បាឡូតេលី នឹង​ឲ្យ​សង្សា​គាត់​ទៅ​«កំដរ»​កីឡាករ រៀលម៉ាឌ្រីដ បើ​ពួក​គេ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ

កីឡាករ ម៉ារីអូ បាឡូតេលី (Mario Balotelli) នឹងឲ្យមិត្តស្រីជាទីស្រលាញ់របស់គាត់ ទៅគេងជាមួយ កីឡាករក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទាំងអស់ បើសិនជាពួកគេអាចតាមយកជ័យជំនះមកវិញ ហើយអាចឡើងទៅកាន់​វគ្គផ្តាច់​ព្រ័ត្រ ឆែមពានលីក (Champions League) បាន ខណៈដែលជើងទី១ ពួកគេបានចាញ់ក្រុម ដតម័ន (Dortmund) ដោយ​លទ្ធផល ៤-១។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) នឹងឲ្យមិត្តស្រីជាទីស្រលាញ់របស់គាត់ ទៅគេងជាមួយ កីឡាករក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទាំងអស់ បើសិនជាពួកគេអាចតាមយកជ័យជំនះមកវិញ ហើយអាចឡើងទៅកាន់​វគ្គផ្តាច់​ព្រ័ត្រ ឆែមពានលីក (Champions League) បាន ខណៈដែលជើងទី១ ពួកគេបានចាញ់ក្រុម ដតម័ន (Dortmund) ដោយ​លទ្ធផល ៤-១។


កីឡាករ ម៉ារីយ៉ូ បាឡូតេលី និងសង្សារបស់គាត់នាងហ្វែននី ណេហ្គេស្សា។

ខ្សែប្រយុទ្ធក្រុម អេស៊ី មីឡាន (AC Milan) សញ្ជាតិដើមហ្គាណារូបនេះ នឹងផ្តល់ឲ្យម្ចាស់ជើងឯកអេស្ប៉ាញ នូវមិត្តស្រីដ៏​ស្រស់ស្អាតរបស់គាត់ ហ្វែននី ណេហ្គេស្សា (Fanny Neguesha)។

ក្រុមរៀលម៉ាឌ្រីដ នឹងត្រូវស្វាគមន៏ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ ក្នុងកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu) នៅថ្ងៃអង្គារ៏ ទី៣០ ស្អែកនេះ ក្នុងការប្រកួតជើងទី២ នៃក្របខ័ណ្ឌ ឆែមពានលីក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គ្រាប់បាល់ទាំង ៤គ្រាប់របស់ខ្សែប្រយុទ្ធប៉ូឡូញ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) បានធ្វើឲ្យក្រុមរបស់លោក ជឺចិន ឃ្លប់ (Jurgen Klopp) ធ្វើការនាំមុខនៅការប្រកួតជើងទី១ កាលពីសប្តាហ៏មុន ក្នុងទីក្រុងដតម័ន។ ហើយបានធ្វើឲ្យ​ក្រុមអធិរាជស មានសង្ឃឹមតិចតួច ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ប៉ុន្តែកីឡាកររៀលម៉ាឌ្រីដ និងគ្រូបង្វឹកលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានតាំងចិត្តថា នឹងទទួលយកទាំងអស់ បើ​ទោះបីជា​លទ្ធផលទៅជាយ៉ាងណាក៏ដោយ។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី ម៉ារីអូ បាឡូតេលី មានការជឿជាក់ថា រៀលម៉ាឌ្រីដ ពិតជាមិនអាចតាមទម្លាក់ក្រុម ដតម័ន បាន​នោះទេ ហើយថែមទាំងភ្នាល់ថា នឹងឲ្យមិត្តស្រីគាត់ទៅគេង និងរួមភេទជាមួយនឹងកីឡាករក្រុមរៀលម៉ាឌ្រីដ ទាំងអស់ បើ​ពួកគេអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅកីឡាដ្ឋាន វ៊ែមប្លី (Wembley) នាខែឧសភាខាងមុខ។

បាឡូតេលី និយាយថា «បើរៀលម៉ាឌ្រីដ អាចតាមយកឈ្នះក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ហើយអាច​ឡើង​ទៅកាន់ វគ្គផ្តាច់ព្រ័ត្រឆែមពានលីកនោះ ខ្ញុំនឹងឲ្យមិត្តស្រីសំណព្វចិត្តរបស់ខ្ញុំ ទៅគេងជាមួយកីឡាករទាំងអស់។»

សម្តីរបស់កីឡាករ បាឡូតេលីនេះ អាចមានអត្ថន័យ មួយក្នុងការទាក់ទាញកម្លាំងចិត្ត របស់កីឡាករ​រៀលម៉ាឌ្រីដ ដែលត្រូវ​បានគេដឹងថា សុទ្ធសឹង​តែជាអ្នកពូកែៗ ជំនាញនៅលើគ្រែ។

គេនឹងចាំមើល ថាតើតារាដ៏ឆ្នើមរបស់ក្រុមអធិរាជស ដូចជា គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo), សឺជីអូ រ៉ាម៉ូស (Sergio Ramos), ប៉េប៉េ (Pepe), សាមី ឃេឌីរ៉ា (Sami Khedira) និងកីឡាករឆ្នើមដទៃៗទៀត នឹងអាចផ្តល់ជាមេរៀនមួយ ដល់ឥរិយាបថដ៏​ព្រហើន​របស់ បាឡូតេលី បានដែរឬយ៉ាងណា។ ប៉ុន្តែពួកគេត្រូវតែយកឈ្នះដតម័ន យ៉ាងតិចក៏ ៤-០ដែរ ទើបអាចឡើងទៅវគ្គ​ផ្តាច់ព្រ័ត្របាន។ ជាបេសកកម្ម សឹងតែមិនអាចទៅរួច៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...