ក្រុមហ៊ុនអេក្សឺ បង្ហាញ អេនដ្រយក្ដាបញ្ជា (ថេប្លិត) ៧,៩អ៊ីញ

ក្រុមហ៊ុនអេក្សឺ (Acer) បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួន ក្ដាបញ្ជា ៧,៩អ៊ីញ មានឈ្មោះថា អាយខុនៀ អេ១ (Iconia A1) កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ម្សិលម៉ិញនេះ។ ការរចនានាំមកនូវរូបរាង្គកាន់តែស្តើង ងាយស្រួលកាន់ និងងាយស្រួលដាក់តាមកាបូប ជាពិសេសថែមទាំងនោះ វាមានតម្លៃធូរថ្លៃទៀតផង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអេក្សឺ (Acer) បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួន ក្ដាបញ្ជា ៧,៩អ៊ីញ មានឈ្មោះថា អាយខុនៀ អេ១ (Iconia A1) កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ម្សិលម៉ិញនេះ។ ការរចនានាំមកនូវរូបរាង្គកាន់តែស្តើង ងាយស្រួលកាន់ និងងាយស្រួល​ដាក់តាមកាបូប ជាពិសេសថែមទាំងនោះ វាមានតម្លៃធូរថ្លៃទៀតផង។


ក្ដាបញ្ជា អាយខុនៀ អេ១ របស់ក្រុមហ៊ុន អេក្សឺ។

អេក្សឺ អាយខុនៀ អេ១ ថ្មីនេះ អាចឲ្យអ្នកប្រើប្រាស់នូវការកំសាន្តកាន់តែសម្បូរបែប លេងអ៊ីនធើណែតបានលឿន និង​ម៉ាស៊ីនដំណើរការបានល្អជាងមុនដូចគ្នា។

ក្ដាបញ្ជាស៊េរីថ្មីនេះ នឹងចេញមកប្រកួតប្រជែងជាមួយ ថេប្លិតដែលមានតម្លៃប្រហាក់ប្រហែលគ្នា (១៦៩ដុល្លា) ដទៃទៀត​ដូចជា៖ អេចភី ស្លេត៧ (HP Slate 7), ឡេណូវ៉ូ អាយដៀថេប អេ៦០០០ (Lenovo IdeaTab A6000) និង ឃីនដល ហ្វាអឺ (Kindle Fire)។

ចំពោះលក្ខណៈសម្បត្តិរបស់វា៖ ប្រតិបត្តិការដោយប្រព័ន្ធ អេនដ្រយជេលីបីន ៤.២ (Android 4.2 Jelly Bean), ស៊ីភីយូ (CPU) ប្រភេទ ឃ្វាដខរ (Quad-core) មានទំហំ ១.២ជីហ្គាអែក, ទំងន់ ៤៦០ក្រាម, ទំហំអេក្រង់ ៧,៩អ៊ីញ អាចបង្ហាញ​រូបភាពបានទំហំ ៧៦៨ X ១០២៤ ភិចស្ស៊ែល។

រីឯកាម៉េរ៉ាក្រោយមានទំហំ ៥ម៉េហ្គាភិចស្ស៊ែល និងកាម៉េរ៉ាមុខ ប្រភេទវីជីអេ (VGA), រ៉េម (RAM) ១ជីហ្គាបៃ។ អាយខុនៀ អេ១ មាន ២ប្រភេទ៖ មានអង់ចងចាំ ៨ជីហ្គាបៃ និងអង់ចងចាំ ១៦ជីហ្គាបៃ។ ប៉ុន្តែអាចបន្ថែមកាត បានដល់ ៣២ជីហ្គាបៃ។ ថ្មរបស់វា ប្រភេទលីអន (Li-Ion) ដែលមានកំរិតថាមពល ៣២៥០ មីលីអំពែម៉ោង។

ចំណែកគុណវិបត្តិរបស់ថេប្លិតនេះ អ្នកប្រើប្រាស់មិនអាចសន្ទនាជាសម្លេង ជីអេសអេម (GSM), មិនអាចផ្ញើសារ (SMS) និងផ្ញើសារ (MMS) បាននោះទេ។

ក្រុមហ៊ុន នឹងដាក់លក់ «អេក្សឺ អាយខុនៀ អេ១» នេះ នៅខែមិថុនា ខាងមុខ។ ចំពោះតម្លៃរបស់វាមាន ២ជម្រើស អាស្រ័យ​ទៅលើទំហំអង់ចងចាំ៖ អង់ចងចាំ ១៦ជីហ្គាបៃ មានតម្លៃប្រហែល ១៩៩ដុល្លា និង អង់ចងចាំ ៨ជីហ្គាបៃ មានតម្លៃប្រហែល​ជា១៦៩ដុល្លាសហរដ្ឋអាមេរិក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...