អាសិណល ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ផលិត​ខោ​អាវ​កីឡា​ថ្មី ភូម៉ា

ក្រុមកាំភ្លើងធំ អាសិណល (Arsenal) បានយល់ព្រមចុះកិច្ចសន្យាក្នុងតម្លៃមួយខ្ពស់បំផុត នៃបាល់ទាត់អង់គ្លេស ជាមួយនឹងក្រុមហ៊ុនផលិតអាវ ភូម៉ា (Puma)។ ពួកគេបានព្រមព្រាងគ្នា ក្នុងតម្លៃ ៣០លានផោន ក្នុងរយះពេល១ឆ្នាំ ហើយកិច្ចសន្យាមានរយះពេល ៥ឆ្នាំ បើគិតជាទឹកប្រាក់សរុប មានប្រមាណជា ១៧០លានផោន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចព្រមព្រៀងថ្មីនេះ អាចនឹងឃើញលោក អាសិង វ៉ិងកឺ (Arsene Wenger) ចំណាយលុយដ៏ធំនៅរដូវក្តៅខាងមុខ ដែល​មានកញ្ចប់ទឹកប្រាក់ ៧០លានផោន ដើម្បីទិញដូរកីឡាករមួយចំនួន នៅរដូវកាលថ្មី។


រូបសញ្ញារបស់ ក្រុមបាល់ទាត់អាសិណល់ និងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា ភូម៉ា។

ក្រុមកាំភ្លើងធំ អាសិណល (Arsenal) បានយល់ព្រមចុះកិច្ចសន្យាក្នុងតម្លៃមួយខ្ពស់បំផុត នៃបាល់ទាត់អង់គ្លេស ជាមួយ​នឹងក្រុមហ៊ុនផលិតអាវ ភូម៉ា (Puma)។

ពួកគេបានព្រមព្រាងគ្នា ក្នុងតម្លៃ ៣០លានផោន ក្នុងរយះពេល១ឆ្នាំ ហើយកិច្ចសន្យាមានរយះពេល ៥ឆ្នាំ បើគិតជា​ទឹក​ប្រាក់សរុប មានប្រមាណជា ១៧០លានផោន។

តម្លៃនៃការព្រងព្រាងគ្នានេះ មានចំនួនច្រើនជាង ក្រុមលីវើភូល (Liverpool) ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន វ៉ារៀ (Warrior) ក្នុងតម្លៃ ២៥លានផោន ក្នុងរយះពេល១ឆ្នាំ។ ហើយវាក៏នឹងបញ្ចប់អ្នកឧបត្ថមចាស់ ណៃ (Nike) ដែលបាន​ឧបត្ថម អាសិណល អស់រយះពេល ២០ឆ្នាំមកហើយដែរ។

ក្រុមហ៊ុន ណៃ បានលើកឡើងថា «ណៃ ចង់ធ្វើការបន្តជាមួយ ក្រុមអាសិណល និងសហការណ៏គ្នាតទៅទៀតដែរ ប៉ុន្តែ​ក្រុមហ៊ុនយើង មិនមានគម្រោងបន្ថែមតម្លៃទៀតនោះទេ។»

បច្ចុប្បន្ន ក្រុមហ៊ុន ភូម៉ា ក៏កំពុងតែធ្វើជាអ្នកផលិតអាវឲ្យក្រុម ទតិនហេម (Tottenham) ក្រុមបាល់មួយរបស់អង់គ្លេសដែរ ហើយកិច្ចព្រមព្រាងថ្មីជាមួយក្រុម អាសិណល នេះទៀតសោត នឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ កាន់តែទទួលបាន​ទីផ្សារធំ​ទូលាយ ក្នុងវិស័យបាល់ទាត់ថែមទៀត។

ក្រុមហ៊ុន ណៃ ហាក់ដូចជាមិនចង់បន្តសហការណ៏គ្នាជាមួយនឹងក្រុម អាសិណល ទៀតទេ ខណៈដែលកិច្ចសន្យារបស់គេ នឹងបញ្ចប់នៅរដូវកាលនេះ។ ប៉ុន្តែក្រុមហ៊ុនមួយនេះ កំពុងតែចាប់អារម្មណ៏ ទៅលើក្រុមម្ចាស់ជើងឯក របស់ខ្លួន ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និង ក្រុម បាសេឡូណា (Barcelona) ដើម្បីបន្ត នូវកិច្ចសន្យាថ្មី។

គ្រូបង្វឹក អាសិណល លោក អាសិង វ៉ិងកឺ ក៏មានកញ្ចប់ទឹកប្រាក់ ៧០លានផោន ដើម្បីចំណាយ ក្នុងការដោះដូរ​កីឡាករ​នៅរដូវក្តៅនេះ ខណៈដែលលោក មានគម្រោង រៀបចំក្រុមឲ្យកាន់តែមានភាពរឹងម៉ាំថែមទៀត។

ខ្សែប្រយុទ្ធរបស់ក្រុម ហ្វៀអរ៉ិនធីណា (Fiorentina) ស្តេវ៉ាន់ ចូវេទិក (Stevan Jovetic) ជាគោលដៅទី១ របស់ក្រុមកាំភ្លើងធំ ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករឆ្នើមរូបនោះ អាចនឹងខ្ពស់ជាង ២០លានផោន។ ហើយលោក វ៉ិងកឺ សង្ឃឹមថា នឹងនាំយក​កីឡាករជម្រើសជាតិម៉ុងតេនេក្រូ មកចូលរួមជាមួយក្រុម នៃភាគខាងជើងទីក្រុងឡុងដ៏ឲ្យបាន នារដូវកាលថ្មី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...