ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ទូរទស្សន៍ជាតិរបស់ភូមា បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកថេន បានសម្រេចចិត្តថា នឹងធ្វើដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama)។ ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះ ថានឹងធ្វើនៅពេលណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

ប្រធានាធិបតីនៃប្រទេសភូមា លោកថេន សេន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក ហើយនឹងក្លាយជាមេដឹកនាំ​លើកដំបូងគេ នៃប្រទេសនេះ ដែលបានទៅជាន់ដីអាមេរិក គិតចាប់តាំងពី៤៧ឆ្នាំមកហើយ។


ជំនួបរវាងលោកបារ៉ាក់ អូបាម៉ា និងលោកថេន សេន កាលពីថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១២ កន្លងទៅ។

ទូរទស្សន៍ជាតិរបស់ភូមា បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកថេន បានសម្រេចចិត្តថា នឹងធ្វើដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama)។ ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះ ថានឹងធ្វើនៅពេលណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

សូមរំលឹកថា អតីតបុរសខ្លាំង និងជាជនផ្ដាច់ការភូមា លោក ណេ វីន (Ne Win) ធ្លាប់ត្រូវបានទទួលនៅសេតវិមាន ក្នុង​ឆ្នាំ១៩៦៦។

សហរដ្ឋអាមេរិក ជាប្រទេសមួយ ក្នុងចណោមប្រទេសដំបូងគេជាច្រើនទៀតក្នុងលោក ដែលបានជម្រុញលើកទឹកចិត្ត​លោក ថេន សេន ឲ្យធ្វើកំណែទម្រង់ ដើម្បីបិតបញ្ចប់នូវសម័យកាល៥ទស្សវត្តន៍មកហើយ នៃរបបយោធាផ្ដាច់ការរបស់​ប្រទេស។ លោកថេន សេន បានត្រូវ​ជាប់ឆ្នោតជាប្រធានាធិបតី តាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០១១។

ទីក្រុងវ៉ាស៊ីនតោន បានដាក់កំហិតនូវទណ្ឌកម្មជាច្រើន លើរបបយោធាផ្ដាច់ការភូមា ប៉ុន្តែរដ្ឋការរបស់លោកអូបាម៉ា ក្នុង​ពេលបច្ចុប្បន្ន បានកំពុងលើកចេញជាបណ្ដើរៗ នូវទណ្ឌកម្មទាំងនោះ ដើម្បីជាការឆ្លើយតប​នឹងការខំប្រឹង​ធ្វើកំណែទម្រង់​របស់លោកថេន សេន៕

------------------------------------------------------
ដោយ កេសរកូល - ប៉ារីស​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments