ថ្ងៃទី០១ ខែកក្កដា៖ ជូសេ កំណត់​ថ្ងៃ​ត្រឡប់​មក​ដឹកនាំ ឆែលស៊ី

គ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញ លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលមានរហ័សនាមថា «បុរសម្នាក់ដ៏ពិសេស» (Special One) បានយល់ព្រមត្រឡប់មកកាន់ក្រុមតោខៀវ ឆែលស៊ី (Chelsea) វិញហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញ លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលមានរហ័សនាមថា «បុរសម្នាក់ដ៏ពិសេស» (Special One) បានយល់ព្រមត្រឡប់មកកាន់ក្រុមតោខៀវ ឆែលស៊ី (Chelsea) វិញហើយ។


លោក ជូសេ ម៉ូរីញ៉ូ។

ប៉ុន្តែការវិលត្រឡប់របស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រកាសឲ្យដឹងថា គាត់នឹងមកកាន់ក្លឹបនៅទីក្រុងឡុងដ៏ នៅថ្ងៃទី០១ ខែកក្កដា។

តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទាំងក្រុមឆែលស៊ី និងក្រុមរៀលម៉ាឌ្រីដ (Real Madrid) មិនទាន់បញ្ចេញឲ្យ​ឃើញពីការព្រមព្រាង ណាមួយ ជាសាធារណៈនៅឡើយទេ។

កាសែត សាន់ស្ពត (SunSport) បានរាយការណ៏ថា គាត់(ជូសេ) និងម្ចាស់ក្លឹបឆែលស៊ី លោក រ៉ូម៉ាន អាប្រាម៉ូវិក (Roman Abramovich) បានជួបគ្នា បរិភោគអាហារពេលល្ងាចមួយ នៅភោជនីយដ្ឋាន ឡា ហ្វាមីកល៊ែ (La Famiglia) ក្នុងក្លឹប​ឆែលស៊ី។

ខ្សែបម្រើអន្តរជាតិហូឡង់ វ៊េស្លី ស្នៃឌឺ (Wesley Sneijder) ដែលធ្លាប់លេងឲ្យលោក ម៉ូរីញ៉ូ កាលពីគាត់នៅក្លឹប អ៊ីនធឺ មីឡាន (Inter Milan) បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនោះ ពិតជាស្រលាញ់ក្រុមឆែលស៊ី ខ្លាំងណាស់។

គាត់បាននិយាយថា «ក្នុងបេះដូងរបស់លោក ម៉ូរីញ៉ូ មានរឿងសំខាន់ៗ៣យ៉ាង៖ ប្រពន្ធរបស់គាត់ កូនៗរបស់គាត់ និងក្លឹប​ឆែលស៊ី។ គាត់មិនអាចលាក់បាំង មហិច្ចតារបស់គាត់ ដែលចង់ទៅដឹកនាំក្រុមនៃប្រទេសអង់គ្លេសជាថ្មីនោះទេ ហើយនៅ​ពេលខ្ញុំលឺគាត់និយាយពី ឆែលស៊ី ខ្ញុំគិតថា គាត់ក៏ប្រហែលជាមិនអាចទៅដឹកនាំក្រុមណាផ្សេងក្រៅពីនោះដែរ។»

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបន្តថា «វាពិតជារឿងគួរឲ្យអស់សំណើចមួយ ប៉ុន្តែនៅពេលដែលគាត់និយាយពីព្រីមែលីក (Premier League) និងក្រុមបាល់ទាត់ឆែលស៊ី គាត់ហាក់ដូចជាក្មេងម្នាក់ កំពុងតែប្រាប់ឪពុកម្តាយរបស់គេ ពីអ្វីដែល​គេ​ចង់​បាន សំរាប់ថ្ងៃបុណ្យណូអែល (Christmas) យ៉ាងដូច្ឆោះដែរ។»

ក្រុមឆែលស៊ី មានគម្រោងប្រកាសជាទ្រង់ទ្រាយធំ ផ្លូវការមួយ ពីការតែងតាំងនូវគ្រូបង្វឹកថ្មីរូបនេះ មុនពេលដែលការប្រកួត​មិត្តភាពកម្តៅសាច់ដុំ ត្រៀមបើករដូវកាលថ្មីមកដល់។

ដូច្នេះការប្រកួតលើកដំបូង របស់លោក ជូសេ ម៉ូរីញ៉ូ ជាការប្រកួតលក្ខណៈមិត្តភាព ជាមួយនឹងក្រុម សឹង្ហា អលស្តា១១ (Singha All Stars XI) នៅប្រទេសថៃ នាថ្ងៃទី១៧ ខែកក្កដា។

ក្រុមតោខៀវក៏មាន គម្រោងនាំយកកីឡាករឆ្នើមមួយចំនួនទៀតដែរ ហើយសុទ្ធសឹងតែជាកីឡាករល្អៗ ដែលលោក ម៉ូរីញ៉ូ សម្លឹងទុក មានដូចជា ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី រ៉ាដាមេល ហ្វាលខាវ (Radamel Falcao), ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski), ខ្សែបម្រើវ័យក្មេងអាឡឺម៉ង់ អេនដ្រេ ស្កឺរ៉ល (Andre Schurrle) និងខ្សែបម្រើអន្តរជាតិប៊េលស្ស៊ិក ម៉ារ៉ូណេ ហ្វេឡានី (Marouane Fellaini)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...