កីឡាខាំដៃ៖ អេវរ៉ា សងសឹក ស្វារែស ដោយ​ធ្វើ​ត្រាប់​«ខាំដៃ»​ក្លែងក្លាយ (VDO)

កីឡាករប្រធានក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ផាទ្រិក អេវរ៉ា (Patrice Evra) បានបញ្ចេញកាយវិការឌឺឲ្យ កីឡាករ ល្វីស ស្វារែស (Luis Suarez) ដែលជាសត្រូវចាស់របស់ខ្លួន បានឃើញកាលពីយប់ម៉ិញ ដោយធ្វើជាខាំដៃក្លែងក្លាយ
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករប្រធានក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ផាទ្រិក អេវរ៉ា (Patrice Evra) បានបញ្ចេញកាយវិការ​ឌឺដងឲ្យ កីឡាករ ល្វីស ស្វារែស (Luis Suarez) ដែលជាសត្រូវចាស់របស់ខ្លួន បានឃើញកាលពីយប់ម៉ិញ ដោយធ្វើជា​«ខាំដៃ»ក្លែងក្លាយ។


កីឡាករបារាំង ផាទ្រិក អេវរ៉ា កាន់ដៃក្លែងក្លាយ យកមកខាំ។

ខ្សែការពារអន្តរជាតិបារាំងរូបនេះ បានអបអរសាទរ ពានរង្វាន់ព្រីមែលីក (Premier League) របស់ខ្លួន ខណៈពេលដែល ស្វារែស កំពុងតែជួបរឿងសោកសៅ ដោយការខាំដៃកីឡាករ ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីថ្ងៃអាទិត្យ។

រឿងដែលគួរឲ្យអស់សំណើចនេះ បានកើតឡើងបន្ទាប់ពីក្រុម ម៉ែនឆេស្ទើ យូណៃធីត បានប្រកួតឈ្នះក្រុម អាស្តុន វីឡា (Aston Villa) ដោយលទ្ធផល ៣-០ នៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford)។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរបស់ក្រុម លីវើភូល (Liverpool) ត្រូវបានសហព័ន្ធបាល់ទាត់ អេហ្វអេ (FA) រកឃើញថា ពិតជាមាន​កំហុស ដោយការនិយាយប្រកាន់ពូជសាសន៏ ទៅលើ អេវរ៉ា ក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីឆ្នាំ២០១១។ ហើយកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ ក៏ត្រូវដាក់ពិន័យមិនឲ្យចូលលេង ចំនួន៨ប្រកួត និងបង់ជាប្រាក់ ៤ម៉ឺនផោនរួច​ហើយដែរ។

កីឡាករវ័យ ៣១ឆ្នាំ អេវរ៉ា បានសើចរីករាយ ជាមួយនឹងមិត្តរួមក្រុមរបស់គាត់ កំឡុងពេលការទទួលបានជោគជ័យដ៏ធំធេង កាលពីថ្ងៃច័ន្ទ ទី២២ យប់ម៉ិញ ហើយបានបង្ហាញពីកាយវិការយ៉ាងកាចសាហាវ ដល់ទូរទស្សន៏ ស្កាយស្ពត (Sky Sports) ដែលកំពុងតែផ្សាយផ្ទាល់។

ចំណែកឯ ស្វារែស កំពុងតែស្វែងរកដំណោះស្រាយ ទៅលើករណីខាំដៃ អ៊ីវ៉ានូវីក កំឡុងពេលក្រុម លីវើភូល ប្រកួតស្មើគ្នា ២-២ ជាមួយនឹងក្រុម ឆែលស៊ី។

កីឡាករអន្តរជាតិហូឡង់ អូតមែន បាកាល់ (Otman Bakkal) ដែលជាកីឡាករដំបូងគេ ត្រូវបាន ស្វារែស ខាំកាលពី២ឆ្នាំ​មុននោះ បានប្រាប់កាសែត ដឹសាន់ (The Sun) ថា «ពេលខ្ញុំឃើញ វាពិតជាមិនគួរឲ្យជឿ។ វាជារឿង ដែលអ្នកមិនដែល​ស្រមៃ​ថា នឹងអាចកើតឡើងនៅលើទីលាន។ វាបានកើតឡើងម្តងរួចហើយ។ ដំបូងខ្ញុំគិតថា វាជាគ្រោះថ្នាក់មួយ ប៉ុន្តែនេះ​ជាលើក​ទី២ ហើយខ្ញុំមិនដឹងថា ត្រូវនិយាយដូចម្តេចនោះទេ។»

បាកាល់ បានបន្ថែមថា «ខ្ញុំគិតថា គាត់ប្រហែលជាមានការសោកស្តាយមែន ព្រោះគាត់បានធ្វើការសុំទោសភ្លាមៗ។ ហើយ​ខ្ញុំគិតថា ប្រហែលជាគាត់ចង់ឈ្នះខ្លាំងពេក ទើបពេលខ្លះគ្រប់គ្រងអារម្មណ៏ខ្លួនឯងមិនបាន។»

ខ្សែប្រយុទ្ធលីវើភូល ល្វីស ស្វារែស កំពុងតែប្រឈមមុខ នឹងការដាក់ពិន័យមិនឲ្យចូលលេងចំនួន ច្រើនជាង៣ប្រកួត បន្ទាប់​ពីសហព័ន្ធបាល់ទាត់ អេហ្វអេ រកឃើញថា បានប្រើអំពើហឹង្សា នៅលើទីលានប្រកួត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...