បណ្ដឹង​ទាមទារ​១៤៥​ពាន់​អ៊ឺរ៉ូ ប្រឆាំង​ក្រុមហ៊ុន​ហ្គូហ្គើល នៅ​អាឡឺម៉ង់

ការិយាល័យសម្រាប់ការពារទិន្នន័យឯកជនមួយ នៃប្រទេសអាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹង ទាមទារអោយពិន័យ១៤៥​ពាន់អ៊ឺរ៉ូ ប្រឆាំងនឹងក្រុមហ៊ុនយក្ស ហ្គូហ្គ័ល (Google) របស់អាមេរិក ក្នុងបទចោទប្រកាន់មួយ ដែលថាក្រុមហ៊ុននេះ បានដើរ​ប្រមូលព័ត៌មាននៃទិន្នន័យឯកជន តាមរយៈបណ្ដាញគ្មានខ្សែ។

ការិយាល័យសម្រាប់ការពារទិន្នន័យឯកជនមួយ នៃប្រទេសអាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹង ទាមទារអោយពិន័យ១៤៥​ពាន់អ៊ឺរ៉ូ ប្រឆាំងនឹងក្រុមហ៊ុនយក្ស ហ្គូហ្គើល (Google) របស់អាមេរិក ក្នុងបទចោទប្រកាន់មួយ ដែលថាក្រុមហ៊ុននេះ បានដើរ​ប្រមូលព័ត៌មាននៃទិន្នន័យឯកជន តាមរយៈបណ្ដាញគ្មានខ្សែ។


សេវាកម្មដាក់បង្ហាញរូបភាព នៅតាមផ្លូវ នៅលើផែនទីរបស់ហ្គូហ្គើល។

ការិយាល័យរបស់រដ្ឋ សម្រាប់ការពារជីវិតឯកជន នៅហាំប៊ួរ ប្រទេសអាឡឺម៉ង់ បានទទួលស្គាល់ថា ទឹកប្រាក់ពិន័យនៃ​ពាក្យ​បណ្ដឹងនេះ ទំនងជាតិចពេក បើប្រៀបធៀបនឹងអំពើ ដែលអាចកើតឡើង ជាលក្ខណៈចម្រុះជាតិសាសន៍នោះ។

នៅថ្ងៃច័ន្ទទី២២នេះ ការិយាល័យជំនាញនេះ បានគិតថា ហ្គូហ្គើលបានដឹងខ្លួនថាបានដើរប្រមូលទិន្នន័យព័ត៌មាន ពីបណ្ដា​ជនជាច្រើន ដែលក្នុងនោះ មានអាស័យដ្ឋានទូរសារអេឡិចត្រូនិក និងរូបថត រវាងពីឆ្នាំ២០០៨មក២០១២ នៅខណៈ​ពេល​ដែលក្រុមហ៊ុននេះបាន ដាក់អោយប្រើប្រាស់ដំបូង នូវសេវាកម្ម ហ្គូហ្គើល ស្ទ្រីតវីយូ (Google Street View ជាសេវាកម្ម​ដាក់​បង្ហាញរូបភាព នៅតាមផ្លូវ នៅលើផែនទីរបស់ហ្គូហ្គើល)។

ចំណែកហ្គូហ្គើលវិញ បាននិយាយបកស្រាយតបថា ខ្លួនមិនដែលមានគំនិត ចង់រក្សាទុកនូវព័ត៌មាន​នៃទិន្នន័យ​ឯកជន​ទាំង​នោះទេ។ ការិយាល័យជំនាញអាឡឺម៉ង់ ក៏បានអះអាងដែរថា ហ្គូហ្គើលបានលប់ទិន្នន័យទាំងនោះ អស់ទៅហើយ។

នាយកការិយាល័យអាឡឺម៉ង់ លោកចូហាន កាស្ប៉ារ (Johannes Caspar) បានបញ្ជាក់ថា យន្តការត្រួតពិនិ្យផ្ទៃក្នុង​របស់​ហ្គូហ្គើល បានទទួលរងនូវភាពចន្លោះប្រហោងដ៏ពិតប្រាកដមួយ។ ប៉ុន្តែលោកថា ការិយាល័យរបស់លោក មិនអាចប្ដឹង​ហ្គូហ្គើល ទាមទារការដាក់ពិន័យអោយលើសពីទឹកប្រាក់ ១៥០ពាន់អ៊ឺរ៉ូនោះទេ។

សូមបញ្ជាក់ថា ហ្គូហ្គើល បានរកចំណូលនៅក្នុងត្រីមាសទីមួយនេះ បានរហូតដល់ ៣,៣ពាន់លានដុល្លាអាមេរិក។ លោក​ចូហាន កាស្ប៉ារ បានផ្ដល់យោបល់ថា ល័ក្ខត្តិកៈថ្មីរបស់សហគមន៍អ៊ឺរ៉ុប គួរតែគិតត្រូវដាក់ពិន័យ ឲ្យបានច្រើនជាងនេះ សម្រាប់បញ្ហាដែលមានដូចគ្នា៕

----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments