានជួយឲ្យក្រុមតោខៀវ ឆែលស៊ី (Chelsea) យកឈ្នះ ២-១ លើក្រុមជើងខ្លាំងរបស់ប្រទេសព័រទុយហ្គាល់ បិនហ្វីហ្គា (Benfica) ក្នុងការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក (Europa League) កាលពីយប់ថ្ងៃពុធ ហើយក៏ជួយឲ្យក្រុមមកពីទីក្រុងឡុងដ៏មួយនេះ ក្លាយជាម្ចាស់ជើងឯកជាលើកដំបូងរបស់ខ្លួនដែរ។

គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី៩៣ របស់កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) បានជួយ​ឲ្យ​ក្រុមតោខៀវ ឆែលស៊ី (Chelsea) យកឈ្នះ ២-១ លើក្រុមជើងខ្លាំងរបស់ប្រទេសព័រទុយហ្គាល់ បិនហ្វីហ្គា (Benfica) ក្នុង​ការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក (Europa League) កាលពីយប់ថ្ងៃពុធ ហើយក៏ជួយឲ្យក្រុមមកពីទីក្រុងឡុងដ៏មួយនេះ ក្លាយ​ជាម្ចាស់ជើងឯកជាលើកដំបូងរបស់ខ្លួនដែរ។


កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក នាំក្រុមតោខៀវ ឆែលស៊ី ឈ្នះជើងឯកអ៊ឺរ៉ូផា។

ការប្រកួតនៅទីក្រុងអាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ នឹងជិតដល់ការបន្ថែមម៉ោង (extra time) ទៅហើយ បន្ទាប់​ពីខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស (Fernando Torres) បានរកគ្រាប់បាល់គ្រាប់ទី១ ឲ្យក្រុមឆែលស៊ី ក្រោយមកខ្សែប្រយុទ្ធ អូស្កា ហ្គាដូស្សូ (Oscar Cardozo) ក៏តាមបានស្មើមកវិញ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។ ប៉ុន្តែកីឡាករ អ៊ីវ៉ានូវីក បានក្លាយជាវីរបុរសនៅរាត្រីនោះ បន្ទាប់ពីរកគ្រាប់ទី២ ឲ្យឆែលស៊ីបានសម្រេច នៅម៉ោងបង្គ្រប់បន្ថែម។

ខ្សែការពារអន្តរជាតិស្ស៊ែប៊ី អ៊ីវ៉ានូវីក បាននិយាយថា «វាជាអារម្មណ៏ដ៏អស្ចារ្យ។ ក្រុមរបស់យើងត្រូវការពានរង្វាន់នេះ ព្រោះ​យើងមានរដូវកាលដ៏យ៉ាប់យឺននៅក្នុងលីក និងខកខានពានរង្វាន់ក្នុងស្រុក។»

ទទឹមនឹងជ័យជំនះនេះ ក្រុមឆែលស៊ី បានក្លាយជាក្រុមដំបូងគេ ដែលបានឈ្នះពានរង្វាន់ឆែមពានលីក (Champions League) និងពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ក្នុងឆ្នាំបន្តបន្ទាប់គ្នា។

គ្រូបង្វឹកបណ្តោះអាសន្នក្រុមឆែលស៊ី លោក រ៉ាហ្វាអែល បិនីតេស (Rafael Benitez) បាននិយាយថា «នោះជាលេងដ៏​អស្ចារ្យនៅការប្រកួតវគ្គទី២ ជាមួយនឹងក្រុមមួយដ៏ល្អបំផុត។ កីឡាកររបស់យើងទាំងអស់ បានខិតខំយ៉ាងខ្លាំង ពេញ​មួយ​រដូវកាល។ វាពិតជាមិនងាយស្រួលនោះទេ។ ខ្ញុំពិតជារីករាយខ្លាំងណាស់។»

ចំណែកឯក្រុមបិនហ្វីហ្គាវិញ ការបរាជ័យមួយនេះ មានន័យថា ក្រុមយក្សប្រទេសព័រទុយហ្គាល់មួយនេះ បានធ្លាក់ជា​លើក​ទី៧ ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ុប បន្ទាប់ទទួលបានជើងឯកចុងក្រោយនៅឆ្នាំ ១៩៦២។

លោក ច៉ច ជេស្សឺស (Jorge Jesus) គ្រូបង្វឹកក្រុមបិនហ្វីហ្គា បាននិយាយថា «អ្នកគាំទ្រក្រុមបិនហ្វីហ្គា ប្រសើរជាងអ្នក​គាំទ្រក្រុមឆែលស៊ី។ ពួកគេបានបង្ហាញពីការស្មោះស្ម័គ្រ ការស្រឡាញ់ និងការអាណិតអាសូរដល់ក្រុម។ ការបរាជ័យនេះ ជាការ​លំបាកសម្រាប់ខ្ញុំ ក៏ដូចជាអ្នកគាំទ្រក្រុមបិនហ្វិហ្គាទាំងអស់។ ប៉ុន្តែជាក់ស្តែង ការប្រកួតពេញ៩៣នាទី ក្រុមយើង​លេង​បាន​ល្អជាងក្រុមឆែលស៊ី៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments