ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅរដូវក្តៅខាងមុខនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅ​រដូវក្តៅខាងមុខនេះ។


កីឡាករ ណឺម៉ា ដែលនឹងត្រូវទៅចូលរួមជាមួយក្រុមបាសឺឡូណារបស់ប្រទេសអេស្ប៉ាញ។

កាសែតអេស្ប៉ាញ ម៉ុនដូ ដេប៉ូតេវ៉ូ (Mundo Deportivo) បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីល បានប្រាប់ដល់មិត្តរួមក្រុម​របស់គាត់ច្បាស់ហើយថា គាត់នឹងប្តូរទៅកាន់កីឡាដ្ឋាន ខេមនូ (Camp Nou) បន្ទាប់ពីប្រកួតពានរង្វាន់ ខនហ្វេដឺរ៉ាសិន​ខាប់ (Confederations Cup) នៅរដូវក្តៅចប់រួចរាល់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា បានត្រៀមទឹកប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ ទៅ​ចូលរួមជាមួយក្រុមនៃប្រទេសអេស្ប៉ាញ នាពេលឆាប់ៗខាងមុខនេះ។ ហើយក្រុមយក្សអេស្ប៉ាញមួយនេះ ហ៊ានឲ្យ១០​លានអ៊ឺរ៉ូទៀត ដើម្បីទិញផ្តាច់កិច្ចសន្យា ដែលណីម៉ា នៅសល់រយះពេលជាមួយក្រុមចាស់របស់គាត់។

កីឡាករវ័យក្មេង ដែលកំពុងតែលេចធ្លោរជាងគេ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ណីម៉ា បានសម្រេចចិត្តទៅ​ចូលរួម ជាមួយ​បាសេឡូណា បើទោះបីជាក្រុមរៀលម៉ាឌ្រីដ (Real Madrid) តាមទាក់ទងយ៉ាងណាក៏ដោយ។

ប៉ុន្តែកាលពីដើមសប្តាហ៏នេះ កាសែតកីឡាប្រទេសអេស្ប៉ាញមួយ បានចេញផ្សាយថា ម្ចាស់ក្លឹបរៀលម៉ាឌ្រីដ លោក​ហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បានត្រៀមលុយ ១០០លានអ៊ឺរ៉ូ ដើម្បីឆក់យកណីម៉ា ពីក្រុមបាសេឡូណា​មក​វិញ។

ក្រុមរៀលម៉ាឌ្រីដ ហាក់ដូចជាមានក្តីបារម្មណ៏ បើសិនជាណីម៉ា ទៅចូលរួមជាមួយក្រុមបាសេឡូណា ហើយចាប់ដៃគូ​ជាមួយនឹង លីយ៉ួណែល ម៉េស៊ី (Lionel Messi) នោះ ពួកគេនឹងពិបាកទប់ទល់ ជាពិសេស​អាចនឹងបាត់បង់តំណែង​ជើង​ឯកអេស្ប៉ាញជាបន្តទៀត។

លោក ប៉េរែស ក៏មានគម្រោងហ៊ានឲ្យថ្លៃឈ្នួល ឬប្រាក់បៀរវត្តន៏ ដល់កីឡាករវ័យក្មេងរូបនោះ ខ្ពង់ជាងគេបំផុត បន្ទាប់ពី​កីឡាករគ្រីស្ទែនូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរ។

ប៉ុន្តែទោះបីជាមានពាក្យចរចាមអារ៉ាម ឬកាសែតនានា បានចេញផ្សាយពីក្រុមរៀលម៉ាឌ្រីដ ចង់ទាក់ទងយ៉ាងណាក៏ដោយ ក៏កីឡាករណីម៉ា បានសម្រេចចិត្តរបស់ខ្លួនរួចហើយ ថាគាត់នឹងមិនទៅចូលរួមជាមួយក្រុមរៀលម៉ាឌ្រីដនោះទេ ព្រោះ​គាត់​ចង់ចូលរួមក្រុម ជាមួយម៉េស៊ី នៅបាសេឡូណា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...