មែនញ៉ូ៖ ដេវីដ ម៉យ ជា​បេក្ខជន​នាំ​មុខ​គេ ដើម្បី​ស្នង​លោក ​ហ្វឺកឺសិន

អ្នកចាត់ការក្រុមអេវើតុន (Everton) ដេវីដ ម៉យ (David Moyes) ត្រូវបានគេរំពឹងថា ជាបេក្ខជនដ៏សាកសម្យ ក្នុងការមក​ជំនួសដំណែង លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលទើបតែប្រកាសចូលនិវត្តន៏ពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាត់ការក្រុមអេវើតុន (Everton) ដេវីដ ម៉យ (David Moyes) ត្រូវបានគេរំពឹងថា ជាបេក្ខជនដ៏សាកសម្យ ក្នុងការមក​ជំនួសដំណែង លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលទើបតែប្រកាសចូលនិវត្តន៏ពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីម្សិលមិញ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

គ្រូបង្វឹកវ័យ ៥០ឆ្នាំ (ម៉យ) បានចំណាយពេល១១ឆ្នាំ នៅឯកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park)។ ទោះបីជាមាន​កញ្ចប់ថវិការស្តួចស្តើងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិស្កតឡែនរូបនេះ អាចដឹកនាំក្រុមបានយ៉ាងល្អ។ ហើយកិច្ចសន្យា​របស់គាត់ ជាមួយនឹងក្លឹបដែលមានមូលដ្ឋាន នៅមឺសីសាយ (Merseysiders) នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាខាង​មុខ​នេះ។

ខណៈដែលការប្រកួតសល់តែ ២លើកទៀតនឹងបញ្ចប់រដូវកាល ហើយក្រុមអេវើតុន ក៏អាចឈរនៅចំណាត់ថ្នាក់លេខ៦ ដោយគ្មានក្តីកង្វល់ហើយនោះ ដេវីដ ម៉យ បានធ្វើការពិភាក្សាមួយ ជាមួយនឹងម្ចាស់ក្លឹបអេវើតុន លោក បីល គេនរ៉ៃ (Bill Kenwright) ក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃពុធ ដែលជជែកគ្នាពីបញ្ហាអនាគតរបស់លោក ប៉ុន្តែពុំទទួលបានលទ្ធផល​អ្វី​នោះ​ទេ។

អតីតគ្រូបង្វឹកអង់គ្លេស និងអតីតជំនួយការរបស់លោកហ្វឺកឺសិន លោកស្តេវ ម៉ាខ្លារ៉ិន (Steve McClaren) បានប្រាប់​ដល់​កាសែតប៊ីប៊ីស៊ី (BBC) ថា «គាត់(ម៉យ) ជាបេក្ខជនដ៏សាកសម្យបំផុត ហើយកិច្ចការរបស់គាត់ ក៏មានភាពស្រដៀងទៅនឹង​លោកហ្វឺកឺសិនដែរ។ គាត់អាចដឹកនាំក្រុមអេវើតុន ឲ្យទទួលបានចំណាត់ថ្នាក់លេខ៦ ជារឿងមួយដែលអស្ចារ្យ។ ជា​ពិសេសទម្រង់លេងរបស់ក្រុមអេវើតុន មិនចាញ់ក្រុមខ្លាំងៗនោះទេ ក្នុងរដូវកាលនេះ។»

ដេវីដ ម៉យ និងសឺអាឡិច មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាជាយូរមកហើយ ខណៈដែលអ្នកទាំង២ មានសញ្ជាតិ​ស្កតឡែនដូចគ្នាផងនោះ។ គ្រូបង្វឹកអេវើតុនរូបនេះ ជាជម្រើសមួយ ដែលលោកហ្វឺកឺសិនបានគិតទុកក្នុងចិត្ត ហើយ​ពេញចិត្តឲ្យមកដឹកនាំម៉ែនញូបន្តជំនួសលោក។

អតីតខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត មីឆែល អូវ៉ិន (Michael Owen) បាននិយាយថា គាត់ពេញចិត្តនឹង​ជ្រើសរើស​យកលោក ដេវីដ ម៉យ។

អតីតកីឡាករឆ្នើមរបស់ក្រុមលីវើភូល (Liverpool) ដែលបានលេងឲ្យលោកហ្វឺកឺសិន បាន៣រដូវកាលនិយាយ​នៅលើ​ធ្វីតថឺរបស់ខ្លួនថា «អ្នកគាំទ្រជាច្រើន ពេញចិត្តគ្រូបង្វឹកល្បីៗដូចជា ចូសេ ម៉ូរីញ៉ូ (Jose Mourinho) ឬជឺចិន ឃ្លប់ (Jürgen Klopp) ប៉ុន្តែបើខ្ញុំជ្រើសរើស ខ្ញុំជ្រើសរើសយក ម៉យ។»

អតីតអ្នកចាំទីម៉ែនញូ ផិតថឺ ស្កាំម៉េចេ (Peter Schmeichei) ក៏មានជំនឿថា ម៉យជាបេក្ខជនដ៏ល្អ ក្នុងដំណែងនេះដែរ ខណៈ​ដែលគាត់បានឃើញអ្នកចាត់ការរូបនេះ មានភាពស្មោះត្រង់ និងតស៊ូជាមួយក្លឹបរហូតដល់ទៅជាង១០ឆ្នាំ ជាមួយនឹងក្រុម​អេវើតុន។

អតីតកីឡាករជម្រើសជាតិដិនម៉ាករូបនេះ បាននិយាយថា «អ្វីដែលយើងត្រូវការ មិនមែនត្រូវការនរណា​ម្នាក់​មកដឹកនាំ​ត្រឹមតែរយះពេល ១០ខែ ឬ២,៣ឆ្នាំ នោះទេ។ យើងចង់បានគ្រូបង្វឹករូបណា ដែលអាចនៅទីនេះបានយូរអង្វែង និងមាន​ការស្មោះស្ម័គ្រជាមួយក្រុម៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...