៣​គ្រាប់​របស់ បិនថេក ជួយ​ឲ្យ អាស្តុន មាន​សង្ឃឹម​បន្ត​នៅ​ព្រីមែលីក

គ្រូបង្វឹកក្រុម អាស្តុន វីឡា (Aston Villa) លោក ភូល ឡាំបឺត (Paul Lambert) បាននិយាយសរសើរដល់ខ្សែប្រយុទ្ធរបស់​គាត់ គ្រីស្ទែន បិនថេក (Christian Benteke) ថា ជាកំពូលកីឡាករ (world class) បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់​បាន ៣គ្រាប់ កាលពីយប់ថ្ងៃទី២៩ ខែមេសា យប់ម៉ិញ ខណៈដែលក្រុម អាស្តុន វីឡា បានយកឈ្នះក្រុម សាន់ដឺឡែន (Sunderland) ដោយលទ្ធផលសរុប ៦-១។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុម អាស្តុន វីឡា (Aston Villa) លោក ភូល ឡាំបឺត (Paul Lambert) បាននិយាយសរសើរដល់ខ្សែប្រយុទ្ធរបស់​គាត់ គ្រីស្ទែន បិនថេក (Christian Benteke) ថា ជាកំពូលកីឡាករ (world class) បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់​បាន ៣គ្រាប់ កាលពីយប់ថ្ងៃទី២៩ ខែមេសា យប់ម៉ិញ ខណៈដែលក្រុម អាស្តុន វីឡា បានយកឈ្នះក្រុម សាន់ដឺឡែន (Sunderland) ដោយលទ្ធផលសរុប ៦-១។


គ្រីស្ទែន បិនថេក កីឡាករខ្សែប្រយុទ្ធរបស់ក្រុម អាស្តុន វីឡា។

ជ័យជំនះដ៏ធំធេងនេះ បានជួយឲ្យក្រុម អាស្តុន វីឡា រំកិលឡើងទៅចំណាត់ថ្នាក់លេខ១៦ មានពិន្ទុសរុប ៣៧ និងមាន​គម្លាត ៥ពិន្ទុពីតំបន់ ដែលត្រូវកាត់ចោល។ ហើយក្រុមមួយនេះនឹងមានសង្ឃឹមនៅបន្ត ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ទៀត ខណៈការប្រកួតសល់តែ ៣ប្រកួតទៀតតែប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល។

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលស៊្សិក បិនថេក ដែលត្រូវបានគេបោះឆ្នោតឲ្យជាប់ចំណាត់ថ្នាក់លេខ២ ជាកីឡាករវ័យក្មេងលេង​បានល្អជាងគេប្រចាំឆ្នាំ (PFA Young Player of the Year) បន្ទាប់ពី ហ្គារែត បេល (Gareth Bale) រូបនេះ អាចរកគ្រាប់​បាល់​បាន ២២គ្រាប់ ក្នុងរដូវកាលដំបូងរបស់គាត់ នៅព្រីមែលីក បន្ទាប់ពីលោក ឡាំបឺត បានទិញរូបគាត់មកពីក្រុមហ្គិន (Genk) ក្នុងតម្លៃ ៧លានផោន កាលពីរដូវក្តៅមុន។

លោក ឡាំបឺត បាននិយាយថា «គាត់ (បិនថេក) ជាកំពូលកីឡាករម្នាក់។ សម្រាប់គ្រប់គ្នា ដែលទើបតែមកប្រទេសនេះ ជា​លើកដំបូង គាត់មានការលេចធ្លោរជាងគេ។ អ្វីដែលខ្ញុំ បានឲ្យគាត់ជាស៊េរីភាព ហើយគាត់អាចធ្វើអ្វីៗ តាមដែលគាត់ត្រូវការ ក្នុងការប្រកួត។»

ការបរាជ័យដ៏ធ្ងន់ធ្ងរ របស់ក្រុមឆ្មាខ្មៅ សាន់ដឺឡែន ហើយថែមទាំងទទួលកាតក្រហម បន្ទាប់ពីកីឡាករ ស្តេហ្វាន សេសេកណ័ន (Stephane Sessegnon) ធ្វើឲ្យមានកំហុសឆ្គងទៅលើកីឡាករ យ៉ាឃូបា ស៊ីឡា (Yacouba Sylla) ទៀតនោះ បានធ្វើឲ្យគ្រូបង្វឹកថ្មី លោក ប៉ូឡូ ឌី កានីយ៉ូ (Paolo di Canio) ឡើងមុខក្រហម។

គ្រូបង្វឹករូបនេះ បាននិយាយថា «ខ្ញុំសូមអភ័យទោស ដល់អ្នកគាំទ្រទាំងអស់ ដែលបានធ្វើដំណើរមកទស្សនាផ្ទាល់ និង​បំណងចង់ឃើញក្រុមទទួលបានជោគជ័យ។ ប៉ុន្តែក្រុមទាំង២ សុទ្ធតែត្រូវការពិន្ទុចាំបាច់ដូចគ្នា ហើយពួកគេ​លេង​ប្រៀប​ដូចជា ឱកាសចុងក្រោយនៃជីវិត ដូច្នេះអ្វីៗ មិនមានភាពងាយស្រួលនោះទេ ក្នុងការផ្លាស់ប្តូរទម្រង់លេង។»

ប្រធានក្រុមអាស្តុន រ៉ុន វ្លា (Ron Vlaar) បានរកគ្រាប់បាល់នាំមុខមុន ប៉ុន្តែ ដេនី រ៉ូស (Danny Rose) អាចតាមបានស្មើវិញ។ អេនដ្រេស វ៉េម៉ាន (Andreas Weimann) រកគ្រាប់បាល់ទី២ ជាឲ្យអាស្តុន វីឡា នាំមុខជាថ្មីម្តងទៀត បន្ទាប់ពី ខ្សែប្រយុទ្ធ បិនថេក រកបាន ៣គ្រាប់តែម្នាកឯង ហើយ ហ្គាប្រិល អាកប៉ុនឡាហរ (Gabriel Agbonlahor) បានបន្ថែមនៅចុងម៉ោង ១គ្រាប់ទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...