វិដេអូ​នៃ​ចម្រៀង​ទី​ពីរ​របស់​ព្សាយ មិន​ត្រូវ​បាន​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ខ្លួនបានបិតមិនផ្សាយក្នុងរាល់កម្មវិធីរបស់ខ្លួន នូវវីដេអូ​ចម្រៀង​ចេញថ្មីរបស់ព្សាយ ដោយហេតុថាអ្នកចម្រៀងដ៏ល្បីរូបនេះ បានធ្វើអោយប៉ះពាល់ដល៉«កម្មសិទ្ធិឯកជន»។

ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ខ្លួនបានបិតមិនផ្សាយក្នុងរាល់កម្មវិធីរបស់ខ្លួន នូវវីដេអូ​ចម្រៀង​ចេញថ្មីរបស់ព្សាយ ដោយហេតុថាអ្នកចម្រៀងដ៏ល្បីរូបនេះ បានធ្វើអោយប៉ះពាល់ដល៉«កម្មសិទ្ធិឯកជន»។


រន្ទះជើងឥតមេត្តា របស់អ្នកចម្រៀងព្សាយ។ (រូបថតពីវីដេអូចម្រៀង«សុភាពបុរស»)

វីដេអូចម្រៀង ដែលមានចំណងជើងថា «សុភាពបុរស ឬជេនថលមែន (Gentleman)» បានបើកឆាកដំបូង ជាមួយនឹង​«រន្ទះជើង» របស់ព្សាយ ដែលបានទាត់កោនពណ៌ទឹកក្រូចមួយ មានសរសេរអក្សរនៅពីលើថា «ហាមចត»។

បណ្ដាញវិទ្យុ និងទូរទស្សន៍កូរ៉េខាងត្បូងមួយឈ្មោះ ខេប៊ីអេស (KBS) បានវាយតម្លៃថា ឈុតឆាករបស់ព្សាយ នៅត្រង់​កន្លែងនេះ មិនបានឆ្លើយតបទៅនឹងគោលការណ៍ផ្សព្វផ្សាយ ជាសាធារណៈរបស់ខ្លួន ដែលចង់ធានាការគោរពទៅដល់ កម្មសិទ្ធឯកជន។ អ្នកនាំពាក្យរបស់ស្ថានីយខេប៊ីអេស ចំនួនពីរនាក់បានអះអាងថា មិនមែនមានតែវីដេអូចម្រៀង​របស់​ព្សាយប៉ុណ្ណោះទេ តែក៏មានវីដេអូចម្រៀងផ្សេងទៀតជាច្រើន ត្រូវបានដកចេញមិនឲ្យផ្សាយ លើកញ្ចក់​ទូរទេស្សន៍របស់​ខ្លួនដែរ។

ចម្រៀងរបស់ព្សាយទីពីរនេះ ទើបនឹងដាក់ផ្សាយនៅលើគេហទំព័រយូធូប កាលពីសប្ដាហ៍មុន កំពុងបន្តវេនបន្តិចម្ដងៗ ពី​ចម្រៀងទីមួយហ្គាំណាំស្ដាយ (Gangnam Style) របស់អ្នកចម្រៀងដដែល។ មកទល់នឹងពេលនេះ បទ«សុភាព​បុរស» ទទួលបានការចុចចូលទៅមើល ច្រើនជាង១៧០លានដងរួចមកហើយ។

រីឯចម្រៀង ហ្គាំណាំស្ដាយ វិញ ទទួលបានឯកត្តកម្ម ថាជាចម្រៀងដែលទទួលបានការចុចចូលទៅមើល បានច្រើនជាង​គេមកទល់នឹងបច្ចុប្បន្ននេះ រហូតជាង ១,៥ពាន់លាននាក់ ហើយវាក៏បានធ្វើអោយព្សាយ ក្លាយជាអ្នកចម្រៀងម្នាក់ ក្នុង​ចំណោមអ្នកចម្រៀង៣៥នាក់ ដែលល្បីល្បាញជាងគេក្នុងពិភពលោកដែរ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments